MENU
អាមេរិកកាត់បន្ថយទណ្ឌកម្មទៅលើអីរ៉ង តាមកិច្ចព្រមព្រៀង
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១៣:៤០ | ៨៣៨ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​១៧ខែឧសភា អាមេរិកបានសម្រេចកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ង តាមកិច្ចព្រមព្រៀង បរមាណូដែលអីរ៉ងបានចុះហត្ថលេខាងជាមួយប្រទេស ៥+១​កាលពីឆ្នាំ ២០១៥។

ប៉ុន្តែលោកត្រានៅតែ បន្តអនុវត្តការដាក់ទណ្ឌកម្ម ទៅលើបុគ្គលមួយចំនួន នៅក្នុងប្រទេសចិននិងអីរ៉ង ដែលជាប់ពាក់ព័ន្ធនិងកម្មវិធីកាំជ្រួចមីស៊ីលរបស់អីរ៉ងនាពេលកន្លងមក។

ការដែលក្រសួងហិរញ្ញវត្ថុអាមេរិក លើកឡើងនៅក្នុងសេចក្តីប្រកាសពីរផ្សេងគ្នាបានបង្ហាញយ៉ាងច្បាស់ថា   អាមេរិកនៅតែមានគោលជំហរតឹងតែងចំពោះអីរ៉ងដដែល បើទោះបីលោកត្រាំបានអនុវត្តទៅតាមកិច្ចព្រមព្រៀង បរមាណូដែលបានចុះហេត្ថលេខាក្តី។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង ការបរទេសអាមេរិក បានបញ្ចាក់ថា​​ អាមេរិក នឹងបន្តការកាត់បន្ថយទណ្ឌកម្មទៅលើប្រទេសអីរ៉ង តាមកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥ បើទោះបីកន្លងមកលោកត្រាំតែងតែគំរាមថានឹងលុបចោលកិច្ចព្រមព្រៀងនោះក្តី។

នៅថ្ងៃទី ១៧ខែឧសភា រដ្ឋាភិបាលលោកត្រាំ បានសម្រេចបន្តអនុវត្ត កិច្ចព្រមព្រៀងដោយមិនលុបចោលនោះឡើយ។ ទាំងនោះជាសញ្ញាមួយយ៉ាងល្អបំផុត នៅក្នុងទំនាក់ទំនងរវាងអីរ៉ងនិងអាមេរិក ។

ប្រធានាធិបតីអីរ៉ងលោក​ Hassan Rouhani ជាបេក្ខភាពនាំមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតីអីរ៉ង នាពេលខាងមុខ ក៏បានប្រកាសរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកនិងប្រទេស 5+1 ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង៕

 

 

Tags:
  • អាមេរិក
  • អីរ៉ង
  • កិច្ចព្រមព្រៀង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥