MENU
អ្នកជិះកង់និងម៉ូតូចំនួន៤.០០០គ្រឿង ក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិលើកទី៦៣
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកា ២០១៦, ១០:០១ | ៨៥៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖  ក្បួនជិះកង់និងម៉ូតូចំនួន៤.០០០គ្រឿងក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិលើកទី៦៣ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៦នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យបានអោយដឹងថា អបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៣ខេត្តបន្ទាយមានជ័យបានរៀបចំជិះកង់និងម៉ូតូចំនួន៤.០០០គ្រឿងដើម្បីប្រមូល មូលនិធិរកថវិការជួយមន្ទីពេទ្យគន្ទបុប្ផាខេត្តសៀមរាប(ជួយដល់កុមារកម្ពុជា)។ហើយខេត្តបន្ទាយមានជ័យបានធ្វើឡើងរយះពេល២ទៅ៣ឆ្នាំជាប់គ្នាមកហើយប្រមូល មូលនិធិជួយជួយដល់កុមារ។

លោកបានបញ្ជាក់ថា៖ក្បួនជិះកង់និងម៉ូតូដែលបានធ្វើដំណើរជុំវិញទីប្រជុំជនក្នុងក្រុងសិរីសោភ័ណហើយចូលវេទិការសួនមានជ័យ ដើម្បីរៀបចំធ្វើកម្មវិធីជួបសំណេះសំណាល់ជាមួយក្រុមជិះកង់និងជិះម៉ូតូដែលមានក្នុងខេត្តបន្ទាយមានជ័យរួមជាមួយខេត្តសៀមរាបក្រុមម៉ូតូជាការបង្ហាញនូវការសាមគ្គីភាពរបស់យុវជនគ្រប់ស្រទាបសិក្សានុសិស្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីអង្គភាពនានា វិស័យឯកជនក្នុងខេត្ត និងមហាជនមកពីគ្រប់ទឹសទីដើម្បីរួមគ្នាប្រារពទិវា។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖គោលបំណងរៀបចំកម្មវិធីជិះកង់និងម៉ូតូអបអរសារទរបុណ្យឯករាជជាតិលើកទី៦៣ខេត្តបន្ទាយមានជ័យបានប្រមូល មូលនិធិរកថវិការជួយមន្ទីពេទ្យគន្ទបុប្ផាក្នុងគោលបំណងជួយដល់កុមារទូរទាំងប្រទេសកម្ពុជា។បង្ហាញអោយបរទេសស្គាល់កម្ពុជាកាន់តែច្បាស់និងបញ្ជាក់ថា៖ព្រះរាជាណាចក្រកម្ពុជាមានបូរណៈភាពទឹកដីច្បាស់លាស់និង។

លោកបានបញ្ជាក់ថា៖កម្មវិធីជិះកង់និងម៉ូតូនេះដើម្បីផ្សពផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយបានដឹងពីច្បាប់ចរាចរណ៍ជើងគោកដើម្បីកាត់បន្ថោយគ្រោះថ្នាក់ និងចូលរួមណែនាំអោយកាត់បន្ថោយការប៉ះពាល់នៃបរិស្ថាន និងចូលរួមលុបបំបាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនតាមពាក្យស្លោកសមាគមនគ្មានគ្រឿងញៀន។

ក្នុងឱកាសនោះដែលអភិបាលខេត្តបានប្រគល់ជូនម៉ូតូទ្រីមសេរីឆ្នាំ២០១៧ចំនួន១គ្រឿងនិងកង់១គ្រឿងដល់យុវជនឆ្នើម៕

Tags:
  • អ្នកជិះកង់
  • ម៉ូតូ
  • អបអរសាទរ
  • ឯករាជ្យជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥