MENU
នគរបាលជាតិបង្ហាញមុខ ឧកញ៉ាម្នាក់ជាមេក្លោងជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀនជាង៥៦គីឡូក្រាម តម្លៃជាង១លានដុល្លារអាមេរិក
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២០ ឧសភា ២០១៧, ១០:០៦ | ៨៩៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧ម៉ោង៩ព្រឹកថ្ងៃទី២០ ឧសភា ២០១៧ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើសន្និសិទសារព័ត៌មាន ស្តីពីករណីបង្ក្រាបគ្រឿងញៀន ដ៏ទ្រង់ទ្រាយធំមួយដែលចាប់បានថ្នាំញៀនចំនួនជាង៥៦គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យមេក្លោងម្នាក់ និងអ្នកដឹកជញ្ជូនគ្រឿងញៀនមកពីប្រទេសឡាវម្នាក់ ។

ជសង្ស័យម្នាក់ឈ្មោះ ស៊ី ឡាឡយ មុខងារជាឧកញ៉ាម្នាក់នៅខេត្តរតនគិរី(មេក្លោង) ជាអ្នកទទួលដុំមកពីក្រៅប្រទេស និងជាអ្នកលក់ និងចែកចាយនៅក្នុងស្រុក និងម្នាក់ឈ្មោះ លូន សុផា ជាអ្នកទទួលបញ្ជារពីមេក្លោង យកថ្នាំញៀនមកស្តុកទុកនិងយកទៅប្រគល់ឲ្យអ្នកទិញ(ស៊ីឡាឡយ)ជាមេខ្លោង ។

សមត្ថកិច្ចបាននិយាយថា ថ្នាំញៀនដែលសមត្តកិច្ចចាប់យករួមមាន៣ប្រភេទ ១.ហេរ៉ូអុីន ២.ម៉េតំហ្វេតាម៉ីនICE និង៣.ម៉េតំហ្វេតាម៉ីនគ្រាប់ WY ។ ក្នុងនោះមានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន១៥គីឡូក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនចំនួន១២គីឡូក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនគ្រាប់ចំនួន២៩គីឡូក្រាម ។ បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ថ្នាំញៀនដែលសមត្តកិច្ចចាប់បានជាង៥៦គីឡូក្រាមនោះ គិតជាទឹកប្រាក់ប្រមាណជាង១លានដុល្លារអាមេរិក ។

តាមសេចក្តីរាយការជំហ៊ានដំបូងថា នៅវេលាម៉ោង១១យប់ថ្ងៃទី១៧ ឧសភា ២០១៧ កម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿញៀមក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណះ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចុះទៅចាប់យកវត្ថុតាងគ្រឿងញៀនចំនួនជាង៥០គីឡូក្រាម នៅទីតាំងមួយកន្លែងមុខវត្តសំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពត៍មានពាក់ពន្ធករណីទៅដកហូតយកវត្ថុតាងនោះ មន្រ្តីមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហើបឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីល្ងាចថ្ងៃដដែលនោះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងបានបង្ក្រាប និងចាប់ខ្លួនមេក្លោងជួញដូរគ្រឿងដ៏ធំ២នាក់នៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់នោះ សមត្តកិច្ចបានធ្វើការចាប់យកវត្ថុតាងថ្នាំញៀនចំនួន២គីឡូក្រាមរួច ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា នៅមានថ្នាំញៀន៥០គីឡូក្រាម ទៀតដែលលាក់ទុកក្នុងទីតាំងមួយមុខវត្តសំរោងអណ្តែត ។ ពេលទទួលបានចម្លើយជាក់លាក់នោះហើយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណះ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះទៅដកហូតថ្នាំញៀនប្រមាណ៥០ គីឡូក្រាមនោះ ៕                                                                 

Tags:
  • នគរបាលជាតិ
  • គ្រឿងញៀន
  • មេក្លោង
  • ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥