MENU
សម្តេច ហ៊ុន សែន លើកទឹកចិត្តឲ្យក្រុមហ៊ុន Tan Choung Group មានបំណងមកបង្កើត រោងចក្រតម្លើងរថយន្តនៅកម្ពុជា
សេដ្ឋកិច្ច | ថ្ងៃអង្គារ ទី០៨ វិច្ឆិកា ២០១៦, ០៧:៥១ | ៦៨០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក តាន ហេងឈួ (Tan Heng Cheu)ប្រធានក្រុមហ៊ុន Tan Choung Group មានបំណងមកបណ្តាក់ទុនវិនិយោគតម្លើងរថយន្តនៅកម្ពុជា ក្នុងគោលដៅបើកទីផ្សារនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ានទាំងមូល។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅ ក្រោយជំនួបរវាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក តាន ហេងឈួ (Tan Heng Cheu) ប្រធានក្រុមហ៊ុន Tan Choung Group នៅវិមានសន្តិភាពនារសៀលថ្ងៃទី៧ ខែវិច្ចិកានេះថា លោក តាន ហេងឈួ បានជំរាបជូនសម្តេចអំពី បំណងចង់មកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើការតម្លើងរថយន្ត។

លោកតានបានឲ្យដឹងថាក្រុមហ៊ុន Tan Choung Groupមានប្រវត្តិក្នុង ការតម្លើងរថយន្ត អស់រយៈពេល៦០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៍ក្នុងការផលិតបំណែករថយន្ត អស់រយៈពេល៤៥ឆ្នាំផងដែរ។ សព្វថ្ងៃនេះក្រុមហ៊ុន មានរោងចក្រតម្លើងរថយន្ត នៅប្រទេសវៀតណាម, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាហើយ ទៅអនាគត់ ក្រុមហ៊ុន នឹងមកតម្លើងងចក្រនៅកម្ពុជាបន្ថែមទៀត ។

លោកប្រធានក្រុមហ៊ុនក៍បានស្នើសុំ ការគាំទ្រពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឲ្យមានការបង្កើតរោងចក្រ តម្លើងរថយន្តផង និងផលិតបំណែករថយន្តផង នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះបំណងក្នុងការវិនិយោគ នៃការតម្លើងរថយន្ត និងផលិតបំណែករថយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានប្រសាន៍ថា បើសិនជារោងចក្រនេះអាចផលិតឬអាចបង្កើតបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមែនោះវាជាជោគជ័យមួយទៀត ក្នុងគោលនយោបាយ ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ សម្តេចបានជំរាបជូនលោក តាន ហេងឈួ ថា ការតម្លើងរថយន្ត ម៉ាក នីសាន់ នៅកម្ពុជានេះ គឺមិនត្រឹមតែបម្រើក្នុងទីផ្សារប្រទេសកម្ពុជាប៉ុណ្ណោះទេគឺអាចបំរើឲ្យទីផ្សារនៅក្នុងតំបន់អាស៊ានទាំងមូលតែម្តង។បច្ចុប្បន្ននេះប្រទេសជាសមាជិកអាស៊ានទាំង១០បានរួមគ្នាជាសហគមសេដ្ឋកិច្ចអាស៊ានតែមួយទៅហើយ។ សម្តេចបានឲ្យដឹងទៀតថាទីផ្សារអាស៊ាននេះមានទំហំធំណាស់គឺមានពលរដ្ឋរហូតទៅដល់៧០០លាន នាក់ ដូច្នេះ ការដាក់រោងចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចបម្រើឲ្យទីផ្សារទាំងកម្ពុជាផង និងទីផ្សារអាស៊ានផង ហើយក៍អាចបំរើឲ្យទីផ្សារដទៃ ទៀត នៅលើពិភពលោកផងដែរ។ សម្តេចបានលើកទឹកចិត្តឲ្យមានការរៀបចំដើម្បីឲ្យមានការតម្លើងរោងចក្រនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ៕        

Tags:
  • ហ៊ុន សែន
  • ក្រុមហ៊ុន
  • តម្លើងរថយន្ត
  • រោងចក្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥