MENU
ឆាយ វីរៈយុទ្ឋ ចំណាយពេលជាង៧ឆ្នាំ ទើបបន្ទន់ចិត្តកូនក្រមុំអ្នកជំនួញស្តុកបាន
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ០៨:២៥ | ១០,៣១៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងល្បីល្បាញពេញប្រទេសលោកឆាយ វីរៈយុទ្ឋបានសម្រេចចិត្តចូលរោងការជាផ្លូវការពេញមុខកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២ឥ១៧នាស្រុកជើងព្រៃខេត្តកំពង់ចាមក្បែរវិទ្យាល័យស្គន់ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនកុះករផងដែរ។គ្រានោះគេឃើញមានវត្តមានលោកហ៊ុន ម៉ាណែតចូលរួមផងដែរដែលញាំងឲ្យពិធីនេះកាន់តែអធឹកអធ័មទ្វេឡើងពិសេសឆាយ វីរៈយុទ្ឋរីកមុខមាត់មិនស្ទើរឡើយ។

កូនក្រមុំជាម្ចាស់ចិត្តលោកឆាយ វីរៈយុទ្ឋមានឈ្មោះសែ ចាន់ឌីជាអ្នករកស៊ីនិងមានសមត្ថភាពតែងនិយពន្ឋបទចម្រៀងយ៉ាងចំណានដោយបទចម្រៀងទាំងនោះអ្នកនាងបានតែងឲ្យស្វាមីឆាយ វីរៈយុទ្ឋច្រៀងបានប្រមាណ១០បទមកហើយដោយនេះជាសំណាងរបស់ឆាយ វីរៈយុទ្ឋតែរកប្រពន្ឋបានទាំងតែងចម្រៀងឲ្យច្រៀងមិនខ្វល់រកអ្នកណាឡើយ។យ៉ាងណាមិញមុននឹងចូលរោងការសំពះផ្ទឹមលោកឆាយ វីរៈយុទ្ឋបានចំណាយពេលជាង៧ឆ្នាំដើម្បីស្វែងយល់ចិត្តថ្លើមគ្នាយ៉ាងសកម្មគ្រប់សកម្មភាពទាំងអស់ដែលលោកឆាយ វីរៈយុទ្ឋបានតស៊ូដើម្បីបានម្ចាស់បេះដូងនេះក្នុងប្រអប់ដួងចិត្ត។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងក្នុងឈុតសំលៀកបំពាក់បុរាណខ្មែរចេញមកទទួលភ្ញៀវយ៉ាងស្រស់តាមក្បួនខ្មែរលោកឆាយ វីរៈយុទ្ឋបានឲ្យដឹងថាលោកបានតស៊ូចិញ្ចឹមចិត្តតាមស្រឡាញ់និងធ្វើអ្វីគ្រប់យ៉ាងជាមួយភរិយារបស់លោកយ៉ាងច្រើនរូបភាពក្នុងសញ្ញាផ្សេងៗដែលជាចំនុចវិជ្ជមានឲ្យគាត់បានឃើញនិងទទួលស្គាល់។លោកថាភរិយារបស់លោកស្លូតបូតតែមិនដែលចុះចាញ់និងឧបសគ្គម៉ឺងម៉ាត់រួសរាយរាក់ទាក់ដែលនេះជាចំនុចទាក់ទាញឲ្យលោកមានចិត្តស្រឡាញ់និងតាមយកចិត្តរហូតមក។

លោកគ្មានអ្វីក្រៅពីពាក្យអរគុណដែលភរិយារបស់លោកយល់ព្រមទទួលលោកជាស្វាមីរួមរស់ជាមួយគ្រាដល់ចាស់កោងខ្នងនិងសន្យាថាមើលថែរគ្នារហូតតទៅទាំងលំបាកទាំងងាយស្រួលបែបណាលោកនៅមើលថែររហូតតទៅជាកម្លាំងចិត្តគ្នាទៅវិញទៅមក។លោកឆាយ វីរៈយុទ្ឋបានបន្តទៀតថាលោករៀបការរួចហើយលោកសូមប្រកាសថាសិល្បៈរបស់លោកមិនបោះបង់ចោលនោះទេពោលលោកនៅតែបំពេញតួនាទីជាតារាចម្រៀងតរហូតទៅដោយពេញចិត្តការងារនេះរហូតដល់ចាស់ព្រោះសិល្បៈលោកតស៊ូទំរាំមានថ្ងៃនេះហើយបងប្អូនគាំទ្រគឺលោកមិនចោលនោះទេ។

លោកសង្ឃឹមថាពុកម៉ែបងប្អូននៅតែស្រឡាញ់គាំទ្ររូបលោកជាបន្តទៀតដោយមិនគិតថាលោកមានប្រពន្ឋនោះឡើយសំខាន់ការមើលឃើញលើទេពកោសល្យរបស់លោកជាសំខាន់ដោយលោកសុំទទួចដល់អ្នកគាំទ្រទាំងអស់ឲ្យតែតារារៀបការឈប់គាំទ្រនេះជាការយល់ឃើញរបស់លោកប៉ុណ្ណោះ។

អ្នកនាងសែ ចាន់ឌីដែលជាភរិយារបស់ឆាយ វីរៈយុទ្ឋបានឲ្យដឹងថាអ្នកនាងពេញចិត្តស្វាមីលោកឆាយ វីរៈយុទ្ឋនេះមកពីគិតថាលោកជាមនុស្សមិនសូវនិយាយស្តីច្រើនប៉ុន្តែដើម្បីខ្ញុំលោកតស៊ូប្រែប្រួលទៅជានិយាយរួសរាយប្រឹងប្រែងមិនធម្មតាអស់ពេល៧ឆ្នាំទើបអ្នកនាងយល់ថាអាចយកគាត់ជាគូអនាគតបានដោយសម្រេចចិត្តរៀបការតែម្តង។អ្វីដែលសំខាន់អ្នកនាងនៅតែឆ្លៀតពេលតែងបទចម្រៀងជូនស្វាមីច្រៀងទៀតបើទោះជាអ្នកនាងមានការងារផ្ទាល់ខ្លួនតែការតែងនិពន្ឋនាងមានការពេញចិត្តតាំងពីក្មេងទើបអាចតែងបាន។ណាមួយនៅក្មេងៗនាងចេះតែងកំណាព្យសរសេររឿងអីផ្សេងៗឲ្យតែទំនេរទើបដក់ជាប់ពេលធំឡើងតែម្តង។

អ្នកនាងរំពឹងថាបងប្អូននឹងជួយគាំទ្រសមត្ថភាពស្វាមីរបស់អ្នកនាងជាបន្តទៀតហើយក៍អរគុណដល់មហាជនទាំងអស់ដែលស្រឡាញ់ឲ្យតម្លៃទេពកោសល្យស្វាមីរបស់នាងរហូតមានឈ្មោះល្បីនិងអរគុណភ្ញៀវទាំងអស់ដែលបានចូលរួមមង្គលការសូមជួបប្រទះតែក្តីសុខទាំងអស់គ្នា។                           

Tags:
  • ឆាយ វីរៈយុទ្ឋ
  • អ្នកជំនួញ
  • កូនក្រមុំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥