MENU
ឃាត់មុខសញ្ញាថ្នាំញៀនប្រុសស្រី២នាក់ ដកហូតថ្នាំញៀន៤កញ្ចប់តូចធំ នៅសង្កាត់វាលស្បូវ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៤ ឧសភា ២០១៦, ១៣:០១ | ៤៧៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយគ្រឿងញៀនប្រុសស្រីយ៉ាងសកម្ម ២នាក់ រួមជាមួយថ្នាំញៀន ០៤កញ្ចប់តូចធំ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលវាលស្បូវ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានធ្វើការចុះបង្ក្រាបជាក់ស្តែងនៅចំណុចផ្ទះសំណាក់ស្វីុតធី ( បន្ទប់លេខ៦០៤ ) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង២១ និង ២០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ។

ជនសង្ស័យទាំង២នាក់ទី១មានឈ្មោះមឿន ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ  និងម្នាក់ទៀតមានឈ្មោះសៅ កញ្ជណា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ ។ ក្នុងការចាប់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមសថ្លា ហៅម៉ាទឹកកក ០៤កញ្ចប់ ( ០១កញ្ចប់ថង់ធំល្មម និង០៣កញ្ចប់ថង់តូច ) ទូរសព្ទ័០៣គ្រឿង ម៉ូតូ០២គ្រឿង ម៉ាកលែតពណ៍ខ្មៅ ពាក់ស្លាក លេខ 1DD - 4136 និងមួយគ្រឿងទៀតម៉ាកវីវ៉ាពណ៍ខ្មៅ ពាក់ស្លាក លេខ 1X - 5394 ។

បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់  អធិការដ្ឋាននគរខណ្ឌច្បារអំពៅ ដើម្បីសាកសួរនាំបន្ថែម និងធ្វើកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

Tags:
  • ថ្នាំញៀន
  • សង្កាត់វាលស្បូវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥