MENU
បន្ទប់ស្នាក់នៅ ៧បន្ទប់ របស់បុគ្គលិកអនាម័យ នៃមន្ទីរពេទ្យរុស្ស៊ី ត្រូវព្រះអគ្គីលេបត្របាក់ម៉ត់គ្មានសល់ ក្នុងថ្ងៃសែនចិន
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៨ កុម្ភៈ ២០១៦, ១៥:៣៩ | ៦២៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ បន្ទប់ស្នាក់នៅរបស់បុគ្គលិកសម្អាតអនាម័យ តូចៗ ចំនួន៧បន្ទប់ នៃមន្ទីរពេទ្យរុស្សីុ ត្រូវបានអណ្តាតភ្លើង កាលពីវេលាព្រឹកថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៦ ឡេបត្របាក់អស់ហ្មត់ទាំងស្រុង សល់តែគ្រោងឆ្អឹង ដោយសារ ម្ចាស់បន្ទប់មួយក្នុងចំណោមបន្ទប់ទាំង៧ ដុតធូបសែនទុកចោល ។ ហេតុការណ៍នេះកើតឡើងនៅចំណុចក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ( មន្ទីរពេទ្យរុស្សីុ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។  

យោងតាមសម្តីរៀបរាប់របស់ក្រុមអ្នកអនាម័យដូចគ្នា ដែលរស់ក្បែរនេាះ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គឺគេសង្គេតឃើញអណ្តាតភ្លើងឆាបឆេះចេញពីបន្ទប់ស្នាក់នៅមួយ នៃ បន្ទប់ទាំង៧ដែលត្រូវឆាបឆេះ ខណះដែលម្ចាស់ទីតាំងអុជធូបសែនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ទុកចោលហើយមិននៅមើល បង្កអោយអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅខ្លាំងឡើង រហូតរាលដាលដល់បន្ទប់ចំនួន ៦ទៀតដែលសង់ជាប់គ្នាត្រដាត់ ជាបន្តបន្ទាប់តែម្តងទៅ ។

ភ្លាមនេាះ កម្លាំងអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចជំនាញអគ្គីភ័យ ក៏ដូចជារថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ផងដែរ ដើម្បីបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ យ៉ាងណាមិញអណ្តាតភ្លើងត្រូវបានរលត់ទៅវិញផងដែរ ក្នុងរយះពេលជាងកន្លះម៉ោង ដោយសមត្ថកិច្ចជំនាញប្រើប្រាស់ឡានទឹកអស់ទាំង ៥គ្រឿងតែម្តង ក្នុងការគ្រប់គ្រងអណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញបាន ១០០ភាគរយ មិនបណ្តាលអោយអណ្តាតភ្លើងឆាបឆេះរាលដាលបន្តទៀត ។

លោកវរសេនីយ៍ទោ ព្រហ្ម យ៉ន ប្រធានការិយាល័យពន្លត់ និង បង្ការគ្រឿងមហន្តរាយអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ក្នុងគ្រេាះអគ្គីភ័យខាងលើនេះ គឺបានបណ្តាលអោយបន្ទប់ឈើតូចៗ ដែលសង់ជាប់គ្នាចំនួន ៧បន្ទប់ ស្មើរនឹង៧គ្រួសារ ត្រូវអណ្តាតភ្លើងឆាបឆេះអស់ហ្មត់ទាំងស្រុង រួមជាមួយទ្រព្យសម្បត្តិរបស់បុគ្គលិកអនាម័យ ដែលស្នាក់នៅមួយចំនួនផងដែរ ។ ហើយមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីបន្ទប់មួយ ក្នុងចំណោមបន្ទប់ទាំង ៧ដែលឆាបឆេះ ត្រូវម្ចាស់អុជធូបសែនចិន ទុកចោល រួចទៅលេងស្រុក ដោយមិនបានពន្លត់ធូបអោយរលត់ ឬរងចាំអោយរលត់អស់ជាមុនសិន ទើបបណ្តាលអោយជើងធូបត្រូវខ្យល់បក់ បង្កអោយមានភ្លើងឆាបឆេះរាលរោលខ្លាំងឡើង  រួចរាលដាលជាបន្តបន្ទាប់តែម្តងទៅ ៕

Tags:
  • អគ្គីភ័យ
  • មន្ទីរពេទ្យរុស្ស៊ី
  • ចូលឆ្នាំចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥