MENU
ជាលើកទីមួយ ណាតូចង់ពិភាក្សាជាមួយរុស្ស៊ី បញ្ចប់វិបត្តិនៅប្រទេសអ៊ុយក្រែន
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៩ មករា ២០១៦, ១៦:៤០ | ៤៥៣ ដង | ចុចបញ្ចេញមតិ (០)

អគ្គលេខាធិការអង្គការណាតូបានបញ្ចាក់ថា ណាតូនឹងពិភាក្សា ស្តីពី កិច្ចពិភាក្សាជាផ្លូវការជាមួយរុស្ស៊ីស្តីពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ ណាតូនិងរុស្ស៊ី​បានផ្អាកកិច្ចពិភាក្សាតាំងពីឆ្នាំ​២០១៤ ក្រោយពេលវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែខ្លាំងឡើងបន្ទាប់ពីរុស្ស៊ីលូកដៃចូល។

អគ្គលេខាធិការអង្គការណាតូ លោក​ Jens Stoltenberg មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីអំពីសេដ្ឋកិច្ចពិភពលោក ធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វិស ថា«យើងចាំបាច់ត្រូវតែជម្រុញឲ្យមានកិច្ចពិភាក្សារវាងណាតូ និងរុស្ស៊ី ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ។

តាមប្រសាសន៍របស់លោក ណាតូនិងទីក្រុងមូស្កូ ចាំបាច់ត្រូវតែនិយាយគ្នាត្រង់ៗទៅវិញទៅមក ចៀសវាងការយល់ច្រឡំ បង្ករឲ្យមានគ្រោះថ្នាក់ដូចករណីយន្តហោះចម្បាំងរុស្ស៊ីរងការវាយប្រហារពីប្រទេសទួគីជាដើមដែលជាសមាជិករបស់ណាតូផងដែរ។នៅពេលនេះមិនទាន់មានការសម្រេចស្តីអំពីកិច្ចពិភាក្សាជាមួយរុស្ស៊ីនៅឡើយទេ។ លោក Jens Stoltenberg មិនបានផ្តល់ព័ត៌មានលំម្អិតជុំវិញគោលបំណងចង់ពិភាក្សាជាមួយរុស្ស៊ីនោះដែរ។

 សម្ព័ន្ធមិត្តយោធាណាតូក្រោយការដឹកនាំរបស់អាមេរិក បានផ្អាក់រាល់សកម្មភាពទំនាក់ទំនងជាមួយរុស្ស៊ី ក្រោយពេលដែល ទីក្រុងមូស្កូដាក់បញ្ចូនតំបន់គ្រីមៀស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ី​កាលពីឆ្នាំ​២០១៤ ។ ណាតូមានសមាជិកសរុប​២៨ប្រទេស ដោយមានរដ្ឋធម្មនុញ្ញ ការពារគ្នាទៅវិញទៅមកគិចផុតពីការគម្រាមកំហែងរបស់សត្រូវ។ ប្រទេសជាសមាជិកណាតូអាចបញ្ចូនកម្លាំងយោធាទៅជួយដល់ប្រទេសដែលមានសង្គ្រាមវាយប្រហារពីខាងក្រៅ៕

Tags:
  • ណាតូ
  • រុស្ស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥