MENU
តារាសម្តែង សឿន ផានផាភួង បែកធ្លាយរឿងមានស្នេហ៍ក្រៅឆាកជាមួយតារាសម្តែង យុទ្ឋ ឋានៈ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី០៦ កុម្ភៈ ២០១៧, ១៧:២៧ | ២,៥២៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   គូស្នេហ៍សិល្បៈមួយគូទៀតហើយដែលបានបែកធ្លាយរឿងស្នេហាស្រឡាញ់គ្នាក្រោយរាប់អានកើតចេញពីមិត្តភាពបានបង្កឲមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទាំងក្នុងនិងសិល្បៈខ្លាំងគួរសមក្រោយផ្ទុះរឿងនេះមក។ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបានទម្លាយថា តារាសម្តែង សឿន ផានផាភួង កំពុងសាងស្នេហ៍ផ្អែមល្ហែមល្អូកល្អឺនជាមួយតារាសម្តែងប្រុសយុទ្ធ ថានៈដែលចំណងស្នេហ៍នេះបានឆាបឆះអស់រយៈពេលជាយូរមកហើយ ក្រោយពេលពួកគេមានឱកាសសម្តែងរួមគ្នាជាញឹកញាប់។

មានការលើកឡើងដែរថាចំណងស្នេហ៍នេះលេចចេញជារូបរាងក្រោយតារាស្រីសឿន ផានផាភួងស្ងប់ស្ងាត់រឿងភ្ជាប់ស្នេហ៍ថៅកែផលិតកម្មកាលពីប៉ុន្មានខែមុនេះ។ ប្រភពដដែលបន្តទមា្លយថាជាញឹកញាប់គេឧស្សាហ៍ឃើញ តារាសម្តែងសឿន ផានផាភួង និងលោក យុទ្ធ ឋានៈបណ្តើរគ្នាយ៉ាងត្រសងចូលរួមកម្មវិធីអ្នកសិល្បៈ បូករួមទាំងបណ្តើរគ្នាទៅទទួលទានអាហារជុំគ្នាជាមួយមិត្តរួមអាជីពជាដើម។ ទោះជាយ៉ាងណាទំនាក់ទំនងនេះហាក់មិនទាន់ស៊ីជម្រៅឬអាចឈានចូលដល់ថ្ងៃចូលរោងការនោះដែរព្រោះតែពួកគេកំពុងបន្តស្វែងយល់ចិត្តគ្នាជាមុនសិន។

ជុំវិញការទម្លាយរឿងរ៉ាវស្នេហាក្រៅឆាកនេះ តារាសម្តែងលោក យុទ្ធ ឋានៈ មិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយ ។ ខណៈដែល តារាសម្តែង សឿន ផានផាភួងបានលើកទូរស័ព្ទ និងនិយាយដោយខ្លីថានាងកំពុងជាប់រវល់ជាមួយនឹងការសម្តែងខ្សែភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍។ នាងថានឹងបញ្ជាក់អំពីព័ត៌មាននេះនៅពេលក្រោយ។              

Tags:
  • តារាសម្តែង
  • សឿន ផានផាភួង
  • យុទ្ឋ ឋានៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥