MENU
ការធ្លាក់ចុះសេដ្ឋកិច្ច​របស់ប្រទេសមហាយក្សចិន ធ្វើឲ្យតម្លៃ ដំឡូងមីកម្ពុជារងនូវគ្រុនផ្ដាសាយធំ
សេដ្ឋកិច្ច | ថ្ងៃសៅរ៍ ទី០៩ មករា ២០១៦, ១២:៤៥ | ១,៤៧២ ដង | ចុចបញ្ចេញមតិ (០)

  

          ការលក់ផលិតផលកសិកម្មរបស់កសិកកម្ពុជានៅតែជួបផលលំបាក ដែលវាស្ទើរតែក្លាយជាទំលាប់ទៅហើយ ដែលតម្លៃឡើងឬចុះ គឺអស្រ័យលើឈ្មួញក្នុងស្រុក និងក្រៅស្រុកជាអ្នកកំណត់។

          ជាក់ស្ដែងដូចនៅក្នុងសហគមន៍ភូមិអំពិល ឃុំមានជ័យ ស្រុកសំឡូត ប្រជាសហគមន៍មានការត្អូញ ត្អែរគ្រប់ៗគ្នាអំពីតម្លៃដំឡូងមីដែលពួកគាត់ដាំបានហើយពិបាកនឹងរកទីផ្សារលក់ណាស់ បើមានក៏ស្ថិតក្នុង​តម្លៃទាបដែលឈ្មួញបានកំណត់។ កសិករម្នាក់ឈ្មោះ ផល្លា អាយុ ៣០ឆ្នាំ រស់ក្នុងសហគមន៍ខាងលើ​ បានប្រាប់ពីផលលំបាករបស់ពួកគាត់ថា តម្លៃដែលឈ្មួញក្នុងស្រុកបានឲ្យដល់ពួកគាត់គឺទាបពេក ដែលមិនអាចទទួលយកបាន ហើយពួកគាត់ក៏សម្រេចចិត្តដឹកយកទៅលក់នៅប្រទេសថៃ ដែលមានតម្លៃ១គីឡូស្មើរ ៥បាត ៨ស្តាង(ដំឡូងស្ងួត)ស្មើរនឹង៦៣៨រៀលរីឯដំឡូងស្រស់បាន២បាត៥ស្តាង ដែលស្មើរ២៧៥រៀល គាត់​ត្រូវចំណាយថ្លៃដឹកជញ្ជូននិងសេវាកម្មកុងត្រូលជជុសផ្សេងទៀតស្ទើរគ្មានសល់។ ចំណែកឯបងស្រី ទូច​ មុំ​ ក៏បានអះអាងពីផលលំបាកស្រដៀងគ្នានឹងដែរ តែគាត់បានបញ្ជាក់បន្ថែមពីតម្លៃដំឡូងមីស្ងួតឆ្នាំនេះមាន​ការធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ២០១៤ និង២០១៥ តម្លៃដំឡួងស្ងួតមានតម្លៃ ៥៧០០បាតទៅ៦០០០បាត ក្នុង១តោន កាលពីឆ្នាំ២០១៤​ និង​ ឆ្នាំ២០១៥។ រីឯដើមឆ្នាំ២០១៦នេះវិញតម្លៃមិនទៀងទាត់ ហើយតម្លៃដែលខ្ពស់បំផុតបានត្រឹមតែ ៤៧០០បាតក្នុង១តោន។

          ឆ្លើយតបទៅនឹងបញ្ហានេះ លោកមេភូម កែ នឹម និងលោកមេឃុំ វង ស៊ូ ក៏បានទទួលស្គាល់ពិតជាមានការធ្លាក់ចុះនូវតម្លៃដំឡូងមីពិតប្រាកដមែន ដោយមូលហេតុថាប្រទេសចិនផ្អាកការបញ្ជាទិញ។

          លោកពូ ទាវ សំអុល ជាប្រជាកសិកនៅក្នុងសហគមន៍ដដែល ក៏បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធ មេតា្តជួយសម្រួលផ្នែកបច្ចេកទេសដាំដុះ ការថែទាំ និងការស្វែងរកទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក ដោយមិនពឹងផ្អែកលើការបញ្ជាទិញពីសំណាក់ប្រទេសចិន តាមរយៈប្រទេសថៃ និងវៀតណាមនោះទេ។

          ជាការពិតមិនថាតម្លៃដំឡូងនោះទេ ដែលរងផលប៉ះពាល់ប្រសិនបើសេដ្ឋកិច្ចប្រទេសចិនមិនបាន​ប្រសើរឡើងវិញក្នុងរយៈពេលដ៏ឆាប់នោះទេ សូម្បីតែកំណើនសេដ្ឋកិច្ច៧%ដែលយើងទទួលបានក៏រងផល​ប៉ះពាល់ដែរ។ រងផលប៉ះពាល់ក៏ព្រោះតែ ថៅកែររោងចក្រសម្លៀកបំពាក់ និងស្បែកជើងធំៗ ពី៦០%ទៅ​៦៥%ជាជនជាតិចិន សណង់អាគារខ្ពស់ៗនៅក្នុងទីក្រុង និងទីប្រជុំជនខ្លះភាគច្រើនថៅកែក៏ជាជនជាតិចិនដែរ ភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្ពុជាក្នុង១ឆ្នាំៗគឺជាជនជាតិចិន អ្នកដែលបញ្ជាទិញផលិតផល​កសិកម្មពីកសិករកម្ពុជា ទោះជាតាមរយៈប្រទេសថៃឬវៀតណាមក្ដីក៏ជាថៅកែជនជាតិចិនដែរ។

          អាស្រ័យដូច្នេះហើយ សេដ្ឋកិច្ចកម្ពុជាអាចរក្សាបាន៧%លើស៧%ឬក្រោម៧% វាអាស្រ័យលើសេដ្ឋកិច្ចប្រទេសចិនតែប៉ុណ្ណោះ។ សួរថាតើក្នុងនាមជាប្រទេសមួយត្រូវរស់ក្នុងភាពស្លន់ស្លោរនៅពេលគេគម្រាមផ្ដាច់ជំនួយ​ ឬក៏ភ័យខ្លាចនូវពេលប្រទេសណាមួយជួបបញ្ហាសេដ្ឋកិច្ចមែនឬទេ? ពិតជាមិនមែនទេព្រោះ​ កម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន តាំងតែប្រទេសមានតែ បាតដៃទទេ ទីក្រុងភ្នំពេញជាទីក្រុងដ៏ស្ងាត់ច្រងំ គ្មានទឹកស្អាត គ្មានបង្គន់អនាម័យ គ្មានភ្លើងអគ្គីសនី ប្រើ ប្រាស់គ្រប់គ្រាន់ គ្មានប្រព័ន្ធលូ និងប្រព័ន្ធផ្លូវស្អាត យានជំនិះ ក្នុងក្រុងភ្នំពេញ មានតែកង់ឌុប និងស៊ីក្លូតែ ប៉ុណ្ណោះ។

          អាស្រ័យហេតុដូច្នេះហើយ យើងខ្ញុំនៅតែមានជំនឿជឿជាក់ថា កំណើនសេដ្ឋកិច្ច៧% ដែលបានមកពីការខិតខំប្រឹងប្រែង និងបទពិសោធន៍ដ៏គ្រប់ជ្រុងជ្រោយរបស់ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងងាកក្រឡេកទៅមើលពាក្យស្លោកមួយឃ្លាថា​ «​ កម្ពុជាជាប្រទេសកសិកម្ម » ជាដង្ហើមសេដ្ឋកិច្ចតែមួយគត់ដែលប្រទេសយើងរស់បានដោយមិនបាច់ខ្ចីដង្ហើមគេដក ដូច្នេះហើយខ្ញុំសូមសំណូមពរ​ដល់ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ដែលមានទាំងសម្ថតិភាព និងលទ្ធភាពគារគរគ្នាឡើងដេម្បី​បង្កើតឲ្យមានរោងចក្រឧស្សាហកម្ម ដើម្បីផលិត ផលិតផលកសិកម្ម មានដូចជា កៅស៊ូ ដំឡូងមី អង្ករ ពោត ។ល។ ក៏ព្រោះតែយើងយល់ឃើញថាសព្វថ្ងៃនេះកម្ពុជាមានលទ្ធភាពធ្វើរោងចក្រសម្លៀកបំពាក់ និង​ស្បែកជើងស្តង់ដាធំៗរាប់រយរហូតដល់ជិតពាន់រោងចក្រដែលមានតម្លៃរាប់ពាន់លានដុល្លារ ជួលទៅឲ្យ ចិន កូរ៉េ និងបរទេសផ្សេងៗទៀត ដែលទទួលបានតែថ្លៃឈ្នួលរោងចក្រនិងថ្លៃឈ្នួលពលកម្មតែប៉ុណ្ណោះ ហេតុអ្វីក៏មិនដកលទ្ធភាពមួយភាគណាមួយដើម្បីបង្កើតរោងចក្រផលិត ផលិតផលកសិកម្ម ដែលនាពេលបច្ចុប្បន្ននេះក៏មានរោងចក្រសហគ្រាសខ្លះ បាននឹងកំពុងផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅស្រុកផងដែរ ព្រមទាំងមានការទទួលស្គាល់អំពីស្តង់ដាគុណភាពផលិតផលរបស់ខ្មែរ។ ប៉ុន្តែវាហាក់ដូចជានូវមានសកម្មភាពតិចតួចនៅឡើយ។

          ក្ដីរំពឹងរបស់យើងខ្ញុំក្នុងពេល១៥ឆ្នាំខាងមុខ បើសិនកម្ពុជាខិតខំឲ្យបានតាមគោលការខាងលើនោះ កម្ពុជានឹងការរីក​​ចម្រីនដូចសម័យសង្គមរាស្ត្រនិយម គឺរស់ដោយមិនបាច់ភ័យខ្លាចពីការផ្ដាច់ជំនួយពីទេស ដទៃ និងការ ព្រួយបារម្មណ៍ពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសណាមួយឡើយ៕

Tags:
  • ចិន
  • ដំឡូងមី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥