MENU
បង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅសង្កាត់ចាក់អង្រែលើ ឃាត់ខ្លួនមនុស្សម្នាក់ និង ដកហូតទូហ្គេម១គ្រឿង
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៨:១៥ | ៥៥៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖  នៅវេលាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលាក់បើកអាជីវកម្មហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង នៅចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងការចុះបង្ក្រាបខាងលើនេះ អាជ្ញាធរបានធ្វើការដកហូត ទូហ្គេមបាញ់ត្រីចំនួន ១គ្រឿង , កង្ហារមួយ គ្រឿង , សៀវភៅកត់លុយប្រចាំថ្ងៃមួយក្បាល , កាម៉ារ៉ាសុវត្ថិភាព៦គ្រឿង និងធ្វើការឃាត់ខ្លួនបុរស ម្នាក់ ដែលជាអ្នកមើលការខុសត្រូវនៅទីតាំងខាងលើ ។

សូមបញ្ជាក់ថា ចំពោះការលួចលាក់បើកអាជីវកម្មហ្គេមបាញ់ត្រី នៅចំណុចទីតាំងសំណង់មិនរៀបរយ ខាងលើនេះ គឺជារឿងយៗ អាជ្ញាធរខណ្ឌមានជ័យ តែងតែចុះបង្ក្រាបយ៉ាងខ្លាំងខ្លា ផងដែរ ប៉ុន្តែផ្ទុយត្រឡប់មកវិញការបើកអាជីវកម្មនៅតែបន្តកើតមាន ដដែល ជាហេតុធ្វើអោយអាជ្ញាធរខណ្ឌ ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតែធ្វើការបង្ក្រាបជាបន្តបន្ទាប់ មិនបណ្តែត បណ្តោយអោយប្រភេទហ្គេមបាញ់ត្រីខុសច្បាប់កើតមានជាដាច់ខាតក្នុងមូលដ្ឋានរបស់ខ្លួន មិនថា ម្ចាស់ អាជីវកម្ម​ មានបុណ្យសក្តិយស ធំប៉ុន្មាននោះទេ ។ ទើបរហូតមកទល់នឹងវេលាថ្ងៃខែឆ្នាំខាងលើ ដោយ ទទួលបានប្រភពច្បាស់ការណ៍ ថានៅមានការលួចលាក់បើកលេង ទើបអាជ្ញាធរចុះមកធ្វើការបង្ក្រាប បានជាក់ស្តែងតែម្តង ។

យ៉ាងណាក្តី បច្ចុប្បន្ន វត្ថុតាងទូហ្គេម ក៏ដូចជាឧបករណ៍ផ្សេងៗទៀត ត្រូវបានបញ្ចូនទៅរក្សាទុកនៅ សាលាខណ្ឌមានជ័យ រងចាំថ្ងៃវាយកម្ទេចចោល ។ ដោយឡែក បុរសជាអ្នកមើលការខុសត្រូវ ក៏ត្រូវ បញ្ចូនខ្លួនទៅកាន់សាលាខណ្ឌដើម្បីធ្វើការសាកសួរនាំបន្ថែមផងដែរ ៕ លីហេង

Tags:
  • ហ្គេមបាញ់ត្រី
  • ចាក់អង្រែលើ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥