MENU
ក្រុមរដ្ឋអ៊ីស្លាម ISIS បានចេញមុខទទួលលើការបំផ្ទុះគ្រាប់បែកនៅបាដាដ សម្លាប់មនុស្សយ៉ាងតិច ៦៤នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១១ ឧសភា ២០១៦, ១៨:៥១ | ៥៥២ ដង | ចុចបញ្ចេញមតិ (០)

អ៊ីរ៉ាក់៖ យ៉ាងហោចណាស់មនុស្សជាង៦៤នាក់ ត្រូវបានសម្លាប់ នៅពេលដែលគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅក្នងផ្សារមួយនៃទីក្រុងបាដាដ នេះបើតាមការមន្ត្រីប៉ូលីសអីរ៉ាក់។

ក្រៅពីនេះក៏មានមនុស្ស ៨៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងការវាយប្រហារនោះ។

រូបភាពជាច្រើននៃការផ្ទុះនោះ បានបង្ហាញមនុស្សជាច្រើន បានមកប្រមូលផ្តុំគ្នាយ៉ាងច្របូកច្របល់ក្បែរទីតាំងកើតហេតុ។

ឈាមហូរពាសពេញផ្លូវ រថយន្តរងការខូចខាតយ៉ាងដំណំ និងផ្លូវដើរត្រូវបានឆេះរោលទាំងស្រុង។

ក្រុម ISIS បានអះអាងទទួលស្គាល់ការវាយប្រហារនោះ តាមរយៈលិខិតមួយដែលបានបង្ហោះលើបណ្តាញង្គម ដោយបាននិយាយថា ពួគគេបានដាក់គោលដៅលើក្រុមទាហ៊ាន Shiite ។ ប៉ូលីសបាននិយាយថា គ្រាប់នោះត្រូវបានគេដាក់នៅក្រោមរថយន្តដែលចតទុកចោលមួយគ្រឿង៕

 

 

ប្រែសម្រួលដោយ៖ សិរីវុធ

Tags:
  • រដ្ឋអ៊ីស្លាម
  • ISIS
  • ផ្ទុះគ្រាប់បែក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥