![]() |
MENU
|

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារ រថយន្តដឹកថ្មធុនធំមួយគ្រឿង របស់ក្រុមហ៊ុន ណឹមម៉េង បើកក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករះម៉ូតូ៣គ្រឿង រួចជ្រុលបុកផ្ទប់រថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងទៀត បណ្តាលអោយម៉ូតូមួយគ្រឿងត្រូវគៀបជាប់ក្រោមរថយន្ត និង២គ្រឿង រួមទាំងរថយន្តក្រឡុងស៊ីម៉ង់ត្រូវរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ២១៧ ច្រកចូលទៅទីលានចាក់សម្រាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើង គឺដំបូងឡើយ គេសង្គេតឃើញ រថយន្តដឹកថ្មធុនធំមួយគ្រឿង របស់ក្រុមហ៊ុន ណឹម ម៉េង ពណ៌ខៀវ គ្មានស្លាកលេខ បើកដោយដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុរថយន្តបានបត់ចង្កូតបម្រុងបត់ចូលទៅកាន់ផ្លូវទីលានចាក់សម្រាមចាស់ ស្រាប់តែវ៉ាក់អឺ ជាមួយម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក CBR ពណ៌លឿន ពាក់ស្លាកលេខ 1CE -5659 ជិះធ្វើដំណើរដោយបុរស២នាក់ និងមួយគ្រឿងទៀតម៉ាក Today ជិះដោយក្មេងៗសិស្សសាលា ៤នាក់ បណ្តាលអោយរថយន្តចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយម៉ូតូទាំង២គ្រឿង ដួលរងការខូចខាតម៉ូតូ តែមនុស្សមិនមានរងរបួស ។ ប្រភពដដែលបន្តថា ក្រោយបុកម៉ូតូទាំង២គ្រឿងខាងលើហើយនោះ ដោយក្នុងសភាពស្លន់ស្លោរពេក តៃកុងរថយន្តបានបួងចង្កូតរថយន្តមកឆ្វេងវិញ ក៏ ជ្រុលបុកម៉ូតូសង់ឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-5587 ជិះដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ពីក្រោយពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូដួលបោកផ្ទប់នឹងថ្នល់រងរបួសស្រាល ចំណែកម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង ៥ម៉ែត្ររងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះ រថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកផ្ទប់នឹងរថយន្តក្រឡុកស៊ីម៉ង់ធុនធំមួយគ្រឿងទៀតចំចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលអោយរងការខូចខាតមួយតង់ទៀតផងដែរ ។ភ្លាមៗបន្ទាប់ពីបង្កហេតុ តៃកុងរថយន្តបង្កបានបើកទ្វាររថយន្តចេញមកខាងក្រៅ រួចព្យាយាមរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះអន្តរាគមន៍ ធ្វើការវាស់វែងផងដែរ ប៉ុន្តែ ដោយសារករណីខាងលើនេះមិនបានបណ្តាលអោយខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ឬ ធ្វើអោយរងរបួសធ្ងន់ធ្ងរ និងបង្កអោយមានមនុស្សស្លាប់នោះទេ ដូច្នេះហើយខាងតំណាងក្រុមហ៊ុនរថយន្តបង្កហេតុ សុំធ្វើការចចារជាសំណងជាមួយជនរងគ្រោះ ដោយសុខចិត្តចេញថ្លៃខូចខាតទាំងអស់ នៃសម្ភារះដែលបានខូចខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា ករណីខាងលើនេះ គឺបង្កឡើងដោយសារបុរសជាតៃកុងរថយន្តបង្ក បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងពេលបើកបរចូលក្នុងទីប្រជុំជន ទើបបណ្តាលអោយមានរឿងហេតុបែបនេះកើតឡើតតែម្តងទៅ ។ នេះសំណាងហើយដែលស្របពេលជាមួយគ្នានេះមានរថយន្តក្រឡុងស៊ីម៉ង់ធុនធំមួយគ្រឿងមកពីបាំងពីមុខរថយន្តបង្កមិនអោយទៅមុខរួចបាន បើពុំដូច្នោះទេ មិនដឹងថារថយន្តមួយនេះនឹងបង្កគ្រោះថ្នាក់ខ្លាំងខ្លាបែបណានោះ តទៅមុខទៀតឡើយ ៕
រថយន្តដឹកថ្មក្រុមហ៊ុនណឹម ម៉េង បើកលឿនបុករះម៉ូតូ៣គ្រឿង និងរថយន្ត...រថយន្តដឹកថ្មក្រុមហ៊ុនណឹម ម៉េង បើកលឿនបុករះម៉ូតូ៣គ្រឿង និងរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿង រងការខូចខាត ទាំងព្រឹកhttp://vokc.org/article/206
Posted by VOKC News on Wednesday, February 3, 2016


