MENU
រដ្ឋមន្រ្តីក្រសួងបរទេសថ្លែងថា ៥ខែឆ្នាំ២០១៦ជប៉ុនផ្តល់ជំនួយ១.២២៥លានយ៉េន ស្មើនឹង១១លានដុល្លារ
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី០១ កញ្ញា ២០១៦, ១៥:៥៩ | ៦១៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកឯកអគ្គរាជទូតជប៉ុនបានថ្លែងថាគម្រោងនេះប្រទេសជប៉ុនគ្រោះផ្តល់ជំនួយប្រមាណ៨៩៣លានយ៉េនប្រហែល៨លានដុលា្លរអាមេរិកសម្រាប់ការស្តារខ្សែបណ្តាញអគ្គិសនីដែលមានប្រវែងសរុបប្រមាណ៩០គីឡូម៉ែត្រ។ដូចជាការអភិវឌ្ឍនូវថាមពលអគ្គិសនីដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចដែលជាតម្រូងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឯកអគ្គរាជទូតជប៉ុនបានលើកឡើងថាជម្រោងនេះបានផ្តោតលើខេត្តចំនួន៣គឺខេត្តស្វាយរៀង ខេត្តកោះកុងនិងខេត្តបន្ទាយមានជ័យ។លោកសង្ឃឹមថាការអនុវការផ្គត់ផ្គង់ចែកចាយចរន្តអគ្គិសនីសម្រាប់ខេត្តទាំងបីនេះប្រព្រឹត្តទៅបានរលូន។លោកក៍សង្ឃឹមដែរថាជំនួយទាំងនេះក៍នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជនជប៉ុននិងកម្ពុជា។

ប្រទេសជប៉ុនបានផ្តល់ជំនួយចំនួន១.២២៥លានយ៉េនស្មើនឹង១១លានដុល្លារ អាមេរិកគិត រយៈ ពេល៥ខែក្នុងឆ្នាំ២០១៦នេះ។ពិធីចុះហត្ថលេខាប្រគល់និងបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៦ដែលត្រូវបានចុះហត្ថលេខាដោយលោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងលោកគួម៉ាម៉ារ៉ូយូជិ(Kumamaru Yuji)នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ។

លោកប្រាក់សុខុនបានថ្លែងថាក្នុងឆ្នាំ២០១៥កម្ពុជាទទួលបានជំនួយឥតសំណង៧៩៩៩លានយ៉េនប្រហែល(ប្រហែល៦៧.៤៥លានដុល្លារអាមេរិក)និងកម្ចីសម្បទាន១៧,២៩៨លានយ៉េនប្រហែល១៤៦,៦លានដុល្លារពីរដ្ឋាភិបាលជប៉ុន។ក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០១៦កម្ពុជាបានទទួល១.២២៥លានយ៉េនប្រហែល១១លានដុល្លារអាមេរិកក្នុងនោះមានជំនួយឥតសំណងផងដែរ។

លោករដ្ឋមន្រ្តីបានលើកឡើងថាជំនួយឥតសំណង២បន្ថែមទៀតសម្រាប់ដោះមីននិងសម្រាប់រថយន្តសាធារណៈក្រុងភ្នំពេញកំពុងស្ថិតក្នុងផែនការផ្តល់ជំនួយដែលលោកនិងលោកឯកអគ្គរដ្ឋទូតជប៉ុននឹងចុះហត្ថលេខាឆាប់ៗនេះ។លោកបានកត់សម្គាល់ថាជំនួយនេះស្របទៅនឹងគម្រោងអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺធនធានមនុស្ស ទឹក ផ្លូវនិងភ្លើង។

លោករដ្ឋមន្រ្តីការចុះហត្ថលេខាថ្ងៃទី៣១ខែសីហាឆ្នាំ២០១៦នេះឆ្លុះបញ្ចាំងអំពើការបន្តគាំទ្រជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយតម្រូវការនិងការកែលំអរការចែកចាយអគ្គិសនី។ជំនួយផ្លូវការដែលរហូតដល់ពេលនេះដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនចំពោះកម្ពុជាបានរួមចំណែកដ៍ធំធេងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាហើយជួយកម្ពុជាឲ្យរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនប្រមាណ៧%។                        

Tags:
  • រដ្ឋមន្រ្តី
  • ជប៉ុន
  • ក្រសួងបរទេស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥