MENU
សម្តេចតេជោ នាយករដ្ឋមន្រ្តីអញ្ជើញសម្ភោធរោងចក្រផលិតស្ករសនៅ ខេត្តព្រះវិហារ
សេដ្ឋកិច្ច | ថ្ងៃអង្គារ ទី១៩ មេសា ២០១៦, ១១:៣៥ | ១,០៤៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះវិហារ៖​  នៅព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦នេះ​សម្តេចតេជោហ៊ុនសែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធ ដាក់​ឲ្យ​ដំណើរ​ការរោងចក្រផលិតស្កសរ របស់ក្រុមហ៊ុន រ៉ូយ ហ្វេង អភិវឌ្ឍ​ដំណាំ​អំពៅ​ផលិត​ស្ករស នៅ​លើ​ទឹក​ដីខេត្តព្រះវិហារដែលមានទីតាំងស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូរព្រៃ ស្រុកឆែប ខេត្ត​ព្រះ​វិហារ។

អាជ្ញាធរបាននិយាយថារោងចក្រននេះជារោងចក្រធំកម្រិតលើពិភពលោក ដែលក្នុង​មួយ​ថ្ងៃក្រុមហ៊ុនត្រូវ​ការ​អំពៅចូលក្នុងរោងចក្រ ចំនួន២ម៉ឺនតោន ដើម្បីធ្វើការកិន នឹង​ចម្រាញ់​យកស្ករ​ស ហើយក្នុងមួយថ្ងៃ អាចទទួលបានស្ករស រហូតដល់ជាង១ពាន់តោនផងដែរ ។

គួរបញ្ជាក់ថា ការអភិវឌ្ឍដំណាំអំពៅរបស់ក្រុមហ៊ុនខាងលើ ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយចំណាយទុនវិនិយោគសរុបប្រមាណជា ១០០០លានដុល្លារអាមេរិក រីឯការ​សាង​សង់​រោង​ចក្រផលិតស្ករស បានធ្វើការសាងសង់ តាំងពីខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ នឹង​គ្រោងសម្ភោធដាក់ឲ្យដំណើរការ នៅព្រឹក នេះ ដោយវត្តមានដ៏​ខ្ពង់ខ្ពស់របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

រោងចក្រុផលិតស្ករតម្លៃ៣៦០លានដុល្លារនៅខេត្តព្រះវិហារនឹងបើកសម្ភោធនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះដោយសម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​កម្ពុជា។​បើ​តាម​ឯកឧត្តម​ចម ប្រសិទ្ឋិ រដ្ឋមន្ដ្រីឧស្សាហ៍កម្មនិងសិប្បកម្មត្រូវបានដកស្រង់សំដីឯកឧត្តមអោយដឹងកន្លងមកថាគម្រោងវិនិយោគទាំងមូលមានទឹកប្រាក់១០០០លានដុល្លារអាមេរិចក្នុងទាំងដីនិងរោងចក្រនិងការដាំដុះអំពៅ។​ក្រុម​ហ៊ុនចិនRui Feng (Cambodia) International Co Ltd​ជាអ្នកម្ចាស់​វិនិយោគ​លើ​គម្រោងនេះបានអោយដឹងថាខ្លួននឹងផលិតស្ករសប្រហែល២ម៉ឺនតោនក្នុងមួយថ្ងៃ៕

Tags:
  • ព្រះវិហារ
  • សម្តេចតេជោ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥