ភ្នុំភ្លើងនៅលើកោះស៊ូម៉ាត្រាបានផ្ទះសាជាថ្មីបណ្តាលឲ្យមានអ្នកស្លាប់និងរួងរបួសជាច្រើន ក្រោយពេលភ្នុំភ្លើងបានផ្ទុះឡើងនៅថ្ងៃទី២១ខែឧសភា។ ក្រុមជួយសង្គ្រោះបានជម្លៀលពលរដ្ឋនៅក្បែរៗនោះទៅកាន់តំបន់មានសុវត្ថភាព ។
ភ្នាក់ងារគ្រោះមហន្ដរាយជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា មនុស្សចំនួន៣នាក់បានបាត់បង់ជីវិត និង ៤នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍ផ្ទុះភ្នំភ្លើងមួយបានកើតឡើង នៅតំបន់ភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នេះបន្ដទៀតថា ហេតុការណ៍នេះ កើតឡើងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ ចំណុចភ្នំភ្លើង ស៊ីណាបាំង តំបន់ការ៉ូ ភាគខាងជើងកោះស៊ីម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ប៉ុន្ដែគេនៅមិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់ នឹងកើនឡើងប៉ុន្មាននោះទេ ព្រោះប្រតិបត្តិការជួយសង្គ្រោះនៅបន្ដនៅឡើយ៕