MENU
មេដឹកនាំសាសនាអីរ៉ង ចោទប្រកាន់លោកដូណាលត្រាំថាជា «មុខមាតពិតរបស់អាមេរិក»
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៨ កុម្ភៈ ២០១៧, ១៤:៣៧ | ៥២៥ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​៧ខែកុម្ភៈ​មេដឹកនាំសាសនាអីរ៉ង ដែលមានអត្ថិពលបំផុតនៅក្នុងប្រទេស គឺលោក​ Ali Khamenei ​បានថ្កោលទោសដល់ការសម្រេចរបស់អាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ង ក្រោយការសាងល្បងកាំជ្រួចមីស៊ីល​។ទទឹមនិងនោះលោកបានចាត់ទុកប្រធានាធិបតីត្រាំគឺ ជាមុខមាត់ពិតរបស់អាមេរិក។

នៅក្នុងសន្តរកថាតំបូងចាប់តាំងពីប្រធានាធិបតីត្រាំឡើងកាន់តំណែង លោក​ Khamenei បានអំពាវនាវឲ្យពលរដ្ឋអីរ៉ង ចូលរួមដង្ហែក្បួនព្យុះហយាត្រា នៅថ្ងៃទី​១០ខែកុម្ភៈខាងមុខ ក្នុងឧកាស​ខួបអនុស្សាវរីយ៍ថ្ងៃបដិវត្តិអិស្លាមអីរ៉ងឆ្នាំ​១៩៧៩ នឹងបង្ហាញការមិនភ័យខ្លាចចំពោះការគំរាមកំហែងពីអាមេរិក។

មានប្រសាសន៍ទៅកាន់មេបញ្ចាការកងទ័ពនៅទីក្រុងតេអីរ៉ង លោក​ Khamenei ​បានបញ្ចាក់យ៉ាងច្បាស់ថា «យើងដឹងគុណដល់លោកត្រាំ ដែលបានធ្វើឲ្យយើងបានដឹកនៅធាតុពិតរបស់អាមេរិក»​ ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអីរ៉ងលោក​ Mohammad Javad Zarif ​បានបញ្ចាក់ថា ទីក្រុងតេអេរ៉ង នឹងមិនពិភាក្សាឡើងវិញទៅលើកិច្ចព្រមព្រៀងបរមាណូដែលលោកត្រាំបានបញ្ចាក់ថា​ជា «កាដូ»សម្រាប់ប្រទេសសាធារណរដ្ឋអិស្លាមអីរ៉ង។

ពាក់ព័ន្ធនិងករណីដាក់ទណ្ឌកម្មរបស់អាមេរិក ប្រទេសអ៊ីរ៉ង់ បានប្រកាសពីការប្ដេជ្ញា សងសឹកចំពោះសហរដ្ឋអាមេរិក បន្ទាប់ពី បានសម្រេចដាក់ទណ្ឌកម្មថ្មី ទៅលើអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតប ទៅនឹងការធ្វើតេស្ដ ក្បាលគ្រាប់មីស៊ីលផ្លោង រយៈសម្ងាយមធ្យម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ស្របពេលដែលបណ្ដាប្រទេស ក្នុងពិភពលោកមានបំណង ចង់លុបបំបាត់ អាវុធប្រល័យលោក និងនុយក្លេអ៊ែរ។

ទណ្ឌកម្មថ្មីមួយនេះ ជាលើកដំបូងហើយដែលដាក់ ទៅលើប្រទេស នៅតំបន់មជ្ឈឹមបូព៌ា ចាប់តាំងពីប្រធានាធិបតីថ្មី របស់សហរដ្ឋ អាមេរិកលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា  ប្រធានាធិបតីថ្មីរូបនេះ បានបង្ហាញពីជំហតឹងរ៉ឹង ចំពោះប្រទេសអ៊ីរ៉ង់ ដោយបានលើកឡើង ក្នុងបណ្ដាញសង្គម Twitter ឲ្យដឹងថា "អ៊ីរ៉ង់កំពុងប្រលែងលេង ជាមួយភ្លើង ពួកគេមិនបាន កោតសរសើរ ទឹកចិត្តល្អ របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅលើពួកគេ មិនមែនខ្ញុំនោះទេ"៕

 

Tags:
  • មេដឹកនាំ
  • អីរ៉ង
  • ដូណាលត្រាំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥