MENU
ជំនួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនចិនលើគម្រោងសាងសង់ផ្លូវដែកមួយខ្សែ ពីភាគខាងត្បូងប្រទេស មកកំពង់ផែស្វយ័តភ្នំពេញ
សេដ្ឋកិច្ច | ថ្ងៃអាទិត្យ ទី២៦ មិថុនា ២០១៦, ១១:១៦ | ៤៣៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖  នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួប ពិភាក្សាការងារជាមួយលោក Tang Zhen តំណាង ក្រុមហ៊ុនផ្លូវដែក China Railway 16th Bureau Group Co., Ltd ប្រចាំនៅកម្ពុជា ។

លោក Tang បានធ្វើបទបង្ហាញមុនពេល ធ្វើការសិក្សាលើលទ្ធភាព នៃការសាងសង់ផ្លូវរថភ្លើង ភ្ជាប់ចេញពី ខ្សែនៅភាគខាងត្បូង ដែលមានស្រាប់ មកកំពង់ផែស្វយ័តភ្នំពេញ។ គម្រោងនេះអាចនឹងចំណាយទឹកប្រាក់ ប្រមាណជាង ២៥០ លានដុល្លារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ដល់ក្រុមហ៊ុននេះ ដែលបានផ្តល់ព័ត៌មាននេះ ហើយបានផ្តល់យោបល់ឲ្យក្រុមហ៊ុន សិក្សាប្រមូលទិន្នន័យ និងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីអាចធ្វើការពិចារណា ថាតើគម្រោងនេះ អាចសម្រេចបាន ប្រកបដោយភាពសមស្របទាំងផ្នែក ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ៕

Tags:
  • ក្រុមហ៊ុនចិន
  • កំពង់ផែ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥