MENU
ផលិតកម្មកេសារាសម្ពោធរឿង «រូហ្សា៥» ក្រោយបោះទុនជាង៤មុឺន!
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ០៩:៤១ | ១,០៤១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ខ្សែរឿងបែបកំប្លែងថ្មីមួយទៀត របស់ផលិតកម្មកេសារា បានដាក់ពិធីសម្ពោធដាក់បញ្ចាំងរឿងមានចំណងជើងថា «រូហ្សា៥ Rosa5»  បែបកំប្លែងសើចចុកពោះជាអំណោយដល់មហាជន។ ការរៀបចំនេះកាលពីល្ងាចថ្ងៃទី៤ ឧសភា ឆ្នាំ២០១៧នារោងភាពយន្តមេជើស៊ីណើផ្លិចបាយសែលកាតក្នុងផ្សារអ៊ីអនរាជធានីភ្នំពេញដោយមានតារាជាច្រើនចូលរួម។

អ្នកស្រី សរ កេសរ៉ា ចាងហ្វាងផលិតកម្ម និងជាអតីតអ្នកសម្តែងតាំងពីជំនាន់ចាស់ និយាយថា រឿង «រូហ្សា៥» រៀបចំពិធីដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នារោងភាពយន្តទំនើបស្ថិតក្នុងផ្សារអ៊ីអនម៉ល ដោយមានតារាល្បីៗជាច្រើនសម្តែងក្នុងផ្ទៃរឿង ព្រមជាមួយតារាកំប្លែងពេញនិយម ដូចជា ប៉ុបពី យេយេ ផេងខេក ជាដើម។ ស្នាដៃរឿងនេះ បានសម្រិតសម្រាំងយ៉ាងលម្អិតដើម្បីផ្តល់សំណើចដល់បងប្អូនមហាជនទាំងអស់ ដែលផលិតករបានពាំនាំមកដល់ក្នុងពេលឆាប់ៗនេះ រំពឹងថា ទស្សនិកជននឹងជួយគាំទ្រស្នាដៃរបស់កូនខ្មែរ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។

អ្នកស្រីបន្តថា ក្រោយដាក់សម្ពោធជាផ្លូវការ លោកស្រីរំពឹងមានបងប្អូននិងមិត្តយុវវ័យចូលរួមទស្សនាទាំងអស់គ្នា ដើម្បីជួយពិនិត្យទាំងចំនុចល្អ និងមិនល្អដើម្បីកែប្រែភាពចន្លោះប្រហោង និងរិះរកចំនុចល្អបន្តទៀតក្នុងវិស័យភាពយន្តខ្មែរ។ អ្នកស្រីប្ដេជ្ញាបញ្ចេញស្នាដៃរឿងថ្មីៗបន្តទៀត ដែលលោកស្រីថា កំពុងតែរៀបចំផលិតយកមកវាយឡុកនៅលើទីផ្សារភាពយន្តសព្វថ្ងៃនេះ ក្នុងន័យឆ្លើយតបនឹងការលើកតម្លៃកុនខ្មែរ៕

Tags:
  • ផលិតកម្ម
  • កេសារាស
  • រូហ្សា៥
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥