MENU
ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ប្រកាសថាជួយចេញថ្លែជួលស្នាក់ការក្លឹប អ្នកកាសែតកម្ពុជាចំនួនពាក់កណ្តាល
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១៩ មីនា ២០១៧, ១៣:២២ | ៦៤២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តម ខៀវ កញ៉ារិទ្ធ មន្រ្តីក្រសួងព័ត៌មានបានថ្លែងប្រាប់អ្នកកាសែតនៅល្ងាចថ្ងៃទី១៨ខែមីនាឆ្នាំ២០១៧ថា ឯកឧត្តមសម្រេចជួយចេញប្រាក់វិភាគចំនួនពាក់កណ្តាល់នៃថ្លៃឈ្នួលដែលក្លឹបអ្នកកាសែតកម្ពុជាបានជួលស្នាក់ការនៅក្នុងបុរីប៉េហ៊ួតនៅម្តុំផ្សារប៉េសេសង្កាត់បឹងទំពុនខណ្ឌមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា អ្នកកាសែតនៅទសវត្សទី២១នេះត្រូវគិតពីសាធារណៈមតិចំពោះបញ្ហានេះវាសំខាន់ណាស់។ចំពោះអ្នកយោបាយវិញក៍ដូចគ្នាដែរតែសំខាន់អ្នកកាសែតឬអ្នកសារព័ត៌មានយើងត្រូវប្រកាន់យកចំណុចណាខ្លះដែលត្រូវយកមកផ្សាយសំដីរបស់អ្នកនយោបាយ។តើអ្នកនយោបាយគ្រាន់តែនិយាយពីការពិតប៉ុណ្ណឹងត្រូវចប់ឬយ៉ាងណា?អ្នកសារព័ត៌មានត្រូវគិតនូវចំណុចទាំងនោះ។

ឯកត្តមខៀវកាញារិទ្ធបានថ្លែងថាលោកបានចូលរួមជួយជួលស្នាក់ការក្លឹបចំនួនពាក់កណ្តាលនៃថ្លៃស្នួល។តែឯកឧត្តមរដ្ឋមន្រ្តីមិនបានប្រាប់ថាលុយនេះជារបស់ក្រសួងព័ត៌មានជាតិឬលុយពីហប៉ៅរបស់លោករដ្ឋមន្រ្តីផ្ទាល់ឡើយ។នេះជាទឹកចិត្តមួយរបស់លោករដ្ឋមន្រ្តីដែលប្រធានក្លឹបបានសំដែងការអរគុណចំពោះជំនួយនេះ។ លោករដ្ឋមន្រ្តី ត្រូវបានគេហៅថាជាមិត្តជិតស្និទ្ធរបស់អ្នកកាសែតនិងតែងតែជួយដល់អ្នកកាសែតមិនប្រកាន់និន្នាការ។

លោក ហ្វ្រង់ ហ្វ័រតាំង អ្នកគ្រប់គ្រងវិទ្យុបារាំង(RFI)បាននិយាយថាអ្នកខ្លះនិយាយាសារព័ត៌មានជាអ្នកសាធារណមតិនិងខ្លះទៀតនិយាយថាអ្នកនយោបាយទេអ្នកបង្កើតសាធារណមតិ។គេនិយាយថាសាធារណមតិជាមតិរបស់សាធារណជនតែមិនទាន់គ្រប់គ្រាន់ទេ។មួយទៀតគេថាសាធារមតិជាមតិរបស់សាធារណជនដែលផ្តោតលើកិច្ចសាធារណៈដែលផ្តោតលើបញ្ហាជាតិ បញ្ហាសាធារណជន។

លោកបានលើកឡើងថាតែអ្នកសារព័ត៌មានបានលើកឡើងថាខ្លួនបានបង្កើតសាធារណមតិតែបានបង្កើតក្រោយអ្នកនយោបាយទេ។តែអ្នកកាសែតកុំមានមោទនភាពពេក ហើយអ្នកបង្កើតសាធារណមតិគឺអ្នកនយោបាយមិនមែនប្រព័ន្ធផ្សព្វផ្សាយទេ។

លោក Rene Gradwodl ប្រធានអង្គការខុនរ៉ាដ អាឌិនណូអ៊ែរបានថ្លែងថាចាប់តាំងពី១៩៩៣មកដល់ពេលនេះនៅមានបញ្ហាប្រឈមនៅឡើយ។ការបោះឆ្នោតឃមសង្កាត់២០១៧និងបោះឆ្នោតជាតិឆ្នាំ២០១៨នឹងមានការប្រឈម។តាមការសង្កេតរបស់យើងឃើញថាអ្នកនឹងមានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការបោះឆ្នោតចំពោះគណបក្នយោបាយមួយចំនួន។

លោកបន្តថា តួនាទីរបស់របស់អ្នកកាសែតមានសារសំខាន់ណាស់ក្នុងការរាយការណ៍ទៅដល់អ្នកបោះឆ្នោតនិងការគ្រប់គ្រងរបស់គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតនិងស្ថានភាពគណបក្សនយោបាយដែលទាមទារឲ្យមានការផ្តល់ព័ត៌មានយ៉ាងត្រឹមត្រូវមួយ។ការរាយការណ៍បែបនេះបង្ហាញពីសរីភាពរបស់អ្នកសារព័ត៌មានដែរក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។នៅក្នុងប្រទេសអាល្លឺម៉ងក៍ដូចជាប្រទេសកម្ពុជានិងប្រទេសផ្សេងដែរការចរចានយោបាយដែលតែកើតមានរវាងគណបក្សនយោបាយនឹងរដ្ឋាភិបាល ហើយតួនាទីអ្នកកាសែតត្រូវរាយការណ៍ដោយគោរពលើវិជ្ជាជីវៈរបស់ខ្លួន។

លោកប៉ែន ប៉ុណ្ណាប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅល្ងាចថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៧នេះបានអំពាវនាវដល់សមាជិកក្លឹបជាង៣០០នាក់ឲ្យបង់វិភាគទានម្នាក់១២ដុល្លារក្នុងមួយឆ្នាំសម្រាប់ទ្រទ្រង់ដំណើរសកម្មភាពរបស់ខ្លួនក្នុងការជួយបណ្តុះបណ្តាលការពារដល់សមាជិកនិងអ្នកកាសែតទាំងឡាយដែលជួបឧបសគ្គនានាពេលបំពេញការងារតាមវិជ្ជាជិវៈរបស់ខ្លួន។

ការលើកឡើងនេះរបស់លោកប្រធានក្លឹមថ្មីដែលទើបតែត្រូវបានតែងតាំងរូបនេះបន្ទាប់ពីមានការជួបជុំគ្នាមួយរបស់សមាជិកក្លឹបប្រមាណ១០០នាក់នៅឯសណ្ឋាគារសាន់វេក្នុងទីក្រុងភ្នំពេញដើម្បីអាហារសាមគ្គីដែលមានការចូលរួមពីលោកខៀវកាញារិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងតំណាងអង្គ្ការខុនរ៉ាត់អាដៅណូអ៊ែររបស់អាល្លឺម៉ោងចូលរួមផង។

លោកប្រធានក្លឹបបាននិយាយថាក្លឹបអ្នកកាសែតកម្ពុជាមានអាយុជាង១៦ឆ្នាំមកហើយ។តែដំណើរការនេះបានការគាំទ្រពីអង្គការខុនរ៉ាត់អាដៅណូអ៊ែរនិងម្ចាស់ជំនួយមួយចំនួនទៀត។តែសមាជិកម្នាក់ៗមានភារកិច្ចបង់វិភាគទាន១ដុល្លារក្នុងមួយខែឬ១២ដុល្លារក្នុងមួយឆ្នាំ។នៅពេលណាគេលែងជួយហើយមិនបានប្រាក់វិភាគពីសមាជិកទេសកម្មភាពក្លឹមនឹងប្រឈមពីបញ្ហាហិរញ្ញវត្ថុមិនខានឡើយ។                                               

Tags:
  • ខៀវ កាញ៉ារិទ្ធ
  • អ្នកកាសែត
  • ស្នាក់ការក្លឹប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥