MENU
ប្រធានាធិបតីពូទីនទស្សកិច្ចជប៉ុន ដើម្បីពង្រឹងទំនាក់ទំនង
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៥ ធ្វូ ២០១៦, ១៦:២៩ | ៤០៥ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចាប់ផ្តើមបំពេញទស្សនកិច្ចជប៉ុនក្នុងរយៈពេល២ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

កាលពីថ្ងៃទី១៤ធ្នូ លោកពូទីនបានចាប់ផ្តើមទស្សនកិច្ចជប៉ុន ហើយប្រធានបទដែលមេដឹកនាំទាំងពីរត្រូវលើកមកពិភាក្សានោះគឺ ស្វែងរកដំណោះស្រាយបញ្ចប់វិវាទដែនអធិបេយ្យ  ។ បើទោះបីដឹងថា ដំណើទស្សនកិច្ចនោះមិនសូវមានផ្លែផ្ការប៉ុន្តែចំពោះជប៉ុនការវិនិយោគចូលក្នុងប្រទេសរុស្ស៊ី និងការអូសទាញរុស្ស៊ីឲ្យឃ្លាតឆ្ងាយពិចិននៅក្នុងវិវាទគឺជារឿងសំខាន់បំផុត។

 នៅក្នុងទស្សនកិច្ចរយៈពេល២ថ្ងៃ មូស្គូ និងតូក្យូសង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣០ សម្រាប់គ្រប់វិស័យ ពិសេសថាមពល កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់។

ទំនាក់ទំនងរវាងរុស្ស៊ី និងជប៉ុនត្រូវបានរារាំងដោយកោះចំនួន ៤ នៅទីប្រជុំកោះគូរីលដែលបានធ្លាក់ក្រោមការកាន់កាប់របស់សហភាពសូវៀតនៅក្រោយសង្រ្គាមលោកលើកទី២ តែជប៉ុនបានបន្តទាមទារជារបស់ខ្លួនមកដល់សព្វថ្ងៃ។ គឺជម្លោះដែនដីមួយនេះហើយដែលបានធ្វើឲ្យប្រទេសទាំងពីរមិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរវាងគ្នា។ ស្ថានការណ៍រឹតតែតានតឹងខ្លាំងនារយៈពេលប៉ុន្មានខែកន្លងទៅ នៅពេលដែលរុស្ស៊ីបានពង្រឹងមូលដ្ឋានយោធានៅលើកោះចំនួន ២ ក្នុងកោះមានជម្លោះទាំង ៤ ព្រមទាំងដាក់ពង្រាយប្រព័ន្ធការពារនៅក្បែរនោះផង។

លោកប្រធានាធិបតីរុស្ស៊ីពូទីន និងលោកនាយករដ្ឋមន្រ្តីជប៉ុនអាបេធ្លាប់បានទទួលស្គាល់ដូចគ្នាថា អវត្តមានសន្ធិសញ្ញាសន្តិភាពជាឆ្អឹងទទឹង ក ក្នុងការផ្តល់សន្ទុះទំនាក់ទំនង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងរុស្ស៊ី និងជប៉ុនឲ្យបានច្រើនជាងនេះ។ តាំងពីទសវត្សឆ្នាំ ៥០មកម្ល៉េះដែលមូស្គូ និងតូក្យូបានផ្តើមកិច្ចចរចាដើម្បីដោះស្រាយជម្លោះរុំារ៉ៃមួយនេះ តែនៅមិនទាន់អាចនិយាយចុះសម្រុងគ្នា។ រុស្ស៊ីធ្លាប់បានបញ្ជាក់ថា ខ្លួនត្រៀមចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន តែជប៉ុនថា ខ្លួនក៏ត្រៀមខ្លួនរួចដែរ តែត្រូវមានលក្ខខណ្ឌមួយ។ លក្ខខណ្ឌនោះ គឺត្រូវដោះស្រាយជម្លោះទីប្រជុំកោះគូរីលឲ្យដាច់ស្រេចជាមុនសិន៕

Tags:
  • ពូទីន
  • ប្រធានាធិបតី
  • ជប៉ុន
  • ទំនាក់ទំនង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥