MENU
ផលិតកម្មចក្កវាឡ រៀបចំពិធីក្រុងពលីថតរឿងភាគ«វេទមន្តស្នេហ៍» រំពឹងទាក់ទាញក្រោយបញ្ចាំងនៅប៉ុស្តី៍លេខ៥
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី០៣ មីនា ២០១៧, ០៧:៤២ | ៨៦៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កាលពីព្រឹកម្សិលមិញផលិតកម្មចក្កវាឡបានប្រមែប្រមូលតារាសម្តែងក្នុងសាច់រឿង«វេទមន្តស្នេហ៍»ដើម្បីធ្វើពិធីក្រុងពលីសុំសេចក្តីសុខសប្បាយចាប់ពីថ្ងៃបើកកាម៉ារ៉ាថ្មីនេះតទៅ។ ពិធីសូត្រមន្តសុំពរជ័យនេះធ្វើឡើងនៅក្នុងទីតាំងរបស់ផលិតកម្មចក្កវាឡពេជ្រភាពយន្តដែលមានទីតាំងស្ថិតនៅបុរីវិមានភ្នំពេញតាមបណ្តោយផ្លូវជាសុផារ៉ា។តារាសំខាន់ៗក្នុងសាច់រឿងរួមមានអ្នកនាងប៉ែន សុផានី អ្នកនាងស្វែង សុជាតា កញ្ញាលី ច័ន្ឋសីហា កញ្ញាមាស សម្ជស្ស កញ្ញា យ៉ែម ស្រីពេជ្រ លោកឧត្តម ព្រមទាំងតារាសម្តែងជាច្រើនដួងទៀតផងដែរ។

អ្នកស្រី ថុង សៀវទៀងចាងហ្វាងផលិតកម្មចក្កវាឡពេជ្រភាពយន្តបានមានប្រសាសន៍ថាអ្នកស្រីតែងតែបង្កើតស្នាដៃភាពយន្តខ្មែរយើងបន្តពីមួយរឿងទៅមួយរឿងដែលមានទាំងរឿងដុំនិងភាគបញ្ចាំងទាំងក្នុងរោងកុននិងនៅតាមកញ្ចក់ទូរទស្សន៍។ ជាក់ស្តែងពេលនេះយើងបានរៀបចំពិធីក្រុងពលីដើម្បីសុំសុខសួស្តីដល់កូនចៅក្រុមការងារទាំងអស់ដែលត្រូវចេញថតរឿងថ្មីខាងលើនេះឲដំណើរការរលូនល្អទាំងអស់គ្នាព្រោះនេះជាជំនឿរបស់ខ្មែរយើង។រឿងនេះមានតួសុខតែល្អៗមហាជនស្គាល់និងឲតម្លៃដែលរូបអ្នកស្រីផ្ទាល់ពិតជាសង្ឃឹមថាទស្សនិកជននិងជួយគាំទ្រស្នាដៃថ្មីនេះក្រោយផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តីលេខ៥ឆាប់ៗនេះ។

កញ្ញាមាស សម្ជស្សដែលខកខានសម្តែងជិត៤ឆ្នាំព្រោះតែមមាញឹកការងារបានបង្ហាញការយល់ឃើញថានេះជាលើកទីមួយហើយដែលនាងបានងាកមកសម្តែងជូនផលិតកម្មចក្កវាឡក្រោយផ្អាកការសម្តែងជិតបួនឆ្នាំហើយជាពេលរំភើបដែលបានចក្កវាឡគាត់ផ្តល់ឱកាសបង្ហាញស្នាដៃម្តងទៀត។ក្នុងរឿងនេះនាងសម្តែងជាតួកាចដោយរំពឹងថានិងប្លែកហើយបងប្អូននិងបានឃើញទេពកោសល្យនាងម្តងទៀតគ្រាដែលខំប្រឹងសម្តែងឲអស់ពីសមត្ថភាពឡើងវិញ។                                               

Tags:
  • ផលិតកម្ម
  • ថតរឿងភាគ
  • វេទមន្តស្នេហ៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥