MENU
ធ្លាក់យន្តហោះដឹកអ្នកដំណើរ ៨១នាក់ភាគច្រើនជាក្រុមកីឡាករប្រេស៊ីល
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២៩ វិច្ឆិកា ២០១៦, ១៤:៤៩ | ៧២៦ ដង | ចុចបញ្ចេញមតិ (០)

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន​ក្រុមហ៊ុនBritish Aerospace 146ដឹកកីឡាករមួយក្រុមរបស់ប្រេស៊ីល បានជួបគ្រោះថ្នាក់នៅប្រទេសកូឡំបី ។ សារព័ត៌មានរុស្ស៊ី​RT បានផ្សាយថា យន្តហោះខាងលើ បានធ្វើដំណើរហោះហើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ​ Jose Maria Cordova ស្ថិតនៅទីក្រុង Rionegro ជាអាកាសយានដ្ឋានអន្តរជាតិធំទីពីរនៅកូឡំបី ដើម្បីចូលរួមការប្រគួតវគ្គផ្តាច់ព្រ័តពាន់រង្វាន់​ Copa Sudamericana។ នៅពេលគ្រោះថ្នាក់លើយន្តហោះមានមនុស្ស​៨១នាក់ ភាគច្រើនជាសមាជិក​ក្រុមបាលទាត់​ Chapecoense របស់ប្រេស៊ីល។

ប្រភ័ពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះខាងលើជួបគ្រោះថ្នាក់ស្ថិតនៅក្នុងស្រុក​ La Union  ហើយមានអ្នករបួស​១០នាក់បានបញ្ចូនចេញពីយន្តហោះបាក់បែក ក្នុងចំណោមនោះមានរងរបួសធ្ងន់អាចស្លាប់គ្រប់ពេល។ នៅពេលនេះមិនទាន់អាចសន្និដ្ឋានថាមានមនុស្សប៉ុន្មាននាក់ស្លាប់នោះឡើយ។

សារព័ត៌មាន​Mi Oriente បានផ្សាយថា យន្តហោះខាងលើ អសសាំង​ហើយធ្លាក់នៅវេលាម៉ោង ១០និង​១៥នាទីយប់ ម៉ោងក្នុងតំបន់។

សារព័ត៌មាន​RT បានផ្សាយថា ក្លឹបបាលទាត់​ Chapecoense នឹងត្រូវប្រគួតជាមួយក្រុម​ Atletico Nacional របស់កូឡំបី នៅវេលាម៉ោង ៦និង​៤៥នាទីថ្ងៃទី​៣០ខែវិច្ឆិកា(ម៉ោងក្នុងតំបន់) ។ ក្រោយពេលទទួលបានព័ត៌មាន សហព័ន្ធបាលទាត់​អាមេរិកខាងត្បូងបានប្រកាសលុបចោលការប្រគួត។

ប្រភពព័ត៌មាននៅក្នុងតំបន់បានឲ្យដឹងថា យន្តហោះខាងលើដឹកអ្នកដំណើរ​៨១នាក់រួមទាំងក្រុមពហុនិកា បានធ្លាក់នៅក្នុងប្រទេសកូឡំបីក្រោយពេលបាត់ទំនាក់ទំនង ពីប្រព័ន្ធរ៉ាដា។​ក្នុងចំណោមអ្នកនៅលើយន្តហោះមាន ៦នាក់នៅរស។យន្តហោះដែលធ្លាក់នោះជារបស់ ក្រុមហ៊ុនBritish Aerospace 146 ។

Tags:
  • ធ្លាក់យន្តហោះ
  • កីឡាករប្រេស៊ីល
  • កីឡាករ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥