MENU
ISIS គំរាមធ្ងន់ៗដាក់លោក Mark Zuckerberg (Facebook CEO) និងលោក Jack Dorsey (Twitter CEO)
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៥ កុម្ភៈ ២០១៦, ១០:៣៥ | ២,៤១៥ ដង | ចុចបញ្ចេញមតិ (០)

អ្នកគាំទ្រ ISIS មួយក្រុម បានគំរាមកំទេច Facebook និង Twitter ទៅតាមឆន្ទៈរបស់ថ្នាក់ដឹកនាំរបស់ពួកគេ។

រូបថតរបស់លោក Mark Zuckerberg និង លោក Jack Dorsey ត្រូវបានបង្ហាញជាច្រើនដងក្នុងវីឌីអូរយៈពេល ២៥នាទី មួយ ដែលបានបង្កើតឡើងដោយ មនុស្សមួយក្រុមដែលតាំងខ្លួនជា កូនទាហានរដ្ឋអ៊ីស្លាមជ្រុលនិយម (Sons Caliphate Army) ។ រូបថតនៃស្ថាបនិកដ៏ល្បីឈ្មោះទាំងពីររូបនេះ ត្រូវបានគេឃើញថា ត្រូវបានក្រុមនេះ រចនាដាក់ក្នុងអណ្តាតភ្លើង និងភ្ជាប់ស្នាមគ្រាប់កាំភ្លើង។

វីឌីអូនេះត្រូវបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅនឹងការព្យាយាមបញ្ឈប់សកម្មភាពរបស់ពួកគេក្នុងបណ្តាមសង្គម Facebook និង Twitter ។

ក្នុងវីឌីអូនោះ ក៏មានសរសេរជាអក្សរផងដែរថា៖

ជូនមក Mark និង Jack ដែលជាស្ថាបនិក Facebook និង Twitter រួមជាមួយនឹងរដ្ឋាភិបាលរបស់ពួកគេ។ អ្នកបានប្រកាសជារៀងរាល់ថ្ងៃថា អ្នកបានបិទគណនីរបស់យើងអស់ជាច្រើន ហើយដើម្បីឆ្លើយតបទៅនឹងទង្វើរទាំងអស់នេះ យើងចង់និយាយថា៖ តើអ្នកគិតថាអ្នកអាចធ្វើបានមែនទេ? អ្នកមិនមែនជាគូប្រកួតរបស់យើងទេ។ ប្រសិនបើអ្នកបិទគណនីយើង ១ យើងនឹងបង្កើតឡើងវិញ ១០ បន្ថែមទៀត ហើយឆាប់ៗនេះ ឈ្មោះរបស់អ្នកនឹងត្រូវបានលប់ចោល បន្ទាប់ពីយើងលុបវេបសាយរបស់អ្នកចោលតែម្តង។ នេះគឺជាឆន្ទះរបស់ព្រះ ហើយអ្នកនឹងដឹងថាអ្វីដែលយើងនិយាយពេលនេះ គឺជាការពិត។

ក្នុងវីឌីអូនោះផងដែរ ពួកគេក៏បានអះអាងថា បានជ្រៀតចូល (Hack) គណនី Facebook បានជាង ១ម៉ឺន គណនី ១៥០ Facebook Group និង គណនី Twitter ជាង ៥ពាន់ គណនី។

ពួគគេបានបន្ថែមថា៖

ភាគច្រើននៃគណនីដែលយើងយកបានទាំងនោះ បានប្រគល់អោយសមាជិករបស់យើង ហើយប្រសិនបើព្រះជាម្ចាស់អនុញ្ញាត គណនីដែលសេសសល់ផ្សេងទៀត នឹងបន្តបែងចែកបន្ថែមទៀត។

ក្រុម ISIS និងក្រុមភេរវជនផ្សេងទៀត បានកំណត់មុខសញ្ញារបស់ពួកគេទៅកាន់លោក Dorsey រួចហើយកាលពីឆ្នាំមុន។ ក្រុមភេរវជនទាំងនេះបានគំរាមកំហែងស្ថាបនិក Twitter កាលពីខែមិនា ឆ្នាំ ២០១៥ ដោយស្ថាបនិករូបនេះបានបញ្ជារអោយបិទគណនី របស់សមាជិកពួកគេអស់រាប់រយគណនី។

ក្នុងការគំរាមកំហែងនោះ ពួកគេអះអាងថា លោក Dorsey រួមនឹងសមាជិកក្រុមហ៊ុន Twitter នេះបានចាប់ផ្តើមប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។

កាលពីប៉ុន្មានសប្តាហ៏កន្លងមកនេះ ក្រុមហ៊ុន Twitter បានប្រកាសថា បានបិទគណនីជាង ១២៥,០០០ ដែលគំរាមកំហែង ឬគាំទ្រសកម្មភាពរបស់ក្រុមភេរវជន អស់រយៈពេលជាច្រើនខែកន្លងមកហើយ។

ពេលថ្លែងសន្ទរកថាក្នុងព្រឹត្តិការណ៍ Mobile World Congress សប្តាហ៍នេះ លោក Zucherberg បានរំលឹកពីជំហរ និងគោលកាណ៍របស់ Facebook ក្នុងការប្រឆាំងនឹងក្រុមភេរវជនតាមអនឡាញ។ កាលពីថ្ងៃច័ន្ទនេះ គាត់បាននិយាយថា៖

យើងគិតថាយើងមានទំនួលខុសត្រូវធំបំផុតក្នុងការបង្កើតបណ្តាញសង្គមយក្សនេះ ដើម្បីជួយប្រឆាំងតទល់នឹងក្រុមភេរវជន និងការវាយប្រហារផ្សេងៗទៀត។ យើងមានគោលការណ៍ដ៏រឹងមាំងក្នុងការងារនេះ។ ប្រសិនបើអ្វីដែល អាចបង្កអោយមានអំពើហឹង្សា ឬភេរវកម្ម យើងនឹងលុប ឬកំទេចចោលភ្លាមៗ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ CNN Money 

Tags:
  • ISIS
  • រដ្ឋអ៊ីស្លាម
  • Mark Zuckerberg
  • Facebook
  • Jack Dorsey
  • Twitter
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥