MENU
សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីនាំមនុស្សទៅវះកាត់ជួញដូរក្រលៀនខុសច្បាប់ នៅប្រទេសឥណ្ឌាទៅតុលាការ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១០:០៩ | ៨៤៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៧សមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ម្នាក់ជាមេខ្យល់និងម្នាក់ជាអ្នកគួកជេរ(រកមនុស្ស) ក្នុងករណីជួញដូរក្រលៀន ទៅសាលាដំបូងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៤ ឧសភា ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ។ ជនសង្ស័យម្នាក់ឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាមេខ្យល់) និងម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ទាក់ទិន និង ការឃាត់ខ្លួនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានលោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងកាពារអនិតិជន រាជធានីភ្នំពេញឲ្យដឹងថា កន្លងទៅការិយាល័យធ្លាប់បានទទួលពត៍មាន និងពាក្យបណ្តឹងជាញឹកញ៉ប់ ពីករណីមានជនល្មើសមួយក្រុមរកស៊ីជួញដូរក្រលៀន ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរទៅវះដោះដូរនៅប្រទេសឥណ្ឌា ។

ក្រោយពីទទួលបានពត៍មាននោះសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២៤ ឧសភា ឈានដល់ការឃាត់ខ្លួនស្រ្តីម្នាក់ នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញលុះវេលាម៉ោងជា៧យប់ថ្ងៃដដែលចាប់បានបុរសម្នាក់ទៀតជាមេក្លោង នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោកវរៈសេនីយ៍ឯក កែវ ធា បន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេគឺជាមុខសញ្ញាជួញដូរក្រលៀនពិតប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាពជាង១ឆ្នាំហើយ និងធ្វើបានជាង១០នាក់ ដែលនាំមនុស្សយកទៅវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌា ដែលមានទីតាំងនៅទីក្រុងញូដាលី ។

តាមចម្លើយេជនសង្ស័យបានប្រាប់សមត្តកិច្ចទៀតថា ជាមួយឆ្នាំនេះបុរសឈ្មោះ ឡាច ម៉េងហុង បានទាក់ទងធ្វើសកម្មភាពប្រើមនុស្សឲ្យដើររកអ្នកជម្ងឺដែលត្រូវការក្រលៀន ហើយក៏គេត្រូវការរកមនុស្ស ឬជនក្រីក្រត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាព(លក់ក្រលៀន) ។ ក្នុងនោះជនសង្ស័យបានប្រើល្បិតខ្ពស់ តាមរូបភាពពីរ១.ដំបូងត្រូវការពិនិត្យឈាមជនរងគ្រោះអ្នកលក់ក្រលៀន ឲ្យត្រូវគ្នាជាមួយអ្នកជម្ងឺត្រូវដោះដូរក្រៀន ២.ត្រូវការកែឆ្នៃឯកសារជនរងគ្រោះ(អ្នកលក់ក្រលៀន)ធ្វើជាសាច់ ញាតិអ្នកដែលត្រូវការ(ទិញក្រលៀន)ប៉ុន្តែជាអ្នកដ៏ទៃទេ ដើម្បីងាយស្រួលគេរៀបចំធ្វើឯកសារជាលក្ខណៈធ្វើមនុស្សធម៍ ក្នុងការនាំចេញទៅដោះដូរនៅប្រទេសឥណ្ឌានោះ ។

ចម្លើយបញ្ជាក់ថា ក្រលៀនមួយឈ្មោះ ឡាច ម៉េងហុង យកពីអ្នកជម្ងឺតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក តែក្នុងតម្លៃជាង៤មឺុនដុល្លារនោះ គេបានយកទៅចំណាយលើការកែឆ្នៃឯកសារ ដើម្បីដាក់ចូលស្ថានទូតឥណ្ឌាសម្រាប់នាំមនុស្សចេញ និងថ្លៃយន្តហោះ ការហូបចក់ និងការស្នាក់នៅ ។

ជនសង្ស័យដូច្នោះខ្លួននៅសល់ប្រាក់ពីការចំណាយត្រឹម៥ ៨០០ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ ។ ចំណែកចម្លើយស្រ្តីដែលជាជនសង្ស័័យឈ្មោះ អើ ឡាត បានសារភាពប្រាប់សមត្តកិច្ចថា ខ្លួនទើបតែចូលរួមធ្វើសកម្មភាពជាមួយឈ្មោះ ឡាច ម៉េងហុង ២ដងទេ និងដើររកបានមនុស្ស២នាក់ប្រគល់ឲ្យ ម៉េងហុង នាំទៅវះកាត់ដោះដូរក្រលៀននៅប្រទេសឥណ្ឌានោះ ។

ជនសង្ស័យបន្តថា មនុស្ស២នាក់នោះ ត្រូវបានឈ្មោះ ម៉េងហុង ឲ្យសេវាម្នាក់៤០០ទៅ៥០០ដុល្លារអាមេរិក តែក៏បានកំមុយសុងពីអ្នកលក់ក្រៀន និងអ្នកជម្ងឺត្រូវការទិញក្រលៀនខ្លះទៀតដែរ ។ បានជាមានការរៀបចំ និងរកមនុស្ស(អ្នកលក់ និងអ្នកទិញក្រលៀន) ទៅធ្វើការវះកាត់ ដោះដូរនៅប្រទេសឥណ្ឌានោះ ព្រោះវេជ្ជបណ្ឌិតនៅទីនោះយកតម្លៃថោក ពោលគឺធ្វើការវះកាត់ដោះដូរក្រលៀនមនុស្សម្នាក់អស់តែ១ម៉ឺន៥ពាន់ទៅ១ម៉ឺន៧ពាន់ដុល្លារអាមេរិក(ថ្លៃកាំបិត) មិនមែនថ្លៃក្រលៀនទេ ថ្លៃក្រលៀន៥ ៨០០ដុល្លារផ្សេង ។

លោក កែវ ធា បន្តថា ជនសង្ស័យជាមេខ្យល់ឈ្មោះ ឡាច ម៉េងហុង គេមានបណ្តាញទំនាក់ទំនងនៅក្នុង ស្រុករហូតដល់ប្រទេសឥណ្ឌា រីឯស្រ្តីម្នាក់នោះគ្រាន់តែជាមនុស្សដែលឈ្មោះ ឡាច ម៉េងហុង ប្រើ និងឲ្យដើរអូសទាញជនក្រីក្រត្រូវការប្រាក់(លក់ក្រលៀន) ។ យោងលើចម្លើយសារភាពីជនសង្ស័យ ពិតជាពាក់ពន្ធបទល្មើសជួញដូរក្រលៀនហើយ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ៕                       

Tags:
  • សមត្ថកិច្ច
  • ជនសង្ស័យ
  • ពាក់ព័ន្ធ
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥