MENU
រដ្ឋមន្រ្តីការបរទេសអាស៊ាន ជួបគ្នាក្នុងកិច្ចប្រជុំលើកទី៤៩នៅប្រទេសឡាវ ពីថ្ងៃទី ២៣.២៦ កក្កដា
សេដ្ឋកិច្ច | ថ្ងៃអាទិត្យ ទី២៤ កក្កដា ២០១៦, ១៤:២៨ | ៥៧៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រសួងការបរទេសបានឲ្យដឹងថាឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុនចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩និងកិច្ចប្រជុំពាក់ព័ន្ធ ទីក្រុងវៀងច័ន្ទប្រទេសឡាវ ២៣-២៦ខែកក្កដា ២០១៦។

ឯកឧត្តមឧត្តម ប្រាក់ សុខុន ថ្លែងថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩កិច្ចប្រជុំរបស់គណៈកម្មការតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៦។នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុនបានអំពាវនាវឲ្យមានការសន្យានិងការប្តេជ្ញាពីរដ្ឋមានអាវុធនុយក្លេអ៊ែរឲ្យមានការធានាមិនប្រើប្រាស់ ឬគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរមកលើតំបន់ដែលគ្មានអាវុធនេះ។ ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយរដ្ឋមានអាវុធនុយក្លេអ៊ែរ នឹងជួយដល់ការឈានទៅសម្រេចគោលដៅ និងគោលបំណងនៃសន្ធិសញ្ញានេះ។

ក្រសួងការបរទេសបន្តថាចំពោះជំហររបស់ប្រទេស បារាំង រុស្ស៊ី ចក្រភពអង់គ្លេសនិងអាមេរិក ដែលទទួលយកដោយ មានលក្ខខ័ណ្ឌចំពោះពិធីសារតំបន់អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពចាំបាច់ដែលអាស៊ានត្រូវទទួលបានការធានាពីប្រទេសមានអាវុធនុយក្លេអ៊ែរទាំងអស់  មិនប្រើប្រាស់ ឬគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងបានស្នើអាស៊ានឲ្យ ពន្លឿនការពិភាក្សាក្នុងចំណោមសមាជិករបស់ខ្លួនដើម្បីមានជំហររួម ក្នុងការឆ្លើយតបនឹងជំហរខាងលើ របស់ប្រទេសមានអាវុធនុយក្លេអ៊ែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះអនុសាសន៍របស់ក្រុមការងារតំបន់អាស៊ី អគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ឲ្យមានការពិគ្រោះយោបល់ផ្ទៃក្នុង របស់ក្រុមអ្នកជំនាញច្បាប់នៃប្រទេសសមាជិកអាស៊ាននីមួយៗដើម្បីសម្រេចបានការបកស្រាយលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពនយោបាយរួមមួយចំពោះជំហរខាងលើ ឬសេចក្តីប្រកាសរបស់ប្រទេសមានអាវុធ នុយក្លេអ៊ែរ ដើម្បីបង្កើតបាននូវជំហរអាស៊ានស្រុះស្រួលគ្នាមួយ មុនការចាប់ផ្តើមកិច្ចប្រជុំ ពិគ្រោះយោបល់ម្តងទៀតជាមួយប្រទេសមានអាវុធនុយក្លេអ៊ែរ។

ក្រសួងការបរទេសកម្ពុជាបានលើកឡើងថាដោយសារប្រទេសចិនបានត្រៀមខ្លួនរួចរាល់ក្នុងការចុះហត្ថលេខាលើពិធីសារដោយគ្មានលក្ខខ័ណ្ឌ ឯកឧត្តមទេសរដ្ឋមន្ត្រី យល់ឃើញថា ប្រទេសចិនគួរត្រូវបានអនុញ្ញាតឲ្យចុះហត្ថលេខាលើពិធីសារមុនគេ ដើម្បីជំរុញឲ្យប្រទេសមានអាវុធនុយក្លេអ៊ែរដ៏ទៃទៀតអនុវត្តតាម។

ក្រសួងការបរទេសបានលើកឡើងថាកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាននិងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស(ថ្ងៃទី២៣ កក្កដា ២០១៦)នៅក្នុងបទអន្តរាគមន៍ថ្លែងក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាននិងតំណាងគណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍របាយការណ៏ប្រចាំឆ្នាំ២០១៦ របស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ហើយក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ កាន់តែខ្ពស់ចំពោះសិទ្ធពលករចំណាកស្រុក។នៅក្នុងឆ្នាំ២០១៦នេះ កម្ពុជាមានគំរោងរៀបចំសិក្ខាសាលាថ្នាក់តំបន់នៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ការពង្រឹងផែនការសកម្មភាពថ្នាក់ជាតិលើការរត់ពន្ធមនុស្ស ហើយនៅឆ្នាំ២០១៧នឹងមានសិក្ខាសាលាថ្នាក់តំបន់ ចំនួន២របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ដូចខាងក្រោមគោលដៅអប់រំផ្តោតលើសិទ្ធមនុស្សនៅក្នុងសហគមន៏អាស៊ានសិទ្ធទទួលបានការទំនុកបំរុងស្បៀងជាមូលដ្ឋាន នៅក្នុងសហគមន៏អាស៊ាន។

ក្រសួងការបរទេសបញ្ជាក់ថាកិច្ចប្រជុំទ្វេរភាគីជាមួយរដ្ឋមន្រ្តីការបរទេសប៊្រុយនេឡាវនិងវៀតណាមទន្ទឹមនឹងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៤៩ លោកទេសរដ្ឋមន្រ្តីប្រាក់សុខុន បាន មានជំនួបទ្វេរភាគីជាមួយលោក លឹម ចុក សេង រដ្ឋមន្ត្រីការបរទេសទី២ របស់ប្រ៊ុយនេ ឯកឧត្តម សាឡឹមសៃ កុមម៉ាសិទ្ធ រដ្ឋមន្រ្តីការបរទេសឡាវ និងឯកឧត្តម ផាំ បិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម។ ជំនួបពិភាក្សានេះផ្តោតជាសំខាន់ទៅលើការលើកដំកើងកិច្ចសហប្រតិបត្តិការទ្វេរភាគីនិងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាចំនុចយកចិត្តទុកដាក់រួម។

Tags:
  • រដ្ឋមន្រ្តី
  • កិច្ចប្រជុំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥