MENU
ត្រួតពិនិត្រជនបរទេស ១៧៣នាក់ ក្នុងរោងចក្រផលិតស្រាបៀរ ថៃហ្គ័រ រកឃើញ១៦នាក់ ខុសច្បាប់
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២០ មករា ២០១៦, ០៩:២៨ | ៥១៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ ជនអន្តោប្រវេសន៍ប្រុសស្រីខុសច្បាប់ ១៦នាក់ ក្នុងចំណោម ១៧៣នាក់ ដែលធ្វើការនៅក្នុងរោងចក្រផលិតស្រាបៀរ ថៃហ្គ័រ មានទីតាំងស្ថិតសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួនភ្លាមៗ យកមកកាន់នាយកដ្ឋានដើម្បីចាត់ការតាមនីតិវិធី ក្រោយរកឃើញថា ពួកគេចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ។

 

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ២ និង ០០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ក្រោមការដឹកនាំកម្លាំងផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ផងដែរ ។

 

ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា បានអោយដឹងថា ជនបរទេសទាំង១៧៣នាក់នេះ ស្មើរនឹង១០សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមមាន ៩៩នាក់ ស្រីម្នាក់ ។ លោកឧត្តមសេនីយ៍ទោ បន្តថា ក្នុងចំណោមពួកគេ ១៥៧នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ តែគ្មានលិខិតការងារ ដូចនេះពួកគេត្រូវធ្វើការផាកពិន័យ ៥០មឺុនរៀលចូលរដ្ឋ រួចណែនាំអោយទៅធ្វើសៀវភៅការងារអោយបានត្រឹមត្រូវ ដើម្បីបន្តរស់នៅ និងធ្វើការក្នុងកម្ពុជា ។ ដោយឡែក ១៦នាក់ផ្សេងទៀតគ្មានលិខិតពាក់ព័ន្ធអ្វីទាំងអស់ នឹងត្រូវឃាត់ខ្លួនយកទៅកាន់នាយកដ្ឋានភ្លាមៗ ដើម្បីកសាងនីតិវិធី ធ្វើការបណ្តេញចេញពីកម្ពុជា នៅពេលក្រោយ ៕

Tags:
  • ជនបរទេស
  • រោងចក្រផលិតស្រាបៀរ ថៃហ្គ័រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥