MENU
ស្ត្រីធ្វើបាតុកម្មអាក្រាតកាយ ទាមទាសិទ្ធដោះសម្លៀកបំពាក់នៅ ទីសាធារណៈ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៨ កុម្ភៈ ២០១៧, ១៤:៤៥ | ៧៣១ ដង | ចុចបញ្ចេញមតិ (០)

ក្រុមស្ត្រីចូលរួមធ្វើបាតុកម្ម ដែលប្រលេងល្វេងលើទាំងស្រុង​ ទាមទាសិទ្ធសេរីភាព នឹងតម្លាភាពភេទជាមួយបរុស ដោយមានសិទ្ធដោះសម្លៀកកបំពាក់ប្រលេងដុដន់នៅខាងក្រៅដូចជាបុរសៗ ពេលទៅលេងឆ្នេរខ្សាច់។

ស្ត្រីរាប់សិបនាក់អាក្រាត់កាយបាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុង  Buenos Aires ប្រទេសអាហ្សងទីន ដើម្បីប្រឆាំងនិង សកម្មភាពរបស់ប៉ូលិសរារាំងស្ត្រីប្រលេងដើមទ្រូងកណ្តាលវាល​ ពេលមុជទឹកសមុទ្រ ហាលថ្ងៃ ដូចជាបុរស់។

បើទោះបីចៅក្រមបានសម្រេចថា ការប្រលេងដើមទ្រូងនៅទីសាធារណ មិនខុសច្បាប់ឡើងសម្រាប់ស្ត្រី​ នៅពេលនេះប៉ូលិសអាហ្សងទីន កំពុងតែស្រាវជ្រាវ បង្កើតច្បាប់ហាមស្ត្រីអាក្រាតកាយនៅទីសាធារណ ដោយចាត់ទុកថានោះជាសកម្មភាព ទាកទាញផ្លូវភេទ  ដូច្នេះទើបប៉ូលិសស្នើឲ្យស្ត្រីត្រូវតែពាក់អាវទ្រនាប់ ពេលទៅលេងទឹកសមុទ្រ។

ក្រុមស្ត្រីចូលរួមធ្វើបាតុកម្មបានលើកឡើងថា ស្ត្រីនិងបុរសមានសិទ្ធស្មើភាពគ្នា  ហេតុដូច្នេះ ពួកគេ ចាត់ទុកថាជារឿងអយុត្តិធម៌នៅពេលដែលស្ត្រីមិនអាចអាក្រាត់កាយ ដូចបុរសពេលទៅមុចទឹកសមុទ្រ ។

នាង​Grace Prouneti Piquet ស្ត្រីមួយរូបដែលបានចូលរួមធ្វើបាតុកម្មនោះដែរបានលើកឡើងថា « នៅតំបន់ជាច្រើនក្នុងប្រទេសនេះ ស្ត្រីបានធ្វើការតវា ពីអំពើហឹង្សា ភេទ  តែប៉ូលិសមិនបានយកចិត្តទុកដាក់ស្តាប់នោះឡើយ ហើយនៅពេលដែលស្ត្រីប្រលេងដុដន់នៅខាងក្រៅ ប៉ូលិសជាច្រើនបានមកដល់ ។សុដន់របស់ស្ត្រីមិនមែនជាបទល្មើសឡើយ ហេតុអី្វមិនទុកឲ្យគ្នាមានសេរីភាពផង។

ការដែលស្ត្រីប្រលេងដុដន់នៅខាងក្រៅពេលទៅមុជទឹកហាលក្តៅដូចជាបុរស ត្រូវបានអនុញ្ញាត្តិនៅក្នុងប្រទេសជាច្រើន នៅតំបន់អឺរ៉ុបនឹងអាមេរិក។ ប៉ុន្តែតំបន់ជាច្រើនទៀតក៏បានហាមប្រាំផងដែរ ពិសេសគឺនៅតំបន់អាស៊ីតែម្តង។

ក្រុមស្ត្រីដែលបានចូលរួមធ្វើបាតុកម្មនោះបានបញ្ចាក់ ការហាលថ្ងៃអាចជួយកាត់បន្ថយ ជម្ងឺមហារីកដោះលើស្ត្រីផងដែរ ដែលជម្ងឺនេះបានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ

តាមតួលេខរបស់ សមាគមន៍អន្តរជាតិប្រឆាំងជម្ងឺមហារីកបានឲ្យដឹងថា នៅលើពិភពលោកមានពលរដ្ឋប្រមាណ​ជាង​១៤លាននាក់ មានជម្ងឺមហារីក ក្នុងនោះមាន​៨លាននាក់ស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍។តាមការព្យាករណ៍នៅឆ្នាំ​២០៣០ នឹងមានពលរដ្ឋដល់ទៅ​ជិត​២២លាននាក់ មានជម្ងឺមហារីក​ និងមានអ្នកស្លាប់ ១៣លាននាក់ក្នុងមួយឆ្នាំ​ៗ។

ចំពោះជម្ងឺមហារីកដោះរបស់ស្ត្រីវិញ មានស្ត្រីជាង​២លាននាក់មានជម្ងឺមហារីក  ហើយមានស្ត្រីជិត​១លាននាក់ស្លាប់ជារៀងរាល់ឆ្នាំគិតចាប់តាំងពីឆ្នាំ​២០១២មក។

 

Tags:
  • បាតុកម្ម
  • សម្លៀកបំពាក់
  • សាធារណ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥