MENU
បឹងកេតអង្គរ សុំអ្នកគាំទ្រមកលើកទឹកចិត្តដើម្បី ឈ្នះ Magweល្ងាចនេះ
កីឡា | ថ្ងៃអង្គារ ទី១៤ មីនា ២០១៧, ១៦:៣០ | ៣១៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក John Mcglynn គ្រូបង្វឹកក្រុមបឹងកេតអង្គរ ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ក្រុមរបស់នឹងខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីឈក៣ពិន្ទុ ដូច្នេះ លោកសុំអ្នកគាំទ្រមកលើកទឹកចិត្តផ្ទាលនៅទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិច ល្ងាចនេះនាម៉ោង៦។

មុនក្រុមបឹងកេតអង្គរ ប៉ះក្រុមភ្ញៀវ Magwe នាវេលាម៉ោង ៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិល្ងាចនេះ លោក John Mcglynn បានអះអាងថា  សម្រាប់ការប្រកួតបញ្ចប់ជើងទី១ នេះ ក្រុមរបស់លោកត្រូវតែ យក៣ពិន្ទុឱ្យបាន ព្រោះវាជាការប្រកួតដ៏សំខាន់ក្នុងទឹកដី ដែលបឹងកេតអង្គរ ត្រូវការឈ្នះ ។

ប៉ុន្តែ៥ប្រកួតចុងក្រោយរបស់ក្រុមបឹងកេតអង្គរ ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនចុះផ្សាយថា ក្រុមរបស់លោក John Mcglynn មិនថាក្នុងយុទ្ធនាការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2017 នោះទេ សូម្បីលទ្ធផលប្រកួតបើកឆាកលីគកំពូលកម្ពុជា នាដើមរដូវកាលថ្មីនេះ ក៏បឹងកេតអង្គរទទួលបានមិនសូវល្អដែរ ដែលធ្វើឲ្យកើតមានសំណួរជាច្រើនពីអ្នកគាំទ្រ ចំពោះក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះ តើភាពខ្លាំងរបស់ក្រុមបឹងកេតពីមុនបាត់ទៅណា?។

សូមរំលឹកផងដែរថា ៥ប្រកួតចុងក្រោយរបស់បឹងកេត រួមមានពាន AFC Cup 2017 ចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្រៅដី មុនចាញ់ក្រុមហ្វីលីពីន Global FC ដោយលទ្ធផល ២-០ ក្នុងទឹកដី ។ ចំណែកលីគកំពូលកម្ពុជា ប្រកួតដំបូងស្មើក្រុមព្រះខ័នរាជស្វាយរៀង ២-២, ប្រកួតទី២ ចាញ់ក្រុមក្រសួងការពារជាតិ ៣-០, ប្រកួតទី៣ ឈ្នះក្រុម Cambodian Tiger ៣-១ និងប្រកួតចុងក្រោយស្មើក្រុមវេស្ទើនភ្នំពេញ ៣-៣ ៕ដោយ បូរិន

 

Tags:
  • បឹងកេតអង្គរ
  • អ្នកគាំទ្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥