MENU
ជនជាតិចិនចំនួន៦៣នាក់ ពាក់ព័ន្ធការគំរាមកំហែងនិងជំរិតទារប្រាក់តាមប្រព័ន្ធInternet ត្រូវបានបញ្ចូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២០ កញ្ញា ២០១៦, ១៥:៣២ | ៧៤៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នាវេលាម៉ោង២ និង០០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានច្រកទ្វារទី១ បានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៦៣នាក់ ( ស្រី ០៩នាក់ ) ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសដើមរបស់ខ្លួនវិញតាមជើងហោះហើរ Sky Team  ពាក់ព័ន្ធនឹងបទឆបោកនិងគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិជ្ជាទូរគមនាគមន៍ ( VOIP )  ឬហៅកាត់ថា ជំរិតទារប្រាក់តាមប្រព័ន្ធ Internet .។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ អោយដឹងថា ជនជាតិចិនទាំង៦៣នាក់ ខាងលើក្នុងនោះ មានចិនតៃវ៉ាន់ ១៣នាក់ និងចិនដីគោកចំនួន ៥០នាក់ ។ ពួកគេទាំង៦៣នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួននៅចំណុច ផ្ទះល្វែងដ៏ធំមួយកន្លែង នៅចំណុចភូមិព្រែកជាងព្រុំ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ក្រោយសមត្ថកិច្ចស្រាវជ្រាវដឹងពីទីតាំងពួនសំងំលាក់ខ្លួន របស់ពួកគេ ។ លោកឧត្តមសេនីយ៍ទោបន្តថា ពួកគេ គឺមានលិខិតឆ្លងដែន អក្សរ E ដែលលិខិតនេះ ពួកគេអាចចូលមករស់នៅ និងធ្វើការបានយ៉ាងត្រឹមត្រូវតាមច្បាប់របស់កម្ពុជា ប៉ុន្តែផ្ទុយពីនោះពួកគេបែរជា ចូលមករស់នៅហើយប្រព្រឹត្តិអំពើរដែលផ្ទុយពីច្បាប់ទៅវិញ ដោយពួកគេយកប្រទេសកម្ពុជាជាកន្លែងសម្រាប់លាក់ខ្លួន រួចធ្វើសកម្មជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ដោយបញ្ជារចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ទៅវិញ ។

ឈ្លៀតក្នុងឱកាសបណ្តេញចេញខាងលើនេះលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា បានបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០១៦ រហូតមកទល់នឹង នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញជនជាតិបរទេសដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់មានជិត ៣ ពាន់នាក់ ស្មើរនឹង ៦៨សញ្ជាតិ។

សូមបញ្ជាក់ផងដែរថា ការបណ្តេញចេញជនជាតិចិនខុសច្បាប់ទៅតាមជើងហោះហើរនៅពេលនេះ គឺជាការបណ្តេញទ្រង់ទ្រាយធំលើកទី៤ហើយ បើគិតពីអំឡុងចុងឆ្នាំ២០១៥ មកទល់ខែកញ្ញា ឆ្នាំ២០១៦នេះ ៕អត្ថបទ និងរូបភាព : លីហេង & ម៉ម វ៉ាន

 

Tags:
  • ជនជាតិចិន
  • ពាក់ព័ន្ធ
  • គំរាមកំហែង
  • ប្រព័ន្ធInternet
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥