MENU
ប៉ូលិសសេដ្ឋកិច្ចបញ្ជូនខ្លួនម្ចាស់ផលិតផលលួចស្តុកទុកគ្រឿងសំអាង នាំចូលគ្មានច្បាប់អនុញ្ញាតទៅតុលាការក្រុងសាកសួរនិង ចោទប្រកាន់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ១៥:៥២ | ៤៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កាលពីព្រឹកថ្ងៃទី២៥ ឧសភា ២០១៧ម្ចាស់ទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសំអាងនាំចូលគ្មានច្បាប់អនុញាតិ មានឈ្មោះ ហ៊ឹម ទូច ភេទបុសអាយុ៤២ ឆ្នាំ មុខរបរជា អាជីវករ ស្នាក់នៅផ្ទះលខ ២២B ផ្លូវលខ៣៧៤ ក្នុងសងា្កត់ ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចដែលហៅថា គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ពេលនេះកំពុងសាកសួរនៅអយ្យការអមតុលាការក្រុងភ្នំពេញ។

គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៣ ឧសភា ២០១៧ កម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសំអាងគ្មានច្បាប់អនុញាតិ និងមិនបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្មមួយកន្លែង (ក្បែរសាលាសង្កាត់) ស្ថិតតាមបណ្តោយផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ ទូច យុទ្ធា អនុប្រធានគណ:កម្មកាប្រយុទ្ធប្រឆាំងផលិផលក្លែងក្លាយ និងមានចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការដកហូតវត្ថុតាងគ្រឿងសំអាងជាច្រើនប្រភេទ ដូចជាឡេលាបស្បែកឲ្យស ។ ល ។ មានចំនួនជាង២០មុខ ។ ក្រោយពីឆែកឆេរ និងដកហូតបានវត្ថុតាងនោះហើយ សមត្តកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់ផលិតផលគ្រឿងសំអាងម្នាក់ ដូចមានឈ្មោះខាងលើនេះ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ។

សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបន្តចុះឆែកឆេរកឃ្លាំងរបស់ងថៅកែដែលក្រសួងបានឃាត់ពីមិលមិញបានទំនិញសង្ស័យមិនប្រក្រតីជាង២០តោនហើយនៅព្រឹកនេះចុះម្ដល់ឃាំ្លងលេខ២២B តាមផ្លូវ៣៧៤ ក្រុម៣៨ ស្ថិតនៅភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមរំលឹកថាសមត្ថកិច្ចក្រសួងមហាផ្ទៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនិងមានការចូលរួមតំណាងអោយកាំកុងត្រួល,គយ,តំណាងអោយមន្ទីរសុខាភិបាល,ពីលោក ងិន ពេជ ព្រះរាជអាជ្ញាធរងអមសាលាដំបូងរាជធានីភ្នំពេញនិងនគរបាលរដ្ឋទួលស្វាយព្រៃទី១ ខណ្ឌចំការមនផងដែរ។ បុរសជាម្ចាស់ទីតាំងព្រមបើកទ្វារឃ្លាំងតាមសម្រួលសហការជាមួយនិងសមត្ថកិច្ចបានល្អអោយសមត្ថកិច្ចឆែកឆេរទៅតាមជំនាញហើយមិនទាន់ដឹងថាមុនទំនិញមានបុ៉ន្មានមុខទេនិងចំនួនបុ៉ន្មានតោនរងចាំកម្លាំងជំនាញត្រួតពិនិត្យមើលអោយបានច្បាស់លាស់ទើបដឹងថាទំនិញណាខុសច្បាប់ឬហួសកំណត់ប្រើប្រាស់ ។                                         

សមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តថាក្រោយពីត្រួតពិនិត្យឃ្លាំងដែលស្តុបទំនិញគ្រឿងសំអាងចំរុះហើយក៏ធ្វើការដកហូតវត្ថុតាងមួយចំនួនយកទៅការិយាល័យដែលធ្វើតេសហើយចំណែកទីតាំងឃ្លាំងត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសិនដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាផងនិងនាំខ្លួនម្ចាស់ទាំងដែលមកបើកទ្វារត្រលប់ទៅការិយាល័យដើមកបីបន្តការសាកសួរនាំ ៕                                            

Tags:
  • តុលាការ
  • ប៉ូលិស
  • សេដ្ឋកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥