MENU
ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថែ នាថ្ងៃបញ្ចប់បុណ្យRamadan
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៦ កក្កដា ២០១៦, ១៦:១០ | ៤៦៣ ដង | ចុចបញ្ចេញមតិ (០)

នៅក្នុងរយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ​ពិធីបុណ្យរ៉ាម៉ាដាន បានបញ្ចប់ទៅសម្រាប់អ្នកកាន់សាសនាអិស្លាម ក៏មានហេតុការវាយប្រហារគ្រាប់បែកកើតឡើងនៅភាគខាងត្បូងប្រទេសថៃសម្លាប់មនុស្សយ៉ាងតិច​៥នាក់។

ស្ថានភាពអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃកើតឡើងនៅថ្ងៃទី​៥ខែកក្កដា​នៅពេលដែលភេរវករបានបើកការវាយប្រហារទៅលើទីតាំងប៉ូលិសនៅខេត្តប៉ាតានី សម្លាប់មនុស្ស​ម្នាក់និង​៣នាក់រងរបួស។

តាមប្រភព័ព័ត៌មាននៅក្នុងតំបន់ គ្រាប់បែកបានលាក់នៅក្នុងរយន្តដឹកប្រេងចុងនៅមុខស្នាក់ការប៉ូលិស​ហើយក៏បានផ្ទុះឡើង បង្ករឲ្យមានការខូចខាតជាច្រើន។ នេះជាការវាយប្រហារលើកទី​៣ហើយក្នុងរយៈពេល​១សប្តាហ៍នៅក្នុងប្រទេសថៃ។

កន្លងមក នៅថ្ងៃទី​៤ខែកក្កដា មន្ត្រីប៉ូលិសនិងពលរដ្ឋម្នាក់បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកជិតព្រះវិហារអិស្លាម​នៅខេត្តប៉ាតានី។ ក្នុងថ្ងៃជាមួយគ្នានោះដែរក៏មានមុស្សម្នាក់ស្លាប់និងច្រើននាក់រងរបួស​នៅពេលដែលខ្មាន់កាំភ្លើងមិនស្កល់អត្តសញ្ញាត្តបានបាញ់គ្រាប់បែក M 79ចូលទៅកាន់ស្នាក់ការប៉ូលិសនៅខេត្តយ៉ាឡា។

តាមតួលេខរបស់ប៉ូលិសថៃបានឲ្យដឹងថា​នៅក្នុងពិធីបុណ្យហូបបួសរ៉ាម៉ាដាន់ របស់សាសនឹកអិស្លាមមានការវាយប្រហារសរុប​១៦លើក ហើយការវាយប្រហារទាំងនោះសម្តៅទៅលើប៉ូលិស ក្រុមសន្តិសុខ។

គ្រាន់តែក្នុងរយៈពេល​៣ថ្ងៃចុងខែរ៉ាម៉ាដាន់ មានប៉ូលិស​និងពលរដ្ឋ​៥នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅភាគខាងត្បូងប្រទេសថៃ។

 

 

Tags:
  • ផ្ទុះគ្រាប់បែក
  • ប្រទេសថែ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥