MENU
ផ្ទុះគ្រាប់បែកនៅផ្សារាត្រី ស្លាប់និងរបួស១៩នាក់នៅថៃ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៦ តុលា ២០១៦, ០៩:១៤ | ៦០៩ ដង | ចុចបញ្ចេញមតិ (០)

មានករណីផ្ទុះគ្រាប់បែកនៅខាងក្រៅហាងលក់ទំនិញ​ស្ថិតនៅក្នុងខេត្ត ប៉ាតានី ប្រទេសថៃបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង​១៨នាក់រងរបួស។ ហេតុការផ្ទុះខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋថៃកំពុងតែកាន់ទុក្ខ​ ការចូលទីវង្គត់របស់ព្រះមហាក្សត្រភូមិបុល

ហេតុការខាងលើកើតឡើងនៅវេលាម៉ោង​១៩ ថ្ងៃទី​២៤ខែតុលា  បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង ១៨នាក់រងរបួស ។ លោក​ Yutthakarn Chitmanee ​មន្ត្រីប៉ូលិសនៅស្រុក Muang Pattani បានឲ្យដឹងថា​ តាមសាក្សីនៅកន្លែងកើតហេតុ  មានមនុស្សជាច្រើនរងរបួសធ្ងន់ស្ថិតក្នុងសភាពគ្រោះថ្នាក់។

លោក​Pakpoom Jantarangsee មន្រ្តីប៉ូលិសស្រាវជ្រាវបានឲ្យដឹងថា «យើងកំពុងតែបើកការស្រាវជ្រាវពីមូលហេតុឲ្យបានច្បាស់លាស។

ហេតុការខាងលើកើតឡើងចំពេលខួបគម្រប់​១២ឆ្នាំនៃព្រិត្តិការ​Tak Bai កាលពីឆ្នាំ​២០០៤ ដែលមានអ្នកស្លាប់​៨៥នាក់ជាជនជាតិអិស្លាម ដោយត្រូវទាហានចាប់ដាក់រថយន្ត ប្រជ្រោតគ្នាថប់ដង្ហើមស្លាប់ទាំងអស់។

ហេតុការវាយប្រហារខាងលើកើតឡើងក្រោយរយៈពេល​ពីរខែ​ដែលមានការវាយប្រហារនៅតំបន់ទេសចរណ៍ ស្ថិតនៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្ស​៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងនោះមានជនបរទេសផងដែរ។
មកទលពេលនេះមានអ្នកស្លាប់​៦៥០០នាក់នៅក្នុងការបះបោរស្ថិតនៅខេត្តចំនួន​៣ភាគខាងត្បូងប្រទេសថៃ ក្នុងរយៈពេល​១២ឆ្នាំមកនេះ​ក្នុងនោះមានខេត្ត ប៉ាតានី យ៉ាឡា​និងណារ៉ាធិវាត។តំបន់នោះស្ថិតនៅជាប់ព្រំដែនប្រទេសម៉ាឡេស៊ី។

Tags:
  • ផ្ទុះគ្រាប់បែក
  • ផ្សារាត្រី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥