MENU
អ្នកទោសនៅមន្ទីឃុំឃាំងប្រេស៊ីល១៥០នាក់ ហែកគុករត់ចេញ
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៦ មករា ២០១៧, ១០:២២ | ៥១៩ ដង | ចុចបញ្ចេញមតិ (០)

ប្រេស៊ីលជាប្រទេសដែលមានមានបទល្មើសច្រើន ពាក់ព័ន្ធនិងក្រុមជួញដូរគ្រឿងញៀន ហើយនៅក្នុងប្រទេសនេះកំពុងប្រឈមនិងការខ្វះពន្ធនាគាសម្រាប់ដាក់អ្នកទោស ទាំងនោះហើយធ្វើឲ្យមន្ទីឃុំឃាំងទាំងអស់ត្រូវដាក់អ្នកទោសលើសចំនួន បង្ករឲ្យមានអំពើហឹង្សាជាច្រើនកើតឡើង។

នៅពេលនេះអ្នកទោស​ស្ថិតនៅ មន្ទីឃុំឃាំង​ ក្នុងទីក្រុងបារូ ភាគខាងត្បូងទីក្រុង សៅប៉ូឡូ ប្រទេស ប្រេស៊ីល ចំនួន ១៥០នាក់ បាននាំគ្នាហែកគុករត់ចេញ ពីពន្ធនាគារកាលពីថ្ងៃអង្គារ បន្ទាប់ពីមានកុប្បកម្ម បណ្តាលឲ្យឆេះផ្នែកមួយចំនួន នៅក្នុងពន្ធនាគារ។

ទីភ្នាក់ងាររដ្ឋបាល ផ្នែកពន្ធនាគារ របស់រដ្ឋថា ក្រោយកើតហេតុ ដែលបណ្តាលឲ្យ អ្នកទោសជាង ១៥០នាក់ រត់ចេញពីគុកនេះ ប៉ូលីសក៏បានតាមចាប់ខ្លួន អ្នកទោសបាន ចំនួនប្រហែល ១០០នាក់ មកវិញផងដែរ។

បើតាមមន្រ្តីយោធា គឺលោក Flavio Kitazume បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានថា កុប្បកម្ម គឺជាវិធីមួយដែលទាក់ទងទៅនឹង ឧបតិហេតុអំពើហិង្សាថ្មីៗ នៅក្នុងពន្ធនាគារ និងផ្នែកផ្សេងៗ នៅក្នុងប្រទេស ប្រេស៊ីល។ 

ពាក់ព័ន្ធនឹងរឿងរ៉ាវ ក្នុងពន្ធនាគារនេះដែរ ចាប់តាំងពីចូលឆ្នាំថ្មីមក នៅក្នុងប្រទេសប្រេស៊ីល មានអ្នកទោសច្រើនជាង ១៣០នាក់ ហើយបានស្លាប់ នៅក្នុងការប៉ះទង្គិច ក្នុងពន្ធនាគារ ដែលបញ្ហានេះត្រូវបាន អាជ្ញាធរស្តីបន្ទោស ទៅលើករណីឧក្រិដ្ឋកម្ម ប៉ុន្តែក្រុមអ្នកអង្កេតការណ៍ បានស្តីបន្ទោសទៅលើ ភាពណែនតាន់តាប់ របស់អ្នកទោស ក្នុងពន្ធនាគារទំាងនោះ។

ពន្ធនាគារនៅក្នុងទីក្រុង បារូ មិនមានអ្នកទោសណែនតាន់តាប់ ដូចពន្ធនាគារផ្សេងៗទៀត ក្នុងប្រទេសប្រេស៊ីលឡើយ បើយោងតាម ទីភ្នាក់ងារសាធារណៈ Agencia Brasil បានឲ្យដឹងថា ពន្ធនាគារនេះ មានអ្នកទោសចំនួន ១.៤២៧នាក់។ បើតាមមន្រ្តីពន្ធនាគារ បានឲ្យដឹងថា ក្រុមអ្នកទោសទាំងនោះ នាំគ្នាបះបោរ ប្រឆាំងនឹង វិន័យតឹងរ៉ឹង របស់ពន្ធនាគារ។

កន្លងមកក្រុមបងធំជួញដូរគ្រឿងញៀននៅប្រេស៊ីលបានវាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលជាប់ឃុំដូចគ្នា ស្ថិតនៅក្នុងមន្ទីរ ឃុំឃាំង Alcabuz សម្លាប់មនុស្ស២៧នាក់និង៩នាក់រងរបួស។

នៅក្នុងសន្និសីទកាសែតមន្ត្រីសន្តិសុខរដ្ឋ Rio Grande Do Norte បានឲ្យដឹងថា អំពើហិង្សាកើតឡើងនៅថ្ងៃទី១៥ ខែមករា រវាងក្រុមជួញដូរគ្រឿងញៀនពីរផ្សេងគ្នាដែលមានភាពល្បីល្បាញនៅក្នុងប្រទេស ពីសកម្មភាពជួញដូរ និងសាហាវព្រៃផ្សៃ។

ហេតុការណ៍ខាងលើកើតឡើងដោយក្រុមជួញដូរគ្រឿងញៀនឈ្មោះថា Primeiro Comando Da Capital បានបើកការ វាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលជាប់ឃុំដូចគ្នាបណ្តាលឲ្យមានមនុស្ស២៧នាក់ស្លាប់និង៩នាក់រងរបួស។ សកម្មភាពវាយប្រហារគ្នាអូសបន្លាយជាច្រើនម៉ោងទើបប៉ូលិសគ្រប់គ្រងបាន។

ចាប់តាំងពីដើមឆ្នាំ២០១៧មកទល់ ពេលនេះមានអំពើហិង្សាកើតឡើងក្នុងមន្ទីរ ឃុំឃាំងប្រេស៊ីលជាច្រើនលើកសម្លាប់ មនុស្ស១៤០នាក់។ នៅថ្ងៃទី១៥ ខែមករា នេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រេស៊ីលបានប្រកាសថា នឹងចំណាយប្រាក់បន្ថែមសម្រាប់ការរក្សាសន្តិសុខនៅក្នុងមន្ទីរឃុំឃាំងចៀសវាងការវាយប្រហារគ្នាកើតឡើង ជាដដែលៗ៕

 

 

 

Tags:
  • អ្នកទោស
  • ប្រេស៊ីល
  • មន្ទីឃុំឃាំង
  • ហែកគុក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥