MENU
ក្រសួងពាណិជ្ជកម្ម ប្រជុំពីវិធីផលប៉ះពាល់នៃការផ្លាស់ប្តូរបរិបទពាណិជ្ជកម្ម អន្តរជាតិមកលើ សេដ្ឋកិច្ចកម្ពុជា
សេដ្ឋកិច្ច | ថ្ងៃពុធ ទី១៧ កុម្ភៈ ២០១៦, ១២:១៨ | ៧០២ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ ​ក្រសួងពាណិជ្ជកម្មបាន​ឲ្យដឹងនៅថ្ងៃទី១៧​ខែកុម្ភៈថថាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម តំណាង​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​ចូល​រួមជាអធិបតីក្នុងការថ្លែងសុន្ទរកថាបើក សិក្ខា​សា​លាស្តីពី ការវិភាគ​អំពី​ផល​ប៉ះ​ពាល់​ទៅ​លើ​គោល​នយោបាយ ពាណិជ្ជកម្ម នៃការបង្កើត​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម សេរី​សហភាព​អឺរ៉ុប​កិច្ច​ព្រម​ព្រៀង ភាពជា​ដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និង​ការ​បើកច្រកទីផ្សារ ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងប្រមូលយោបល់ពីការ វិភាគ​ផល​ប៉ះពាល់ នៃការផ្លាស់ប្តូរបរិបទពាណិជ្ជកម្មអន្តរជាតិ មកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស​ឧត្តម​ភាព​ប្រកួតប្រជែងរបស់កម្ពុជា ចំពោះការនាំចេញទំនិញមួយចំនួន ដូចជាសំលៀកបំពាក់ ស្បែកជើង កង់ និងទំនិញសក្តានុពល ដទៃទៀត។

សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងមកពី ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សមាគមន៏ សភាពាណិជ្ជកម្ម និង បណ្តាស្ថាប័នដ៏ទៃទៀត រួមទាំងវិស័យឯកជន។ ព្រម​ទាំង​មាន​ការ​​ធ្វើបទបង្ហាញដោយ លោក ស្ទេហ្វាណូ អ៊ីណាម៉ា (Stefano Inama) ជាអ្នក​ជំនាញ​ការ​ល្បី​មក​ពី UNCTADនិងជាប្រធានទទួលបន្ទុកការងារ​ពាណិជ្ជកម្ម​របស់​ប្រទេស​អភិវឌ្ឍតិចតួច និង​អាហ្វ្រិក។

 

 

Tags:
  • ក្រសួងពាណិជ្ជកម្ម
  • អន្តរជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥