![]() |
MENU
|

កាលពីថ្ងៃទី១៨ខែមករា ប្រធានាធិបតីអីរ៉ងលោកHassan Rouhani បានអំពាវនាវដល់សហគមន៍អន្តរជាតិ បង្កើនការវិនិយោគនៅក្នុងប្រទេសរបស់លោកឲ្យបានច្រើនជាងនេះ ក្រោយពេលកិច្ចព្រមព្រៀងបរមាណូចាប់ផ្តើមមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៦ខែមករាឆ្នាំ2016។ ប្រធានាធិបតីរ៉ូហានីបញ្ចាក់ថាអីរ៉ងមានសុខសន្តិភាពនិស្ថេរភាពពេញលេញ មានធុនធានមុនស្សសម្បូរបែប ក៏ដូចជាថាមពល គឺជាកន្លឹះដ៏ខំាន់សម្រាប់ការវិនិយោគទៅលើវិស័យផ្សេងៗក្នុងប្រទេសអីរ៉ង។រដ្ឋាភិបាលអីរ៉ងបានសន្យាថានិងបង្កើនសេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែប្រសើ ហើយសេដ្ឋកិច្ចនឹងមានការកើនឡើងពី៣ភាគរយឡើងដល់ ៥ភាគរយនៅចុងឆ្នាំ២០១៦នេះ។ក្នងថ្ងៃជាមួយគ្នានេះដែរអគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិIAEA លោក Yukiya Amano បានទៅកាន់ទីក្រុងតេអីរ៉ងជួបពិភាក្សាជាមួយប្រធានាធិបតីរ៉ូហានី ពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនិងកម្មវិធីបរមាណូ។ លើសពីនេះលោកអាមាណូ ក៏បានស្ងើចសរសើរដល់ប្រទេសអីរ៉ងដែលបានគោរពកិច្ចព្រមព្រៀងយ៉ាងខ្ជាប់ខ្ជួន ដូចការព្រមព្រៀងរវាងអីរ៉ងនិងប្រទេស៥បូក១។
គួរបញ្ជាក់ជូនជាដំបូងថា ការផ្តល់ភ្លើងខៀវរបស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ AIEA នាថ្ងៃសៅរ៍ ទី១៦ មករាគ្រាន់តែជាជំហានទី២ នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងដែលភាគីអ៊ីរ៉ង់បានចុះហត្ថលេខា ជាមួយសហគមន៍អន្តរជាតិកាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ ប៉ុណ្ណោះ។ តែជាជំហានទី២ នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគមន៍អន្តរជាតិ និងប្រទេសអ៊ីរ៉ង់។ សារៈសំខាន់ទី១ ភ្លើងខៀវរបស់ AIEA បានអនុញ្ញាតឲ្យកិច្ចព្រមព្រៀងថ្ងៃទី១៤ កក្កដា ២០១៥ ចូលជាធរមាន។ទី២ ភ្លើងខៀវរបស់ AIEA បានអនុញ្ញាតឲ្យសហគមន៍អន្តរជាតិ និងប្រទេសបស្ចិមលោកមួយចំនួនផ្តើមលើកទ័ណ្ឌកម្មសេដ្ឋកិច្ចបណ្តើរៗ ចេញពីអ៊ីរ៉ង់។ទី៣ ភ្លៀវខៀវរបស់ AIEA បានអនុញ្ញាតឲ្យអ៊ីរ៉ង់រួចផុតពីភាពឯកោ វិលត្រឡប់ចូលក្នុងឆាកអន្តរជាតិជាថ្មី និងទី៤ ភ្លើងខៀវរបស់ AIEA បានអនុញ្ញាតឲ្យអ៊ីរ៉ង់ភ្ជាប់ទំនាក់ទំនងការទូត ឬកាត់បន្ថយភាពតានតឹងជាមួយប្រទេសលោកខាងលិចមួយចំនួនឡើងវិញ។
គួរជម្រាបជូនថា តាំងពីក្រោយកិច្ចព្រមព្រៀងចុះហត្ថលេខាថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ មក អង្គការសហប្រជាជាតិបានប្រគល់តួនាទីឲ្យ AIEA ជាអ្នកតាមដានត្រួតពិនិត្យមើលលើការអនុវត្តន៍ជាក់ស្តែងរបស់អ៊ីរ៉ង់ ក្នុងរយៈពេល ៦ខែកន្លងទៅ ពិសេសចង់ដឹងថា តើអ៊ីរ៉ង់មានបានគោរពពាក្យសន្យារបស់ខ្លួន ឬអត់។ ពិតជាមានមែន នេះបើតាមរបាយការណ៍ដែល AIEA បានបញ្ជូនទៅឲ្យក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃសៅរ៍ ទី១៦ មករា៕


