MENU
រដ្ឋាភិបាលជប៉ុនផ្តល់២,៩លានដុល្លារអាមេរិក សម្រាប់អាហារូបករណ៍ធនធានមនុស្សកម្ពុជា
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី០៩ មិថុនា ២០១៦, ១១:៤៤ | ៥២៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  រដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ប្រាក់ចំនួន៣៣២លានយ៉េនស្មើនឹង២,៩លានដុល្លារអាមេរិកនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៦សម្រាប់អនុវត្តន័គម្រោងអាហារូបករណ៍ធនធានមនុស្សនៃប្រទេសកម្ពុជា។ពិធីទទួលនិងប្រគល់បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលមានវត្តមានលោកបា្រក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងលោកយូជិ គូម៉ាម៉ារូឯកអគ្គរាជទូតជប៉ុនចុះហត្ដលេខាលើកំណត់ទូត។

លោកប្រាក់ សុនុនបានថ្លែងថានេះបង្ហាញឲ្យឃើញមិនមែនត្រឹមតែបន្តគាំទ្រនិងជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងតម្រូវការនៃការកែលំអរសមត្ថភាពអនធានមនុស្សដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបួនរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ។តែក៍បានគូសបញ្ជាក់ផងដែរនូវកិច្ចសហប្រតិបត្តិការដ៍ជិតស្និទ្ធនិងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាទៅ លើភាពជាដៃគូយុទ្ធសាស្រ្តចាប់តាំងពីឆ្នាំ២០១៣មក។

លោករដ្ឋមន្រ្តីក្រសួងការបរទេសបានបញ្ជាក់ថាក្នុងឆ្នាំ២០១៥ប្រទេសជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន៦៧,៦៥លានដុល្លារអាមេរិកសម្រាប់គម្រោងចំនួន៤រួមមានការពង្រីកទឹកស្អាតនៅខេត្តកំពត អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ការស្តាឡើងវិញនូវស្ពានជ្រោយចង្វានិងការកែលម្អសម្ភារសម្រាប់សកម្មភាពដោះមីនដំណាលទី៧។រាជរដ្ឋាភិបាលកម្ពុជាក៍បានទទួលផងដែរនូវប្រាក់កម្ចីពីរាជរដ្ឋាភិបាលជប៉ុនប្រមាណ១៤៦.៦លានដុល្លារអាមេរិកសម្រាប់គំរោងផ្លូវជាតិលេខ៥(ព្រែកក្តាម-ធ្លាម្អម)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងជំនួន៣៣២លានយ៉េននេះជាជំនួយឥតសំណងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកម្មវិធីអាហារូបករណ៍សម្រាប់ការអភិវឌ្ឍរបស់ជប៉ុនជំនាន់ទី១៧។ប្រទេសជប៉ុនបាននិងកំពុងបន្តផ្តល់ជំនួយជាអាហារូបករណ៍នេះតាំងពីឆ្នាំ២០០០មកម្លេះ។

ស្ថានទូតជប៉ុនបានលើកឡើងថាចាប់ពីពេលនោះមកមាននិស្សិតកម្ពុជាចំនួន៣៤៤នាក់បានចូលរួមក្នុងកម្មវិធីនេះ។ជាមួយនឹងជំនួយថ្មីនេះនិស្សិតជំនាន់ទី១៧ចំនួន២៤នាក់នឹងទៅសិក្សានៅប្រទេសជប៉ុនរយៈពេលពីរឆ្នាំដែលនឹងរួមចំណែកបន្ថែមក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជា។

ស្ថានទូតជប៉ុនលើកឡើងថាអារូបករណ៍នេះផ្តល់ជូនមន្រ្តីរាជការវ័យក្មេងនិងមានសមត្ថភាពដែលត្រូវបានរំពឹងថានឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថានិស្សិតដែលបានបញ្ចប់ការសិក្សារួចហើយនិងនិស្សិតដែលនឹងបញ្ចាបើករសិក្សានាពេលអនាគតនឹងរួមចំណែកអភិឌ្ឍន៏ប្រទេសកម្ពុជាហើយក្លាយទៅជាស្ពានសម្រាប់ភ្ជាប់ប្រទេសយើងទាំងពីរ៕

Tags:
  • រដ្ឋាភិបាលជប៉ុន
  • អាហារូបករណ៍
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥