![]() |
MENU
|
រាជធានីភ្នំពេញ ៖ នគរបាលអន្តោប្រវេសន៍ នាវេលាល្ងាចថ្ងៃទី ៣០ ខែសីហា ២០១៦នេះ បានបើកប្រតិបត្តិការចុះមកបង្ក្រាប ក្រុមជំរិតទារប្រាក់តាមប្រព័ន្ធ Internet មួយក្រុមធំ ដែលសុទ្ធតែជាជនជាតិចិនដីគោក នៅចំណុចសំណង់អាគារធំមួយ ស្ថិតក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការនេះដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ រួមទាំងមានការចូលរួមពីសំណាក់ លោកអធិការខណ្ឌ និងនគរបាលប៉ុស្តិ៍ផងដែរ ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនជាតិចិនចំនួន ៦៣នាក់ ក្នុងនោះមានស្រី ៨នាក់ និងធ្វើការរឹបអូសវត្ថុតាង ក៏ដូចជាឧបករណ៍សម្រាប់ប្រើប្រាស់ជាគ្រេឿងអេឡិចត្រូនិច សម្រាប់ជំរិតទារប្រាក់ មួយចំនួនធំផងដែរ ។ ក្រោយការឃាត់ខ្លួនពួកគេត្រូវបានបញ្ចូនទៅកាន់ នាយកដ្ឋានស៊ើបអង្គេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រងចាំចាត់ការទៅតាមនីតិវិធីនៅពេលក្រោយ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានមានប្រសាសន៍អោយដឹងថា ជនជាតិចិនទាំង៦៣នាក់ ដែលត្រូវឃាត់ខ្លួននៅពេលនេះសមត្ថកិច្ចយើង នឹងកសាងសំណុំបែបស្នើរទៅក្រសួងមហាផ្ទៃ ធ្វើការបណ្តេញចេញពីកម្ពុជា នៅពេលឆាប់ៗ ខាងមុខ ។ ក្នុងការបណ្តេញចេញនោះសមត្ថកិច្ចកម្ពុជានឹងធ្វើការទំនាក់ទំនងទៅខាងនគរបាលនៃប្រទេសចិនអោយមកទទួលយកតាមជើងហោះហើរផងដែរ៕ លីហេង