MENU
កម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះចាប់គ្រឿងសំអាងក្លែងក្លាយជាង២០តោន
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ១៧:២៣ | ៨១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សមត្ថកិច្ចនគរបាលកម្លាំងចំរុះចុះឆែកឆេរទីតាំងលក់ផលិតផលនិងចែកចាយក្លែងក្លាយគ្រឿងសំអាងនិងឡេលាបខ្លួននិងឃាត់ម្ចាស់ផ្ទះនិងដកហូតវត្ថុតាងចំរុះប្រហែលជាង២០តោន កាលវេលាម៉ោង២និង០០នាទីល្ងាចថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ៤៤ ផ្លូវ៣៥៨ ក្រុម៣២ ស្ថិតភូមិ៤ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ឧត្ដមសេនីយ៍ត្រី ទូច យុទ្ធាជាអនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រយុទ្ធឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃបានប្រាប់អ្នយកពត៍មានយើងថាដោយចុះប្រតិបត្តិការឆែកឆេរផ្ទះលក់គឿងសំអាងដោយមានការបញ្ជាផ្ទាល់ពីឯកឧត្ដមមៀច សុផាន់ណាជាប្រធានលេខាធិការដ្ឋានបន្ទាប់ពីធ្វើការសើុបអង្កេតតាមជំនាញហើយដឹងទីតាំងលក់ក្លែងក្លាយផលិតផលសំអាងចំរុះនិងមានការសហការជាមួយលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងតំណាងកាំកុងត្រូល មន្រ្តីតំណាងសុខាភិបាលតំណាងគយនិងសហការជាមួយមន្រ្តីមូលដ្ឋានផងដែរ ។

លោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធាជាអនុប្រធានលេខាធិការដ្ឋានបានបន្តថាដោយរសៀលនេះបានចុះឆែកឆេរផ្ទះលក់ក្លែងក្លាយផលិតផលសំអាងនិងឡេលាបខ្លួននិងដុះខ្លួនសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ហើយក៏ធ្វើការឆែកឆេររកឃើញផលិតផលគ្រឿងសំអាងមួយចំនួនធំក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម។

លោកបន្តថា ក្រោយពីធ្វើការត្រួតពិនិត្យជាមួយកម្លាំងជំនាញចុះប្រតិបត្តិការនិងឯកភាពពីលោក ងិន ពេជព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតិធ្វើការដកហូតគ្រឿងសំអាងក្លែងក្លាយទាំងអស់ដែលមានការសង្ស័យចំនួនជាង២០តោន។

សមត្ថកិច្ចបានហៅម្ចាស់ទីតាំងមានឈ្មោះ ហ៊ឹម ទូច  ភេទប្រុស អាយុ៤៥ឆ្នាំជាម្ចាស់ផ្ទះលេខ៤៤Eoផ្លូវ៣៥៨យកទៅសាកសួរនាំនៅលេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃជាបណ្ដោះអាសន្នដើម្បីសួរនាំអោយបានច្បាស់លាស់ពីផលិតផលដែលគេដាក់តាំងលក់នេះហើយចំណែកផ្ទះផ្ទុបនិងលក់ផលិតផលក្លែងក្លាយនេះត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសិនរងចាំសាកសួរចប់និងអនុញ្ញាតិពីព្រះរាជអាជ្ញាទើបអាចប្រើប្រាស់បានវិញ ៕

Tags:
  • សមត្ថកិច្ច
  • នគរបាល
  • ក្រសួងមហាផ្ទៃ
  • គ្រឿងសំអាង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥