MENU
ក្រសួសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជានិងមិត្តចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ឥណទានចំនួន៤
សេដ្ឋកិច្ច | ថ្ងៃសុក្រ ទី១៤ តុលា ២០១៦, ០៨:០៣ | ១,៣៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖      កិច្ចពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោកជំទាវ ហ៊ូ សៀវលាន (Hu Xiaolian) ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ-អាហរ័ណចិន លើរបៀវារៈចំនួន៤កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហ៊ូ សៀវលាន (Hu Xiaolian) ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ-អាហរ័ណចិន នៅក្នុងឱកាសដែលលោកជំទាវបំពេញ បេសកកម្មនៅកម្ពុជា ដើម្បីចូលរួមជាហត្ថលេខីលើកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ នីហរ័ណ-អាហរ័ណចិន សម្រាប់គម្រោងចំនួន ៤ ។

១- គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ជំហានទី ២។២- គម្រោងសាងសង់ផ្លូវជាតិលេខ ៥១។៣- គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ២ និង៤- គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី ៥ និងទី ៦ ។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកជំទាវ ហ៊ូ សៀវលាន ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ-អាហរ័ណចិន និងប្រតិភូអមដំណើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានឆ្លៀតពេលដ៏មមាញឹក មកបំពេញបេសកកម្មប្រកបដោយ អត្ថន័យនៅកម្ពុជា ។ បេសកកម្មរបស់លោកជំទាវ ហ៊ូ សៀវលាន នៅកម្ពុជានាពេលនេះគឺជាសក្ខីភាពនៃការរឹតចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យកាន់តែស៊ីជំរៅ ខណៈដែលឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា នៅថ្ងៃទី ១៣-១៤ ខែ តុលា ឆ្នាំ ២០១៦ ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានថ្លែងជូនពរឲ្យដំណើរបំពេញបេសកកម្មនៅកម្ពុជារបស់លោកជំទាវ ហ៊ូ សៀវលាន សូមប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ។លោកបញ្ជាក់ថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន ធនាគារនីហរ័ណ-អាហរ័ណចិនបាននិងកំពុងផ្តល់ឥណទានសម្បទាន ទាំងជាប្រាក់យ័នចិន និងប្រាក់ដុល្លារអាមេរិក យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់រាជរដ្ឋាភិបាលសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា ទៅតាមតម្រូវការជាអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេស គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងអគ្គិសនី ដែលគ្របដណ្តប់នៅ ស្ទើរទូទាំងផ្ទៃប្រទេស ។ គម្រោងទាំងនោះសំដៅកសាងមូលដ្ឋានទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពនៅក្នុង រយៈពេលវែង និងលើកកម្ពស់ជីវភាពប្រជាជន ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា ក្រោមភាពជាអ្នកដឹកនាំរបស់លោកជំទាវ ហ៊ូ សៀវលាន ធនាគារនីហរ័ណ-អាហរ័ណចិន នឹងបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់ឥណទានសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ។

 លោកជំទាវ ហ៊ូ សៀវលាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយទទួលបានលទ្ធផល យ៉ាងត្រចះត្រចង់ ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ហើយប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងនៅតែរក្សាអត្រាកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងរយៈពេលវែងតទៅមុខទៀត ។

ជាមួយគ្នានេះ ក្នុងនាមធនាគារ នីហរ័ណ-អាហរ័ណចិន លោកជំទាវបានថ្លែងអំណរសាទរចំពោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល កន្លងមក ហើយភាគីចិនបានត្រៀមខ្លួនជាស្រេចក្នុងការជួយដល់កិច្ចអភិវឌ្ឍបន្ថែមទៀតនាឆ្នាំបន្តបន្ទាប់ ។

លោកជំទាវ ហ៊ូ សៀវលាន មានសេចក្តីសោមនស្សរីករាយ ដោយបានពិនិត្យឃើញថា គម្រោងអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការទៅដោយរលូន។លោកជំទាវ គាំទ្រយ៉ាងពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនេះ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ធនាគារនីហរ័ណ-អាហរ័ណចិន មានសេចក្តីរីករាយក្នុងការបន្តជួយគាំទ្រខាងហិរញ្ញវត្ថុដល់រាជរដ្ឋាភិបាល សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានាទៅតាម តម្រូវការ ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ធនាគារនីហរ័ណ-អាហរ័ណចិន និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាង ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ទាំងជាការវិនិយោគផ្ទាល់ ពីសំណាក់ក្រុមហ៊ុនវិនិយោគឯកជនចិន និងទាំងហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត ចិន បានជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាផង និងជួយកសាងសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុង សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសកលលោកផងដែរ ៕                        

Tags:
  • ក្រសួសេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • ចិន
  • ចុះហត្ថលេខា
  • ឥណទាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥