MENU
បន្តប្រតិបត្តិការចុះបង្ក្រាបផលិតផលគ្រឿងសម្អាងនាំចូលខុសច្បាប់ និងសង្ស័យជាផលិតផលក្លែងក្លាយ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១៥:៣០ | ៨៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បាននាំខ្លួនម្ចាស់គ្រឿងសំអាងខុសច្បាប់ពីថ្ងៃទី២២ ម្សិលមិញ នៅខណ្ឌចំការមនដដែល មកឆែកឆេរឃ្លាំងមួយកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាតនៅផ្ទះលេខ២៦Eoផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ងិន ពេជ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចម្រុះជាច្រើន ។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ហុឹម ទូច ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤A តាមផ្លូវលេខ៣៥៨ ស្ថិតនៅក្រុម៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រូបគេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២២ ឧសភា នៅចំណុចផ្ទះស្នាក់នៅ ក្រោយរកឃើញថា មានស្តុកទុកនៅទំនិញជាគ្រឿងសម្អាងដែលនាំចូលមកគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។ លុះមកទល់វេលាព្រឹកថ្ងៃទី២៣ នេះ សមត្ថកិច្ចបានបន្តនាំខ្លួនរូបគេ មកឆែកឆេរទីតាំងផ្ទះល្វែងខាងលើ ដែលជាកន្លែងស្តុកគ្រឿងសម្អាងខុសច្បាប់ជាច្រើនទៀត ដែលនាំចូលគ្មានច្បាប់អនុញ្ញាតិ និងសង្ស័យថា ជាផលិតផលក្លែងផងដែរ ។

ឧត្តមសេនីយ៍ត្រីទូច យុទ្ធា បានប្រាប់អោយដឹងថា ប្រតិបត្តិការបង្ក្រាបផលិតផលនាំចូលខុសច្បាប់ និងសង្ស័យជាផលិតក្លែងក្លាយរយះពេល២ថ្ងៃមកនេះ គឺ សមត្ថកិច្ចធ្វើឡើងដោយមានការស្រាវជ្រាវយ៉ាងល្អិតល្អិន ក្នុងរយះពេលយូរ រហូតកំណត់ពីទីតាំងស្តុកទុក និងចែកចាយ ទើបកម្លាំងចម្រុះបើការចុះឆែកឆេរ និងធ្វើការបង្ក្រាបតែម្តងទៅ ។

ជុំវិញប្រតិបត្តិការ២ថ្ងៃនេះដែរ លោកហួត សេងថុង អនុប្រធាននាយកដ្ឋានឱសថ នៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា ទំនិញជាគ្រឿងសម្អាងជាច្រើន មានដូចជាថ្នាំលាបសក់ ឡេលាបខ្លួនអោយ.ស ឡេខាត់ស្បែក សាប៊ូដុសខ្លួនអោយក្រអូប និងគ្រឿងសម្អាងជាច្រើនទៀត គឺ ម្ចាស់ទំនិញមិនបានយកទំនិញទាំងនេះ ទៅចុះបញ្ជីរនៅ មន្ទីរ ឬក្រសួងសុខាភិបាលតាមច្បាប់ត្រឹមត្រូវឡើយ ពោលគឺ គ្មានច្បាប់អនុញ្ញាតិ ។

លោកបានបន្ថែមថា ផលិតផលទាំងនេះ មិនមានប្រភពច្បាស់លាស់ឡើយថាយកមកពីណា ហើយជាជំហានដំបូងមន្ត្រីជំនាញសន្និដ្ឋានថា ទំនិញជាច្រើនដែលរកឃើញនៅពេលនេះ គឺអាចជាគ្រឿងសម្អាងក្លែងក្លាយ ដែលហនិភ័យ របស់វាគឺអាចបង្កអោយប៉ះពាល់ធ្ងន់ដល់មនុស្សក្រោយប្រើវា ដូចជា អាឡាក់ស៊ីស្បែក កើតមហារីកស្បែក ជ្រុះសក់ និងបង្កជាជម្ងឺផ្សេងៗតាមរយះស្បែកចូលទៅក្នុងខ្លួន ព្រោះវាជាសារជាតិលាយផ្សំឡើងពីជាតិគីមី ។ប៉ុន្តែយ៉ាងណាមិញ នេះគ្រាន់ជាការសង្ស័យជាជំហានដំបូងប៉ុណ្ណោះ អ្វីដែលជាការពិតត្រូវរងចាំក្រោយការលទ្ធផលពិនិត្យចេញពីមន្ទីរពិសោធន៍ ឬហៅថា ឡាប៉ូ ។

លោកឧត្តមសេនីយ៍ត្រីទូច យុទ្ធាបានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំងនឹងត្រូវឃាត់ខ្លួនបណ្តោះអាសន្នបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅពេលខាងមុខ ៕                                   

Tags:
  • ប្រតិបត្តិការ
  • ចុះបង្ក្រាប
  • គ្រឿងសម្អាង
  • ខុសច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥