MENU
រដ្ឋមន្រ្តីការបរទេសកម្ពុជា ចិនបង្ហាញពីជំហរសហប្រតិបត្តិការ ដោះស្រាយបញ្ហាសមុទ្រ ចិនខាងត្បូង
សេដ្ឋកិច្ច | ថ្ងៃសុក្រ ទី២២ មេសា ២០១៦, ១៧:៥៨ | ៧១០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស​ កម្ពុជា ចិន​បានបានថ្លែងនៅក្នុង​សន្និសីទកាសែតរួម​គ្នា​កាលពីថ្ងៃទី២២​ខែមេសា​ឆ្នាំ២០១៦​នៅទីស្តីការក្រសួងការបរទេសថា​ក្នុងជំនួប​ជាង២ម៉ោង​រវាង​លោក​ប្រាក់ សុខុន​ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា​និងលោកវ៉ាង យី​រដ្ឋមន្រ្តីការបរទេស​ចិន​ភាគីទាំងពីរបានពិភាក្សា​គ្នាយ៉ាងស៊ីជម្រៅលើកិច្ច​សហប្រតិបត្តិការ​ទ្វេភាគីនិងកិច្ច​សហប្រតិ​បត្តិការក្នុងតំបន់។

លោកប្រាក់ សុខុន​រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតថា​ភាគីទាំងពីរ​បានវាយតម្លៃលើកផ្នែងទំនាក់ទ្វេភាគីកាន់តែល្អប្រសើរ​ជាទំនាក់ដែលបានបង្កើត​ឡើងដោយ​សម្តេចឪនរោត្តម សីហនុនិងបន្តពង្រឹងបន្ថែមទៀតដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីរហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

 លោកប្រាក់ សុខុនបានបញ្ជាក់ថាបន្ទាប់ពីកិច្ចពិភាក្សានេះរូបលោកនិងលោកវ៉ាង យីរដ្ឋមន្រ្តីការបរទេសចិនបានយល់ព្រមឯកភាពគ្នាក្នុងការពង្រឹងពង្រីកទំនាក់ទងនីងប្រទេសទាំងពីរដូចតទៅគឺ៖១.បន្តផ្លាស់ប្តូរនៃគណៈប្រតិភូជាន់ខ្ពស់បំផុតនៃប្រទេសទាំងពីរក្នុងនោះមានព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រទៅកាន់ប្រទេសចិន ។ដំណើរទស្សនកិច្ចរបស់សម្តេចតជោហ៊ុន សែននាយករដ្ឋមន្រ្តីកាន់ប្រទេសក៍ដូចជាគម្រោងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិនមកកម្ពុជា។

ទី២.ការបន្តកិច្ចសហប្រតិបតិការផ្នែកនយោបាយរវាងប្រទេសទាំងពីរ។ទី៣.បន្តពង្រឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពណិជ្ជកម្មនៃប្រទេសទាំងពីរដើម្បីបម្រើផលប្រយោជន៍រួមទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។ទី៤.ការផ្លាស់ប្តូរទស្សនៈកិច្ចរវាងប្រជាជននិងប្រជាជន ក៍ដូចជាការផ្លាស់ប្តូរទស្សនៈកិច្ចផ្នែកវប្បធម៌។

លោកប្រាក់​សុខុនបានលើកឡើងថា៖​ក្នុងនោះក៍មានការឯកភាព​ពីប្រទេសចិន​ក្នុងការ​ជួសជុលប្រាសាទបុរាណមួយចំនួន លើកស្ទួយវិស័យអប់រំ ទេសចរណ៍ សុខាភិបាលជំរុញចលនាយុវជននិងការជួយដល់ផ្នែកបោសសំអាតមីនដល់កម្ពុជាផងដែរ។៥.ជំរុញប្រតិបត្តិការប្រទេសទាំងពីរលើឆាកអន្តរជាតិ។

លោកប្រាក់ សុខុនបានបញ្ជាក់​ថាឆ្នាំនេះជាខួបលើកទី២៥ដែលប្រទេសចិន​បានចូល​ជា​ដៃគូយុទ្ធសាស្រ្តជាមួយអាស៊ានដែលពេលនេះបានក្លាយជាសហគមន៍អាស៊ាន។បញ្ហាសហប្រតិបត្តិកាមេគង្គឡាឆាងក៍ត្រូវបានពិភាក្សាគ្នាដែរព្រោះវាបានប្រទេសនៅតំបន់ទន្លេមេគង្គក៍បានប្រើប្រាស់ទឹកនេះជាមួយគ្នាដែរ។

ក្នុងកិច្ចពិភាក្សានេះគាគីទាំងពីរក៍បានពិភាក្សាទៅលើតំបន់មួយចំនួនដែរក្នុងគ្រប់ខណ្ឌអាស៊ាននិងបញ្ជាពីលោកទាំងមូល។លោកប្រាក់ សុខុមបានប្រាប់អ្នកកាសែតថាលោកបានជម្រាបទៅ ភាគីចិនថាប្រទេសកម្ពុជាក៍ដូចជាប្រទេសអាស៊ានមួយចំនួនទៀតដែរយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិភាព ស្ថេរភាពនិងសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង។

ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងលោកប្រាក់ សុខុនបានលើកឡើងថាជំហររបស់កម្ពុជាគឺ១.គាំទ្រនូវការអនុវត្តន៍នូវDOCដោយពេញលេញនិងដោយប្រសិទ្ធភាព។បញ្ហាDOCនេះបានកើតឡើងនៅកម្ពុជាពេលកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ២០០២។DOCនេះជាការតាំងចិត្តដល់ខ្លាំងក្លារបស់ប្រទេសជាសមាជិកអាស៊ាននិងប្រទេសចិនក្នុងការលើកស្ទួយក្នុងការជឿងទុកចិត្តគ្នាទីវិញទៅមក។

លោកប្រាក់ សុខុនបានថ្លែងទឿតថាទី២.កម្ពុជាតែងតែលើកទឹកចិត្តដល់រដ្ឋនានាដែលជាប់ពាក់ព័ន្ធប្រឹងប្រែងថែមទៀតឲ្យCOCចាប់ចេញ។ទី៣.ជំហររបស់កម្ពុជាតែងតែងអំពាវនាវឲ្យភាគីដែលពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដោះស្រាយដោយសន្តិវិធីក្នុងការដោះស្រាយជម្លោះដែនដីនិងដែនសមុទ្ររបស់ខ្លួនស្របតាមរយៈការពិគ្រោះនិងការចរចាគ្នាដោយសន្តិវិធី។

លោកវ៉ាង យីរដ្ឋមន្រ្តីការបរទេសចិនបានថ្លែងថារាជធានីភ្នំពេញរីកចម្រើខ្លាំងបើប្រៀបធៀធកាលពី៣ឆ្នាំមុន។ការរីកចម្រើននឹងមានបន្តទៀតក្រោមការដឹកនាំរបស់សម្តេចតជោនាយករដ្ឋមន្រ្តីកម្ពុជា។ចិននិងកម្ពុជាមានប្រពៃណីជាមិត្តដែលមានទំនាក់ទងល្អជាមួយគ្នានិងបន្តគាំទ្រកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពនិងការស្វែងរកមាគ៌ាការអភិវឌ្ឍន៍អធិបេត្យភាពរបស់ខ្លួនឯង។

លោកវ៉ាង យីបានថ្លែងការគាំទ្រគ្នាទៅវិញទៅមករបស់ភាគីនៃប្រទេសទាំងនឹងមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ​ ការពាសន្តិភាព​ ស្ថេរភាពក្នុងតំបន់និងយុត្តិធម៌លើឆាក​អន្តរ​ជាតិ។ក្នុងដំណើទសន្សកិច្ចនេះលោកបានចូលថ្វាយបង្គំព្រះមហាក្សត្រកម្ពុជានៅព្រះរាជវាំង។ ធ្វើយ៉ាងណាឲ្យទំនាក់ទងចិននិងកម្ពុជាកាន់តែល្អថែមទៀត​រក្សាការផ្លាស់ប្ទូរទស្សនកិច្ចដឹកនាំ​ញឹកញាប់។ពន្លឿនកិច្ចសហប្រតិប្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងតភ្ជាក់យុទ្ធសាស្រ្តអភិវឌ្ឍនៃប្រទេសទាំងពីរ គឺបង្កើនសមត្ថភាពផលិតនិងនាំមកនូវផលប្រយោជន៍​របស់ប្រជាជន​នៃប្រទេស​ទាំងពីរ។

លោករដ្ឋមន្រ្តីការបរទេសចិនបានលើកឡើងថាពង្រឹងកិច្ខសម្របសម្រួលសហប្រតិបត្តិការអន្តរជាតិការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ភាគិចិនគាំទ្រប្រទេសកម្ពុជាដើរតួយ៉ាងសំខាន់ក្នុងកិច្ចជាតិនិងអាស៊ាន។លោកសង្ឃឹមថាប្រទេសកម្ពុជានឹងអាចជួយក្នុងការការពារទំនាក់ទំនងចិននិងកម្ពុជា។ភាគីចិននឹងខិតខំអនុវត្តចំពោះការលើកឡើងរបស់ភាគីកម្ពុជាដែលបានលើកឡើងខាងលើនេះ។

លោករដ្ឋមន្រ្តីការបរទេសចិនលើកឡើងថាក្នុងកិច្ចជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាសមុទ្រចិនខាងត្បូងបានឯកភាពលើកចំណុចថាគួរគោរពអធិបតេយ្យនិងសមាជិកពាក់ព័ន្ធមានសិទ្ធិជ្រើសរើសវិធីដោះស្រាយជម្លោះរបស់ខ្លួននិងតុលាការអន្តរជាតិគួរគោរពប្រទេសដែលបានធ្វើសេចក្តីថ្លែងរបស់ប្រទេសជាអធិបតេយ្យនិងDOCដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

លោករដមន្រ្តីការបរទេសចិនបន្តថាប្រទេសចិនគាំទ្រប្រទេសអស់អស់ដែលពាក់ព័ន្ធនឹងបញ្ហានេះតាមរយៈការចរចាដោយសន្តិវិធីចំពោះការដោះស្រាយជម្លោះដែនដីនិងសមុទ្រស្របតាមច្បាប់អន្តរជាតិនិងស្មារតីDOC។ខិតខំទៀតនូចការទុកចិត្តគ្នាកិច្ចសហប្រតិបត្តិការថែរក្សា សនិ្តតភាពនិងស្ថេរភាពនៅសមុទ្រចិនខាងត្បូង៕

 

Tags:
  • រដ្ឋមន្រ្តី
  • សហប្រតិបត្តិការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥