MENU
តុលាការផ្តន្ទាទោស ជនជាតិនីហ្សេរីយ៉ាម្នាក់ដាក់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៥១ | ៥៨៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាជំនុំជំម្រះ នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្នោះ OLISANWANDU ECHEZONA SAMUEL ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ាដាក់ពន្ធនាគារ៥ឆ្នាំក្រោមការចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៦នៅរាជធានីភ្នំពេញ ដកហូតបានថ្នាំញៀន ចំនួន ៤៤.១៦ក្រាម។

នៅពេលសវនាការកាលពីថ្ងៃទី១១ឧសភា ជនជាប់ចោទឈ្នោះ OLISANWANDU ECHEZONA SAMUEL ភេទប្រុស អាយុ៣៤ឆ្នាំ បានឆ្លើយថាក្នុងសំណុំជួញដូរគ្រឿង ញៀននេះខ្លួនមិន បានដឹងទេ សូមបដិសេធ ដោយខ្លួនមកប្រទេសកម្ពុជានេះគឺមកលេងបាល់ទាត់តែប៉ុណ្ណោះ ហើយដោយសារតែដល់ថ្ងៃត្រូវបង់លុយថ្លៃផ្ទះជួលខ្លួនបានជួបឈ្មោះ ជោ ហើយសូមខ្ចី លុយ ១០០ដុល្លារ តែជោថាគ្មានលុយទេហើយពេលនោះ បានប្រើឲ្យខ្ញុំយលស្រោម សំបុត្រមួយទៅឲ្យគេនៅចោមចៅដោយនិយាយថាជាប៉ះស្ព័រ ពេលនោះខ្ញុំក៏បានយកទៅឲ្យគេ បានប្រហែល ជាកន្លះម៉ោងខ្ញុំបានមកផ្ទះជួលវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

តំណាងអយ្យការលោក គុជ គឹមឡុង ធ្វើសេចក្តីសន្និដ្ឋាននៅតែ តម្កល់បទចោទប្រកាន់នៅដដែលពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននឹងសូមឲ្យលោកចៅក្រមផ្តន្ទាទោស ជនជាប់ចោទទៅតាមផ្លូវច្បាប់។

Tags:
  • តុលាការ
  • រផ្តន្ទាទោស
  • នីហ្សេរីយ៉ា
  • ពាក់ព័ន្ធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥