MENU
អាជ្ញាធរសាលាខេត្តកណ្តាល ប្រកាសរួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៏គ្រួសារនិង សង្គមជាតិមុនថ្ងៃទិវាសិទ្ធិកុមារ១មិថុនា
ព័ត៌មានជាតិ | ថ្ងៃពុធ ទី៣០ ឧសភា ២០១៨, ១៣:០៦ | ៦១២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល៖ មុនពេលទិវាអន្តរជាតិមកដល់ថ្ងៃទី១មិថុនាខាងមុខមន្រ្តីសាលាខេត្តកណ្តាលបានអះអាងថា កុមារគ្រប់រូមមានសិទ្ធិរស់រានជីវិតសិទ្ធិក្នុងការអភិវឌ្ឍន៏សិទ្ធិទទួលបានការការពារនិងសិទ្ធិក្នុងការចូលរួមបញ្ចេញមតិយោបល់ក្នុងសកម្មភាពផ្សេងៗនិងបង្កើតក្រុមជាសមាគម។

លោកជស្រី ហ៊ុន កេសនី អភិបាលរងខេត្តកណ្តាល បានមានលើកឡើងយ៉ាងដូច្នេះក្នុងពិធីអបអរសាទរខួបលើកទី៦៩ទិវាកុមារអន្តរជាតិ១ មិថុនា នាព្រឹកថ្ងៃទី២៩ ឧសភា ២០ ១៨នេះ ទៅកាន់កុមារប្រមាណជាង៥០០នាក់ នៅសាលប្រជុំសាលាគរុកោសល្យនិងវិក្រិតការខេត្តកណ្តាល។

លោកស្រីបានមានប្រសាសន៍ថា ស្ថាប័នមានសមត្ថកិច្ចទាំងអស់ រួមទាំងមាតាបិតា ត្រូវបង្កើនកិច្ចសហការល្អជាមួយសាលារៀន បង្កភាពងាយស្រួលឧបត្ថមគាំទ្រដល់ការសិក្សា រស់នៅ ការថែទាំសុខភាព ការការពារជាពិសេសកុមារដែលងាយរងគ្រោះ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍន៏ សិទ្ធិទទួលបានការការពារនិងសិទ្ធិក្នុងការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗព្រោះកុមារជាទំពាំងស្នងឬស្សីនិងក៏ក្លាយជាសសរទ្រូងប្រទេសជាតិផងដែរ។

លោកជស្រី ហ៊ុន កេសនី បានបន្ថែមដែរថា រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៏ប្រទេសលើគ្រប់វិស័យហើយវិស័យអប់រំ បានសាងសង់សាលារៀនបណ្តុះបណ្តាលគ្រូ អភិវឌ្ឍន៏កម្មវិធីសិក្សាដើម្បីឱ្យក្មួយៗក្លាយជាពលរដ្ឋមានសមត្ថភាព។ ទន្ទឹមហ្នឹងនោះរដ្ឋបាលខេត្ត ក៏កំពុងបានយកចិត្តទុកដាក់ចំពោះកិច្ចគាំទ្រ ថែទាំ អភិវឌ្ឍន៏ ការពារកុមារ តាមគ្រប់រូមភាព។

លោកជស្រីលើកឡើងថាលរាជរដ្ឋាភិបាលណែនាំផងដែរ ហើយតែដោះស្រាយរាល់បញ្ហា ការខ្វះខាតរបស់សាលារៀន ដូចជាសាងសង់ជួសជុលអាគារសិក្សា ចាក់ដីបំពេញទីធ្លារសាលារ និងឧបត្ថមសម្ភារៈសិក្សាដល់កុមារក្រីក្រីជួបការលំបាក ព្រមទាំងជួបសំណេះសំណាលលើកទឹកចិត្តសិស្សពូកែថែមទៀតផង។

ជាមួយគ្នានោះ លោកស្រីក៏បានធ្វើការផ្តាំផ្ញើផងដែរថា ក្មួយៗត្រូវតែខិតខំរៀនសូត្រ អប់រំខ្លួនឱ្យមានសុជីវធម៌ល្អ ដើម្បីឱ្យក្លាយខ្លួនជាសិស្សល្អ កូនល្អ មិត្តល្អ ត្រូវចូលរួមសំអាតអនាម័យបរិស្ថាន និងថែរក្សាក្នុងសាលាដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ហើយត្រូវយកចិត្តទុកដាក់ការពារខ្លួន ជៀសឱ្យផុតពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកស្រី គង់ ចន្ទ័បុស្សបា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានឱ្យដឹងថា បច្ចុប្បន្នទូទាំងខេត្តមានសាលាមត្តេយដាច់ដោយឡែកចំនួន២៥ស្មើនឹង៩៥ថ្នាក់មានកុមារកំពុងសិក្សាចំនួន៣៥១២នាក់ មត្តេយ្យក្នុងបឋមសិក្សាចចំនួន២០៧ ស្មើហ្នឹង៣៧៦ថ្នាក់ មានកុមារសរុប១៤.៥២២នាក់និងគ្រូចំនួន៤៨៩នាក់។

សាលាបឋមសិក្សាចំនួន ៣៧៤សាលា ស្មើហ្នឹង៤៣៨៧ថ្នាក់ មានសិស្សចំនួន១៥៧.៦៤៨នាក់ និងគ្រូចំនួន៣៣៧៥នាក់ សាលាមធ្យមសិក្សាបឋមភូមិចំនួន១០២ ស្មើនឹងង៩៦២ថ្នាក់ មានសិស្សសរុបចំនួន ២៨.៧៥៥នាក់ និងគ្រូ១៩០១នាក់ ព្រមទាំងសាលាមធ្យមសិក្សាទុតិយភូមិចំនួន៣៨ ស្មើហ្នឹ ង១០១៥ថ្នាក់ មានសិស្សសរុបចំនួន៤៣.៦៥៧នាក់ និងលោកគ្រូអ្នកគ្រូ២៩២៤នាក់ ហើយមានមន្ត្រីអប់រំទូទាំងខេត្តសរុបចំនួន៩០៨១នាក់ក្នុងនោះស្រី៤៥៣៨នាក់។

Tags:
  • អាជ្ញាធរ
  • អភិវឌ្ឍន៏
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥