MENU
ឃាត់ខ្លួនក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់ ករណីជួញដូរថ្នាំញៀន១១០កញ្ចប់
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ០៨:៣៦ | ៤៦៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្មេងប្រុសជាអនីតិជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយឆែកឆេររកឃើញមានថ្នាំញៀន១១០កញ្ចប់នៅក្នុងខ្លួន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង០០នាទីរសៀល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ។

អនីតិជនខាងលើមានឈ្មោះ ស៊ុ ផានិត ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅតាមបណ្តោយផ្លូវរទេះភ្លើងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក ។ មន្ត្រីនគរបាលអោយដឹងថា កម្លាំងនគរបាលបានជិះម៉ូតូល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដូចសពដង រហូតដល់ទីតាំងខាងលើ ក៏ប្រទះឃើញក្មេងប្រុសជាជនសង្ស័យ ដោយមើលទៅគួរអោយសង្ស័យ សមត្ថកិច្ចក៏ហៅសួរនាំនិងឆែកឆេរខ្លួនស្រាប់តែប្រទះឃើញមានថ្នាំញៀននៅជាប់ខ្លួនក៏ត្រូវឃាត់ខ្លួនបញ្ចូនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់២ ដើម្បីធ្វើការសាកសួរនាំបន្ត។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន១១០កញ្ចប់តូច។ បច្ចុប្បន្នក្មេងប្រុសសង្ស័យនិងវត្ថុតាងត្រូវបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្តនីតិវិធី ៕

Tags:
  • ឃាត់ខ្លួន
  • ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥