មនុស្សម្នាក់ស្លាប់និង៧នាក់រងរបួសនៅក្នុងអំពើហឹង្សាពាក់ព័ន្ធនិង បាតុកម្មទាមទាចាប់ខ្លួនអភិបាលក្រុងចាការតា។ បាតុករប្រមាណ៥មែននាក់បានចូលរួមបាតុកម្មប្រឆាំងកាលពីថ្ងៃទី៤ខែវិច្ឆិកា។
បុរសវ័យចំណាសម្នាក់ស្លាប់ក្នុងអំពើហឹង្សានោះ អាចបណ្តាលមកពីឧស្មានបង្ហូរទឹកភ្នែក។លោក Awi Setiyono អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងចាការតាបានឲ្យដឹងថា ពលរដ្ឋ៤នាក់រងរបួស និងប៉ូលិសប្រឆាំងបាតុកម្ម៣នាក់ផងដែរ។
អំពើហឹង្សាផ្ទុះឡើងរវាងបាតុករនិងប៉ូលិស ក្រោយពេលបាតុករមិនព្រមបំបែកហ្វូង ទើបបង្ខំឲ្យប៉ូលិសប្រើប្រាសឧស្មានបង្ហូទឹកភ្នែក និងបាញ់ទឹកបំបែក។ ក្រុមបាតុករក៏បានដុតរថយន្តប៉ូលិស៣គ្រឿងផងដែរនៅក្នុងហេតុការខាងលើ។ អំពើហឹង្សាបានកើតឡើងនៅជិតវិមានប្រធានាធិបតីក្រោយមកក៏បានរាលដាល់ដល់តំបន់ក្រីក្រនៅភាគខាងជើងទីក្រុងចាការតា។
សារព័ត៌មានAP បានដកស្រងសម្តី ប្រធានាធិបតីWidodo បានបញ្ចាក់ថា« គួរណាតែក្រុមបាតុករបំបែកហ្វូងប៉ុន្តែ ពួគគេមិនព្រមបែជាបង្ករឲ្យមានហឹង្សាទៅវិញ»។ លោកវីដូដូបានអំពាវនាវឲ្យបាតុករវិលត្រឡប់ទៅផ្ទះវិញទុកឲ្យ កម្លាំងមានសម្ថកិច្ចធ្វើការដោយតម្លាភាព ។ លោកបន្តទៀតថាអំពើហឹង្សា បានក្លាយទៅជាឧកាសសម្រាប់ក្រុមប្រឆាំងនិងគណបក្សកាន់អំណាច។
លោកវីដូដូ មិនបានលើកឡើងថា ក្រុមប្រឆាំងណាមួយនៅពីក្រោយការធ្វើបាតុកម្មនោះឡើយ ប៉ុន្តែកន្លងមកថ្មីៗ អតីតប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Bambang Yudhoyono បានប្រកាសតាមកញ្ជក់ទូរទស្សថា លោកគាំទ្រគម្រោងធ្វើបាតុកម្មទ្រងទ្រាយធំ។ បាតុកម្មកើតឡើង ដោយក្រុមបាតុករបាចោទប្រកាន់ លោក Basuki Tjahaja Purnama អភិបាលក្រុងចាការតា ថាបានមើលស្រាលគម្ពី Koran ដោយលោករិះគន់សាសនិកអិស្លាម ។
សូមបញ្ជាក់ថា អភិបាលក្រុងចាការតា គឺជាអ្នកកាន់សាសនាគ្រឹះ ហើយជាអភិបាលក្រុងមានដើមកំណើតជាជនជាតិចិនដំបូងបង្អសនៅក្នុងទីក្រុងនេះ៕