MENU
នារីម្នាក់ត្រូវឃាតករ រឹត.ក សម្លាប់ក្នុងបន្ទប់ ប្លន់យកទ្រព្យសម្បត្តិមួយចំនួន នៅសង្កាត់វាលស្បូវ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១០ កុម្ភៈ ២០១៧, ១៦:៣៥ | ៨៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ នារីវ័យជាង២២ឆ្នាំម្នាក់ ត្រូវឃាតករចិត្តឃោរឃៅ ប្រើខ្សែភ្លើងរឹត.ករ សម្លាប់នៅក្នុងបន្ទប់សម្រាកបណ្តាលអោយស្លាប់ដាច់ខ្យល់ដេកស្លាប់ប្លន់យកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការមួយចំនួនបានសម្រេចដោយសុវត្ថិភាព ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ជិត ១០ថ្ងៃត្រង់ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាង ព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពនារីជាជនរងគ្រោះមានឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅចំណុចទីតាំងកើតហេតុ ។

តាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថអោយដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃខែកើតហេតុឪពុកម្តាយនារីរងគ្រោះបានចេញទៅធ្វើការនៅខាងក្រៅអស់ហើយដោយទុកអោយរូបនាង និងប្អូនស្រីអាយុជាង២ឆ្នាំនៅផ្ទះតែ២នាក់។ លុះវេលាម៉ោងជិត១០ ក្មេងស្រីជាប្អូនបានរត់ចុះមកមុខផ្ទះស្រែកយំយ៉ាងខ្លាំង ជាហេតុបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាចូលទៅមើលក្នុងផ្ទះ ក៏ឃើញនារីរងគ្រោះដេកស្តូកនៅលើពូក ។ ភ្លាមៗនោះអ្នកជិតខាងពុំហ៊ានចូលទៅប៉ះពាល់ នារីរងគ្រោះឡើយ ដោយបានទូរស័ព្ទទៅកាន់ម្តាយរបស់នាងអោយមកមើលដោយផ្ទាល់ ។ ខណះពេលមកដល់ផ្ទះ ស្ត្រីជាម្តាយរត់ចូលទៅអោបស្ទាបដង្ហើមកូនស្រី តែអកុសលនាងត្រូវដាច់ខ្យល់ស្លាប់ទៅហើយ ។

ភ្លាមៗបន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងនគរបាល អាវុធហត្ថ និងនគរបាលជំនាញកោសល្យវិច្ច័យ បានចុះអន្តរាគមន៍ភ្លាមៗដើម្បីពិនិត្យវិច្ច័យរកមូលហេតុ នៃការស្លាប់ផងដែរ ។

ក្រោយការពិនិត្យយ៉ាងល្អិតល្អន់រួចមកមន្ត្រីជំនាញកោសល្យវិច្ច័យអះអាងថា សពនារីរងគ្រោះស្លាប់ដោយសារការរឹត.ក សម្លាប់ ដោយឃាតករប្រើខ្សែឆ្នាំងគៀបសក់រឹកពីក្រោយ បណ្តាលអោយដាច់ដង្ហើមស្លាប់តែម្តង ។ 

មន្ត្រីអាវុធហត្ថអោយដឹងថា ក្នុងអំពើរឹត.កសម្លាប់ប្លន់យកទ្រព្យសម្បត្តិខាងលើជនល្មើសបានប្លន់យកទ្រព្យសម្បត្តិមួយចំនួនដូចជា  ១.ទូរសព្ទ័ម៉ាកIPhone ពណ៌ខ្មៅរបស់ជនរងគ្រោះ០១គ្រឿងមានលេខ(070398773) ២.ទូរសព្ទ័ម៉ាក BLack Newសុីម២ជារបស់ឪពុកជនរងគ្រោះ០១គ្រឿងដែលមានលេខ(097 2535004,0888451483)៣.កង់ដៃផ្លាទីនចំនួន០១ខែ្សរ ។

សូមបញ្ជាក់ថា ក្រោយការធ្វើកោសល្យវិច្ច័យរួចសពនារីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនល្មើសសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ លីហេង                               

Tags:
  • នារីម្នាក់
  • ឃាតករ
  • ទ្រព្យសម្បត្តិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥