MENU
អាជីវករផ្សារ « ងិន អាង ហៅផ្សារទំនប់ » ជិត១០០នាក់ បន្តលើកគ្នាមកតវ៉ានៅមុខតុលាការសាលាដំបូងរាជធានី ទាមទារអន្តរាគមន៍ដោះលែងតំណាង២នាក់ ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២០ មករា ២០១៦, ១២:៥៦ | ៦៥៨ ដង | ចុចបញ្ចេញមតិ (០)

         

 

តំណាងអាជីវករផ្សារងិនអាង

  រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដែលក្រុមអាជីវករផ្សារ « ងិន អាង ហៅផ្សារទំនប់ »  ជិត ១០០ បានបន្តលើកគ្នាមកផ្តុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំអោយតុលាការជួយអន្តរាគមន៍ ដោះលែងតំណាងអាជីវករផ្សារចំនួន ២នាក់ដែលត្រូវកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ ។ តំណាងអាជីវករដែលត្រូវចាប់ខ្លួនទាំង២នាក់ ទី១មានឈ្មោះ គឹម ប៊ុនអាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាអ្នកលក់បបរ.ស និងទី២ឈ្មោះ សេង សុងនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទឹកកក ។ ទាំង២នាក់ជាអាជីវករលក់ដូរ ក្នុងផ្សារ « ងិន អាង ហៅផ្សារទំនប់ » ខាងលើ  ។

 

សូមបញ្ជាក់ ការតវ៉ានេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១ក្រុមអាជីវករប្រមាណជិត ១០០នាក់ខាងលើ បានលើកគ្នាទៅតវ៉ានៅមុខក្រសួងមហាផ្ទៃ កាលពីវេលារសៀលថ្ងៃម្សិលមិញ ក្នុងការសុំអោយសមត្ថកិច្ចដោះលែងតំណាងទាំង២នាក់ម្សិលមិញនោះ គ្មានលទ្ធិផលវិជ្ជមានអ្វីឡើយ ទើបនៅព្រឹកថ្ងៃខែដដែលនេះ ពួកគាត់បន្តលើកគ្នាមកតវ៉ា មុខសាលាដំបូងរាជធានីភ្នំពេញតែម្តងទៅ ដើម្បីសុំអន្តរាគមន៍រកយុត្តិធម៌ ។

។ គួរបញ្ជាក់ថា ក្នុងកំឡុងការតវ៉ាលើកទី១នោះ ក៏បានឈានដល់ការ បិទផ្លូវបង្កអោយចរាចរណ៍ត្រូវកកស្ទះមួយសន្ទុះធំផងដែរ ។

គួររំលឹកថា ក្រុមអាជីវករជាច្រើនរយនាក់ ក្នុងផ្សារ « ងិន អាង ហៅផ្សារទំនប់ » ដែលមានទីតាំងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវនោះ កន្លងមកកាលពីអំឡុងចុងឆ្នាំ២០១៥ ធ្លាប់បានផ្ទុះការតវ៉ាជាច្រើនដងរួចមកហើយ ក្នុងការទាមទារអោយម្ចាស់ផ្សារថ្មី ដែលគ្រប់គ្រងដោយ ក្រុមហ៊ុន « ញ៉ូរីច » បញ្ចុះតម្លៃតូបរបស់អាជីវករទាំងអស់ ដែលមុនពេលក្រុមហ៊ុនថ្មីមួយនេះចូលមកដល់ ម្ចាស់ក្រុមហ៊ុនចាសយកតម្លៃតូបតែ ៣៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែក្រោយពេលប្តូរក្រុមហ៊ុនថ្មីចូលមក តូបនីមួយៗត្រូវបង់ពី ១២០ដុល្លារ ដល់ ១៥០ដុល្លារ ទៅតាមបទដ្ឋានសាងសង់នៃតូប ។ ប៉ុន្តែការតវ៉ាជាច្រើនលើកច្រើនសាររបស់អាជីវករ គឺគ្មានលទ្ធិផលអ្វីទាំងអស់ បានត្រឹមតែ « ខ្យល់ » ហើយតម្លៃតូបត្រូវបានក្រុមហ៊ុនតំហិតអោយបង់ពី ១២០ ដល់ ១៥០ដដែល បើពុំដូចនោះ គឺនឹងត្រូវបញ្ឈប់មិនអោយអាជីវករលក់តទៅទៀត ។ សូមបញ្ជាក់បន្ថែមថា ការតវ៉ាជាច្រើនលើកច្រើនសារខាងលើនេះ គឺដឹកនាំដោយ អាជីវកម្ម២នាក់ ដែលត្រូវចាប់ខ្លួនកាលពីវេលាព្រឹកមិញ ដែលទី១ឈ្មោះ គឹម ប៊ុនអាន និងម្នាក់ទៀតមានឈ្មោះសេង សុងនី ។លុះរហូតមកត្រឹមនឹងព្រឹកថ្ងៃទី១៩ ខែមករា នេះ តំណាងអាជីវករទាំង២នាក់ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនយកមកកាន់នាយកដ្ឋានភ្លាមៗ ដោយមិនទាន់ដឹងថាការចាប់ខ្លួននោះពាក់ព័ន្ធនឹងករណីអ្វីឡើយ ។

អាជីវករផ្សារ « ងិន អាង ហៅផ្សារទំនប់ » ជិត១០០នាក់ បន្តលើកគ្នាមក...

អាជីវករផ្សារ « ងិន អាង ហៅផ្សារទំនប់ » ជិត១០០នាក់ បន្តលើកគ្នាមកតវ៉ានៅមុខតុលាការសាលាដំបូងរាជធានី ទាមទារអន្តរាគមន៍ដោះលែងតំណាង២នាក់ព័ត៏មានលំអិតhttp://vokc.org/article/93

Posted by VOKC News on Tuesday, January 19, 2016
Tags:
  • អាជីវករផ្សារ
  • ផ្សារទំនប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥