MENU
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអំពាវនាវឲ្យកសិករយោគយល់ ពីតម្លៃស្រូវធ្លាក់ចុះថោក
សេដ្ឋកិច្ច | ថ្ងៃច័ន្ទ ទី១៩ កញ្ញា ២០១៦, ១៥:៤០ | ៥០៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦បានថ្លែងជាសាធារណៈដោយបានអំពាវនាវអោយប្រជាកសិករយោគយល់ចំពោះស្ថានភាពតម្លៃស្រូវដែលបានធ្លាក់ចុះមិនថាតែនៅកម្ពុជាទេ ព្រោះនេះគឺបញ្ហាវិបត្តិសេដ្ឋកិច្ចសាកលហើយក៏មិនត្រឹមតែផលិតផលស្រូវទេ គឺរួមទាំង កៅស៊ូ និងប្រេងជាដើម។

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាពេលអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាជាតិដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញា បត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបទាំងអស់ចំនួន ១៣៦២នាក់ ។

សម្តេចតេជោបានមានប្រសាសន៍ថាចំពោះបញ្ហាតម្លៃស្រូវធ្លាក់ចុះដែលជាកង្វល់របស់ប្រជាកសិករយើង គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានត្រៀមថវិកា ២០លានដុល្លារ បូកនឹងថវិកាធនាគារអភិវឌ្ឍន៍ជនបទ៧លានដុល្លារទៀត ដើម្បីជួយទ្រទ្រង់តម្លៃស្រូវឡើងវិញ។

សម្តេចតេជោសូមអោយអាជ្ញាធរទប់ស្កាត់កុំអោយឈ្មួញខិលខូចបង្អាប់ទម្លាក់តម្លៃស្រូវកសិករ។ “បញ្ហាតម្លៃស្រូវ” គឺជាដំណោះស្រាយអាទិភាពដែលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់។

សម្តេចតេជោ បានអំពាវនាវអោយវិស័យឯកជនចូលរួមបង្កើនការវិនិយោគលើការកែឆ្នៃស្រូវអោយទៅជាអង្ករ ដែលយើងចំណេញទាំងកញ្ចុងអង្ករ អង្កាម និងកន្ទក់ជាដើម។ មន្រ្តីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងពិគ្រោះពិភាក្សាជាមួយភាគីមិត្តចិនលើ តម្រូវការថវិកា ៣០០ លានដុល្លារដើម្បីសាងសង់ឡសម្ងួត រោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវជាដើម។

គួរបញ្ជាក់ថានៅព្រឹកថ្ងៃអាទិត្យទី១៨ខែកញ្ញាឆ្នាំ២០១៦ម្សិលម៉ិញនេះកសិករនៅឃុំកំពង់ព្រៃស្រុកសង្កែខេត្តបាត់ដំបងរាប់រយនាក់ដឹកស្រូវមកលើផ្លូវជាតិលេខ៥ដោយតវ៉ាទាមទារអោយដំឡើង ថ្លៃស្រូវនិងបានបិទផ្លូវជាតិនាំកកស្ទះជិត១៥គីឡូម៉ែត្រ។កសិករតវ៉ាបានអោយដឹងឈ្មួញដើរទិញស្រូវមូយគីឡូតែ៥០០រៀលតែប៉ុណ្ណោះថោកណាស់។កសិករស្នើសុំអោយរដ្ឋាភិបាលជួយពូកគាត់ផងគាត់ចំណាយលើការដំាដុះអស់ប្រាក់និងថ្លៃពលកម្មច្រើនណាស់ដល់បានផលគេមិនទិញនិងទិញក្នុងតម្លៃថោក។

ប្រជាកសិករជាច្រើនបាននាំគ្នាបើកគោយន្តមកឈប់បិទកំណាត់ផ្លូវជាតិលេខ៥ មុខសាលា ឃុំកំពង់ព្រៃ ស្រុកសង្កែ ក្នុងបំណងដើម្បីធ្វើការតវ៉ាពីការធ្លាក់ចុះនៃតម្លៃស្រូវ និងសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ឋ ។ ការតវ៉ានេះ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចកើតហេតុ និងតំបន់ក្បែរៗនោះ ៕

Tags:
  • ហ៊ុន សែន
  • រដ្ឋមន្រ្តី
  • កសិករ
  • តម្លៃស្រូវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥