MENU
ប្រទេសជាច្រើនបានចេញច្បាប់ហាមជក់បារី នៅទីសាធារណ
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:១៧ | ៤,០២១ ដង | ចុចបញ្ចេញមតិ (០)

ការជក់បារី បានធ្វើឲ្យអ្នកជក រហូតដល់ទៅជាង ៦លាននាក់ស្លាប់ក្នុងមួយឆ្នាំៗនៅលើពិភពលោក ។ នៅប្រទេសវៀតណាម ហ្វីលីពីន ក៏ដូចជាប្រទេសដទៃទៀត ក្នុងតំបន់ មាន អ្នកស្លាប់ដល់ទៅ​១០០នាក់ក្នុងមួយថ្ងៃ ។ ដើម្បីកាត់បន្ថយ​ការជក់បារី​ និងផ្សែងបារី​ធ្វើឲ្យប៉ះពាល់ដល់សុខភាព បានជាអង្គការសុខភាពពិភពលោក​ WTO ​បានសម្រេចជ្រើសរើស យកថ្ងៃទី ៣១ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃ​ពិភពលោកគ្មានផ្សែងបារី។ សារសម្រាប់ទិវាគ្មានផ្សេងបារី ឆ្នាំ​២០១៧នេះ គឺអំពាវនាវ ដល់ប្រទេសទាំងអស់ជុំវិញពិភពលោក អនុវត្តទៅតាមសេចក្តីសម្រេច ស្តីពីការគ្រប់គ្រង បារី។

កាលពីសតវត្តទី​២០​បារីបានសម្លាប់មនុស្ស ១០០លាននាក់ នៅលើពិភពលោក ។  WTO ​បានប្រមានថា ប្រសិនបើ​មិនអនុវត្ត ជាបន្ទាន់ទេនោះ​និងប្រកបដោយប្រសិទ្ធិភាព  នឹងធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារបារី លើពិភពលោក កើនដល់ ៨លាននាក់នៅឆ្នាំ​២០៣០ ហើយនៅក្នុងសតវត្តទី ២១នេះនឹងមានអ្នកស្លាប់ដល់ទៅ​១ពាន់លាននាក់។

បារីមានសារធាតុ ​ជាង​៤០០០ផ្សេងគ្នា  ក្នុងនោះមាន​ជាង​២០០ជាសារធាតុ ប៉ះពាល់ដល់សុខភាព  និងមានសារធាតុ​ជាង​៤០​បង្ករឲ្យមានជម្ងឺមហារីក ។សារធាតុ នីកូទីន ​មាននៅក្នុងបារីជះឥទ្ធិពលដល់ខួរក្បាលអ្នកជក់។ នៅពេលជកសារធាតុ  នីកូទីន នឹងចូលទៅក្នុងសួត​ក្រោយមក ធ្វើចរាចរណ៍នៅក្នុងឈាម ហើយរយៈពេល​៧វិនាទីប៉ុណ្ណោះនឹងធ្វើចរាចរណ៍ដល់ខួរក្បាល។

ដោយសារតែមានផលប៉ះពាល់ខ្លាំងបានជាប្រទេសជាច្រើន​សម្រេច ផាកពិន័យអ្នកដែលជកបារីនៅទីសាធារណ​ ជាក់ស្តែងប្រទេសហ្វីលីពីនជាដើម ដោយប្រធានាធិបតីបានចេញច្បាប់ហាមប្រាំ បើអ្នកណាបំពាននឹងត្រូវផាកពិន័យជាទឹកប្រាក់ ១០០ដុល្លារ​ ហើយជាប់គុក​រយៈពេល​៤ខែផងដែរ។

កាលពីអតីតកាលនោះ លោក ឌូទើតេ ក៏ជាបុគ្គលម្នាក់ ដែលធ្លាប់ជក់បារីខ្លាំងក្លាម្នាក់ដែរ ប៉ុន្តែក្រោយពីគាត់រោគសញ្ញា ជំងឺស្ទះសម្ពាធឈាមមក គាត់ក៏លះបង់តែម្តង ។

សារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ថា លោកប្រធានាធិបតី ឌូទើតេ បានដាក់បទបញ្ញត្តយ៉ាងតឹងរឹងបែបនេះ ព្រោះថា អ្នកដែលប្រព្រឹត្តខុស គឺជាអ្នកដែលប្រឆាំងនឹងច្បាប់ប្រើប្រាស់ថ្នាំជក់ នៅក្នុងប្រទេសសមាជិកអាស៊ាន ដែលមានពលរដ្ឋដ៏មមាញឹកមួយនេះ ។

បើតាមការបញ្ជាក់របស់ លោក Ernesto Abella ដែលជាអ្នកនាំពាក្យមួយរូប របស់ប្រធានាធិបតី ឌូទើតេ បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការហាមប្រាមនេះ គឺបានអនុវត្តន៍ ដោយកំណត់ការជាប់ពន្ធនាគារ អតិបរមា​រយៈពេល៤ខែ និងពិន័យជាប្រាក់៥.០០០ប៉េសូ (រូបិយបណ្ណហ្វីលីពីន) ស្មើនឹង ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរាប់បញ្ចូលទាំងអ្នកជក់ខាងក្នុង​ និងខាងក្រៅទីសាធារណៈ ​។

បទបញ្ជានេះក៏បានហាមប្រាមទៅលើរាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ស្តីអំពីថ្នាំជក់នានាការបង្ហាញអំពីផលិតផលបារី ឬម្ចាស់ឧបត្ថម្ភ ជាដើម ត្រូវរងការពិន័យ​ជាប្រាក់លើសពី៤០០.០០០ប៉េសូ និងកម្រិតជាប់ពន្ធនាគារជាអតិបរមា រយៈពេល៣ឆ្នាំ និងមិនត្រូវអនុញ្ញត្ត ឲ្យប្រកបអាជីវកម្មទៀតផង ៕

 

 

Tags:
  • ច្បាប់
  • ហាមជក់បារី
  • សាធារណ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥